» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3905 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099672 នាក់

ថៃ​មាន​នាយករដ្ឋមន្ត្រី​ថ្មី​ហើយ​មកពី​បក្ស​ភឿ​ថៃ​គាំទ្រ​ដោយ​ពួកយោធាដែលគេជឿថាលោកថាក់ស៊ីនជាប់គុកមិនយូ

ប្រទេស​ថៃ​៖ សភា​ថៃ​បាន​បោះឆ្នោត​ជ្រើសរើស​លោក​ស្រ៊ី​ថា​ថា​វី​ស៊ិន​( Srettha Thavisin )​បេក្ខជន​មកពី​គនបក្ស​ភឿ​ថៃ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ​ហើយ នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២២ ខែសីហា​នេះ​ដែល​នេះ​នឹង​នាំទៅរក​ការបិទ​បញ្ចប់​ភាពជាប់គាំង​នយោបាយ​ចាប់តាំងពី​ការបោះឆ្នោត​សកល​កាលពី​ខែឧសភា​មក​។ នេះ​បើតាម ទីភ្នាក់ងារសារព័ត៌មាន AFP​។​a par thai 

​ដើម្បី​អាចជា​ប់​ជា​នាយករដ្ឋមន្ត្រី​បាន លោក Srettha ត្រូវការ​សំឡេងគាំទ្រ​ចំនួន​យ៉ាងហោច ៣៧៥​សំឡេង ដែល​ស្មើនឹង​សំឡេង​លើស​ពាក់កណ្តាល នៃ​ចំនួន​សមាជិក​រដ្ឋ​សភា និង​ព្រឹទ្ធសភា​ថៃ សរុប​បញ្ចូល​គ្នា​។ រដ្ឋសភា​ថៃ​មាន​អាសនៈ​សរុប​ចំនួន​៥០០ ខណៈ​ព្រឹទ្ធសភា​មាន ២៤៩​អាសនៈ​។​កាលពី​ថ្ងៃ​ចន្ទ​គណបក្ស​ភឿ​ថៃ​( Pheu Thai) បាន​អះអាងថា ខ្លួន​ធានាបាន​សំឡេងគាំទ្រ​សរុប​៣១៧​សំឡេង​មកពី​គណបក្ស​ចំនួន​១៤ នៅក្នុង​រដ្ឋសភា សម្រាប់​លោក Thavisin​។ ដើម្បី​អាចជា​ប់​ជា​នាយករដ្ឋមន្ត្រី​បាន លោក Thavisin ត្រូវការ​សំឡេងគាំទ្រ​ចំនួន​យ៉ាងហោច​៣៧៥​សំឡេង ដែល​ស្មើនឹង​សំឡេង​លើស​ពាក់កណ្តាល នៃ​ចំនួន​សមាជិក​រដ្ឋ​សភា និង​ព្រឹទ្ធសភា​ថៃ សរុប​បញ្ចូល​គ្នា​។ ដូច្នេះ​មានន័យថា រូបលោក​ត្រូវការ​សំឡេងគាំទ្រ​៥៨​ទៀត ពី​សមាជិក​ព្រឹទ្ធសភា​។​តែ​លទ្ធផល​បោះឆ្នោត​បង្ហាញថា​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​លើស ៣៧៥​រូប បាន​បោះឆ្នោត​គាំទ្រ​លោក Srettha​។​

​សូមបញ្ជាក់ថា​សភា​ថៃ​បាន​បើក​កិច្ចប្រជុំ​សាជាថ្មី ដើម្បី​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ទី​៣០ របស់​ថៃ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​ការវិលត្រឡប់​ចូល​ស្រុកថៃ​វិញ របស់លោក ថាក់ស៊ីន​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ពី​ឆ្នាំ​២០០១​ដល់​២០០៦​រង​ការធ្វើ​រដ្ឋប្រហារ​ក៏ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ៨​ឆ្នាំ និង​ក្រោយ​រស់នៅ​និរទេស​ខ្លួន​អស់​ជាង ១៥​ឆ្នាំ​។​ការវិលត្រឡប់​វិញ​ដោយមាន​កូនស្រី​និង​អ្នកគាំទ្រ​ទៅ​ទទួល​ហើយ​បន្ទាប់មក​នាំទៅ​ការ​ពន្ធនាគារ​នោះ​គែ​ជឿថា​ពិតជា​មានការ​សម្របសម្រួល​ផ្ទៃក្នុង​ទើប​អាចធ្វើ​បាន​។​ឡូ​វ​បក្ស​ភឿ​ថៃ​កាន់​រដ្ឋាភិបាល​មិនយូ​ទេ​លោ​កថា​ស៊ីន​នឹង​ត្រូវបាន​លើកលែងទោស​ពី​មហាក្សត្រ​តាម​សំណើរ​នាយករដ្ឋមន្ត្រី​។​

