» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5187 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100954 នាក់

សម​ត្ត​កិច្ច​សង្កាត់​ទួល​សង្កែ​ប្រគល់​ក្មេងស្រី​ដែល​យាយ​និង​ម្តាយធំ​ចងវាយ​ឲ្យ​ម្តាយបង្កើត​វិញ​

​ភ្នំពេញ​៖​ករណី​យាយ​នឹង​អ៊ុំ​ស្រីដែលជាពិធការិនីទូរទស្សន៍អនឡាញមួយ ធ្វើ​ទារុណកម្ម​ដោយ​យក​ក្រមា​​ចងដៃ ចងជើង ចៅស្រី​បង្កើត​អាយុ​៦​ឆ្នាំ លើក​យកមក​ដាក់​មុខ​ផ្ទះ​របស់ខ្លួន ស្ថិតក្នុង​សង្កាត់​ទូល​សង្កែ ខ័​ណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​១៦.​ធ្នូ​២០២៣ ហើយ​ត្រូវបាន​អ្នកជិតខាង​ថត​វីដេអូ ហើយ​បង្ហោះ​ផ្អើល​ដល់​មហាជន​នឹង​សមត្ថកិច្ច​នោះ ពេលនេះ​ឪពុកម្តាយ​នាង​តូច​នោះ មិនបាន​ប្តឹងផ្តល់​អ្វី​នោះទេ​។ ចំពោះ​អ៊ុំ​ស្រី​វិញ​នោះ ត្រូវ​អនុវត្តន៍ តាម​និតិ​វិធី​បន្តទៀត តាម​ប្រភព​ថា អុំ​ស្រី​នោះ​ជា ពិធី​ការិនី អាន​ព័ត៌មាន​តាម​ទូរទស្សន៍​ទៀត ។a beat niece 

ចំពោះ​រឿង មូលហេតុ ដែល​បណ្តាលអោយ​យាយ​នឹង​អុំ​ស្រី ខឹង​ខ្លាំង រហូត​ចងដៃ​ចងជើង​ចៅ​នឹង​ក្មួយ​នោះ បើតាម​យាយ​ប្រាប់ថា មកពី​ចៅស្រី​នោះ រឹងរូស មានះ ខ្ជិល​រៀនសូត្រ ហើយ​យំ​ននៀល​ធាក់​ទ្វារផ្ទះ​ក្តុងក្តាំង គាត់​ខ្លាច​រំខាន​ភ្ញាក់ផ្អើល ដល់ផ្ទះ​អ្នកជិតខាង ទើប​គាត់​ចាប់​ចងដៃ​ចងជើង តែ​មិនបាន​វ៉ៃ​ទេ​។​ទោះបីយ៉ាងណា មិនត្រូវ​ចាប់​ចងដៃ​ចងជើង លើក​យកមក ដាក់​មុខផ្ទះ​តាម​ទីសាធារណៈ​យ៉ាងនេះ​ទេ ព្រោះ​វា​ខុសច្បាប់​ប្រឆាំង​អំពើរ​ហឹ​ង្សា​ក្នុង​គ្រួសារ​។​ឡូ​វ​សម​ត្ត​កិច្ច​ប្រគល់​កូន​ឲ្យ​ម្តាយបង្កើត​វិញ​ហើយ​។​គេ​មិនដឹងថា​តើ​ហេតុ​អ្វីបានជា​ស្ត្រី​ជា​ម្តាយ​ទុក​កូន​ឲ្យ​ម្តាយ​និង​បងស្រី​មើលថែ​ចឹ​ង​ទេ​?​តែ​តាម​អ្នកខ្លះ​និ​យា​យា​ថា​មកពី​ម្តាយ​មាន​ប្តី​ថ្មី​ទៀត​?៕a beat niece1 a beat niece2 

​