
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2871 នាក់
ម្សិលមិញ 24358 នាក់
សរុប 21098638 នាក់
ខេត្តតាកែវ ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ មានជនសង្ស័យចំនួន០១នាក់ ឈ្មោះ ម៉ុង គីមហេង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ មុខរបរ(មិនពិតប្រាកដ) បានទូរស័ព្ទលួងលោមឈ្មោះ ស៊ន លីហ្សា ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅភូមិឧកញ៉ាវ៉ាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានមកលេងស្រុកកំណើនៅភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ដោយបានប្រាប់ថា ទៅញាំបង្អែម។
ពេលដែលហូបបង្អែមរួចឈ្មោះ ម៉ុង គីមហេង ក៏បានបបួលឈ្មោះ ស៊ន លីហ្សា ទៅដេកផ្ទះសំណាក់យីហោ រីករាយ ស្ថិតក្នុងភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ដោយ សំអាងថាមានការព្រមព្រៀងពីខាងស្រី។ប៉ុន្តែមិនត្រឹមតែស៊ីចុកតែពីរនាក់ទេស្ទាវជាអនីតិជនរូបនេះបានហៅមិត្តភក្តិឲ្យមកស៊ីចុកជាមួយទៀត។ករណីយ៍នេះត្រូវបានសម្តតកិច្ចស្រុកត្រាំកក់ឃាត់ខ្លួនទៅតាមពាក្យបណ្តឹងរបស់គ្រួសារខាងនារី។