​គួរ​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថៃ​នា​ថ្ងៃ​អង្គារ​នេះ គឺជា​ការបោះឆ្នោត​ជុំ​ថ្មី​ចុងក្រោយ​បំផុត បន្ទាប់ពី​គណបក្ស Move Forward ដែលជា​បក្ស​ឈ្នះ​បាន​អាសនៈ​ច្រើនជាងគេបង្អស់ ក្នុងការ​បោះឆ្នោត​សកល បានទទួល​បរាជ័យ​ដល់​ទៅ​២​លើក កាលពី​ខែកក្កដា ក្នុងការ​ព្យាយាម​ឱ្យ​មេដឹកនាំ​របស់ខ្លួន គឺ​លោក ភី​ថា លឹម​ចា​រឿន​រ៉ាត់ (Pita Limjaroenrat) ក្លាយជា​នាយករដ្ឋមន្ត្រី ដោយសារតែ​ការរារាំង​ពី​សំណាក់ ក្រុម​សមាជិក​រដ្ឋសភា​នៃ​បណ្តា​គណបក្ស​អភិរក្សនិយម និង​ក្រុម​សមាជិក​ព្រឹទ្ធសភា​។ Pheu Thai គឺជា​គណបក្ស ដែល​ឈ្នះ​បាន​អាសនៈ​ច្រើនជាងគេ​លំដាប់​ទី​២ ក្នុងការ​បោះឆ្នោត​សកល បន្ទាប់ពី Move Forward​។​

សម្រាប់​លោក​ថា​ស៊ីន​វិញ​សារព័ត៌មាន The Nation ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣ បានឱ្យដឹងថា វរសេនីយ៍ Komwut Jongboonwatana ប្រធាន​ប៉ូលីស​អន្តោប្រវេសន៍​ច្រក ដន មឿង បាន​អមដំណើរ​លោក ថាក់ស៊ីន ទៅកាន់​តុលាការ​កំពូល​នៅ Sanam Luang នៅ​ម៉ោង​១០:៤០ ព្រឹក បន្ទាប់ពី​យន្តហោះ​ឯកជន​របស់លោក បាន​ចុះចត​នៅ​អាកាសយានដ្ឋាន ដន​មឿង នៅ​ម៉ោង ៩​ព្រឹក​។​
​នៅពេលដែល​លោក​ថាក់ស៊ីន បានបង្ហាញ​នៅ​ចំពោះមុខ​ក្រុម​ចៅក្រម​នៃ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អ្នក​កាន់​ការិយាល័យ​នយោបាយ​របស់​តុលាការ​កំពូល ចៅក្រម​បាន​សួរ​លោក ថាក់ស៊ីន​ថា តើ​លោក​ជា​មនុស្ស​ដូចគ្នា​នឹង​អ្នក​ដែល​ត្រូវបាន​ចោទប្រកាន់ និង​កាត់ទោស​ក្នុង​សំណុំរឿង​ទាំងបី​នេះដែរ​ឬទេ​។​

​បន្ទាប់ពី​លោក ថាក់ស៊ីន បានបញ្ជាក់​ពី​អត្តសញ្ញាណ​របស់លោក ចៅក្រម​បាន​អាន​ទោស​ចំនួន​បី​គឺ​៖​ទី​១ ជាប់គុក​បី​ឆ្នាំ ពីបទ​រំលោភ​សិទ្ធិអំណាច បញ្ជា​ឱ្យ​ធនាគារ Exim Bank អនុម័ត​ប្រាក់កម្ចី ៤ ពាន់​លាន​បាត ដល់​មី​យ៉ាន់​ម៉ា​។​។​ទី​២ ជាប់ពន្ធនាគារ រយៈពេល​ពីរ​ឆ្នាំ ពីបទ​បញ្ជា​ដោយ​ខុសច្បាប់ នូវ​ការិយាល័យ​ឆ្នោត​រដ្ឋាភិបាល ឱ្យ​លក់​ឆ្នោត​ពីរ​ខ្ទង់ និង​លេខ​បី​។​។​ទី​៣ ជាប់គុក​យៈ​ពេល​ប្រាំ​ឆ្នាំ សម្រាប់​ការបំពាន​សិទ្ធិអំណាច របស់គាត់​ក្នុងការ​មាន​កិច្ចសន្យា​សម្បទាន របស់​ក្រុមហ៊ុន Shin Corp ដែល​ត្រូវបាន​កែប្រែ ដើម្បី​អនុញ្ញាតឱ្យ​ខ្បង់​ពន្ធគយ សម្រាប់​សេវា​ប្រតិបត្តិការ ទូរស័ព្ទ​ចល័ត​ជំនួស​ឱ្យ​ថ្លៃ​សម្បទាន​។​។​តុលាការ​បាន​និយាយថា ការកាត់ទោស​រយៈពេល​ប្រាំ​ឆ្នាំ នឹង​ចាប់ផ្តើម បន្ទាប់ពី​លោក​ថាក់ស៊ីន បានបញ្ចប់​ការជាប់​ពន្ធនាគារ រយៈពេល​បី​ឆ្នាំ​នៅក្នុង​សំណុំរឿង​ទីមួយ ។ ទោស​អាណត្តិ​ពីរ​ឆ្នាំ​អាចធ្វើ​ឡើង ក្នុងពេល​ដំណាលគ្នា​៕a par thai1 a par thai2 a par thai3 a par thai4 
​