» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3989 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099756 នាក់

ស្ដ្រី​ដែល​យក​ស្កុ​ត​បិទមាត់​កូន ផ្អើល​បណ្ដាញ​សង្គម Facebook​ត្រូវ​ម​សត្ត​កិច្ច​ហៅ មក​អប់រំ​


​ភ្នំពេញ​៖ ​ស្ដ្រី​ម្នាក់​ដែល​យក​ស្ក​ត់បិទ​មាត់​កូន ហើយ​ត្រូវបាន​គេ​យក​វីដេអូ​មក​បង្ហោះ ធ្វើ​ឲ្យ​ផ្ទុះ​ការរិះគន់​ពេញ​បណ្ដាញ​សង្គម Facebook ត្រូវបាន​សម​ត្ត​កិច្ច​ខណ្ឌ​សែន​សុខ​កោះហៅ​មក អប់រំ​ធ្វើ​កិច្ចសន្យា ឲ្យ​បញ្ឈប់​ការប្រើប្រាស់​អំពើហិង្សា​លើ​កូន​បន្ដទៅទៀត​។​a mom 

​លោក​អនុសេនីយ៍ឯក ឌួង វណ្ណៈ នាយប៉ុស្ដិ៍​នគរបាល​ស​ង្កា​ត់​គោក​ឃ្លាង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន ឲ្យ​ដឹង​នៅរ​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា ស្ត្រី​ជា​ម្តាយ​បាន​រៀបរាប់ថា គាត់​មានឈ្មោះ សុទ្ធ ធា​រី អាយុ​២៨​ឆ្នាំ មុខរបរ នៅផ្ទះ មាន​ប្តី​ឈ្មោះ ឈឹម វីរៈ អាយុ​៣២​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​តំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ មានកូន​ចំនួន​២​នាក់​។​

កាលពី​អំឡុង​ជាង​៦​ខែ​មុន គ្រា​ដែល​កូនស្រី​គាត់​អាយុ​ទើប​១​ខួប នាង​ជា​ក្មេង​រពឹស ខណៈ​ក្រុមគ្រួសារ នៅ​ជុំគ្នា​ទាំងអស់ ដោយ​លេង​ជាមួយ​កូន គាត់​ក៏បាន យក​ស្កុ​តរុំ​មាត់ កូនស្រី​ពៅ​របស់គាត់​លេង មិនមែន​កូនប្រុស ដូច​អ្នកលេង​បណ្តាញ​សង្គម​ឃើញ​រូប ហើយ​ថា​នោះទេ ក្នុង​ចេតនា លេង​ជាមួយ​កូន នៅ​ចំពោះមុខ​ក្រុមគ្រួសារ​ជុំគ្នា​ទាំងអស់ ហើយ​ត្រូវបាន ប្អូនប្រុស​បង្កើត​ឈ្មោះ សុទ្ធ មុន្នី អាយុ​២៤​ឆ្នាំ យក​ទូរស័ព្ទ​របស់គាត់ មក​ថត​លេង ហើយក៏​មិនបាន​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ទៅណា​ដែរ​។

ក៏ប៉ុន្តែ​បាន​ប្រមាណ​ជា​កន្លះ​ខែក្រោយ ប្អូនប្រុស​ជា​អ្នក​ថតរូប​ភាព​នោះ ជួប​គ្រោះថ្នាក់​ចរាចរណ៍ របួស​បោក​ក្បាល​ដល់​សន្លប់ បាត់បង់​ទាំង​លុយកាក់ បាត់​ទាំង​ទូរស័ព្ទ របស់គាត់​នោះ​ទៀតផង ទើបតែ​ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃនេះ ស្រាប់តែ​បែកធ្លាយ រូប​ដែល​គាត់​យក​ស្កុ​តរុំ​មាត់​កូន​នោះ មក​បង្ហោះ​លើ​បណ្តាញ​សង្គម ព្រោងព្រាត ថែមទាំង​មានមតិ​រិះគន់​ផង​។​
​មកដល់​ព្រលប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨​នេះ មន្ដ្រីនគរបាល​ប៉ុស្តិ៍ ចុះទៅ​តាម​ហៅ​ដល់ផ្ទះ សួរនាំ​រូបភាព​ខាងលើ ទើប​ភ្ញាក់ខ្លួន​ព្រើត មិន​នឹកស្មានថា រូបភាព​តាំងពី​ជាង​៦​ខែ​មុន ហើយ​ក្រោយពី​បាត់​ទូរស័ព្ទ ទើប​មក​បែកធ្លាយ​ពេលនេះ ។​

​ស្រដៀង​គ្នា​នេះ ស្ត្រី​ជា​ម្តាយបង្កើត​ឈ្មោះ ហួន នឿន អាយុ​៥៨​ឆ្នាំ ដែល​រស់នៅ​ជាមួយគ្នា បាន​ឲ្យ​ដឹងថា ពេលដែល​ម្តាយ​លេង​រុំ​ស្កុ​តមាត់​កូន ហើយ​ត្រូវបាន កូនប្រុស​គាត់​ម្នាក់ទៀត ថត​លេង​នោះ គាត់​និង​ក្រុមគ្រួសារ នៅ​ជុំគ្នា​ទាំងអស់ ហើយ​សកម្មភាព​លេង​ជាមួយ​កូន​នេះ មិនមែន ម្តាយ​ធ្វើ​ទារុណកម្ម​កូន​ទេ គាត់​ហ៊ាន​អះអាង​ចំពោះមុខ​សមត្ថកិច្ច​។​
​ដោយ​យល់ឃើញថា ទាំង​ក្រុមគ្រួសារ បាន​អះអាង​នៅ​ចំពោះមុខ​សមត្ថកិច្ច ហើយ​ស្ត្រី​ជា​ម្តាយ ក៏បាន សម្តែង​នូវ​ការ សូមទោស ជា​សាធារណៈ ទើប​សមត្ថ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​ទង្វើ​នៃ​អំពើហិង្សា លើ​កុមារ មុន​ត្រូវបាន អនុញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ ៕a mom1 

​