» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2972 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098739 នាក់

ប្រទេស​រុស្ស៊ី​បរាជ័យ​ក្នុងការ​បញ្ជូន​យាន​រ៉ូ​បូត​ទៅកាន់​ឋាន​ព្រះ​ច​ន្ទ័​

​ប្រទេស​រុស្ស៊ី​៖ បេសកកម្ម​ឋាន​ព្រះ​ចន្ទ​លើកទីមួយ​របស់​ប្រទេស​រុ​ស្ស៉ី ក្នុង​រយៈពេល​ប្រមាណ​៤៧​ឆ្នាំ គឺ​បានទទួល​បរាជ័យ​ហើយ នៅពេលដែល​រុ​ស្ស៉ី​បាត់បង់​ម្ចាស់ការ​លើ​យាន​រ៉ូ​បូត Luna-25 ហើយ​បាន​ធ្លាក់​បុក​លើ​ផ្ទៃ​ព្រះ​ចន្ទ បន្ទាប់ពី​បញ្ហា​មួយ​ដែល​កើតឡើង ពេល​កំពុង​ត្រៀមលក្ខណៈ សម្រាប់​ការចុះ​ចត​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែសីហា ឆ្នាំ​២០២៣​។​a russy rocket 

​ទីភ្នាក់ងារ​អវកាស​រុ​ស្ស៉ី Roskosmos បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ ថា ខ្លួន​បាន​ដាច់​ការទាក់ទង​ជាមួយ​យាន Luna-25 កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ បន្ទាប់ពី​មាន​បញ្ហា​មួយ​ដែល​កើតឡើង​ស្រប​ពេលដែល​យាន​របស់ខ្លួន ត្រូវបាន​ផ្លាស់​ទៅកាន់​គន្លង​គោចរ​ថ្មី សម្រាប់​ការត្រៀម​លក្ខណៈ​ចុះចត​។ ជា​លទ្ធផល Luna-25 បាន​ធ្លាក់​ទៅបុក​ផ្ទៃ​ព្រះ​ចន្ទ​ពេញ​ទំ​ហំង ខណៈ​កន្លងមក រុ​ស្ស៉ី​បានគ្រោង​ធ្វើការ​ចុះចត​យានអវកាស​របស់ខ្លួន ដោយ​សុវត្ថិភាព​ទៅលើ​ផ្ទៃ​ព្រះ​ចន្ទ នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​ភាពបរាជ័យ​ខាងលើ​គូស​រំលេច​ឱ្យឃើញ នូវ​ការចុះ​អន់​ខ្សោយ​នៃ​អំណាច​អវកាស​របស់​រុ​ស្ស៉ី គិត​ចាប់តាំងពី​សម័យកាល​រីកចម្រើន អំលុង​ការប្រកួតប្រជែង​សង្គ្រាមត្រជាក់ នៅពេលដែល​ទីក្រុង​មូ​ស្គូ គឺជា​អ្នក​ដែល​បាន​បាញ់​បង្ហោះ​ផ្កាយរណប​ដំបូង​គេ​ឱ្យ​គោចរ​ជុំវិញ​ផែនដី គឺ Sputnik-1 កាលពី​ឆ្នាំ​១៩៥៧ ហើយ​អវកាសយានិក​សូ​វៀត លោក យូ​រី ហ្កា​ហ្ការី​ន (Yuri Gagarin) គឺជា​មនុស្ស​ដំបូង​គេ ដែល​បានធ្វើ​ដំណើរ​ទៅ​ទី​អវកាស កាលពី​ឆ្នាំ​១៩៦១​។​

​សូមបញ្ជាក់ថា​លើកចុងក្រោយ​បង្អស់ ដែល​រុ​ស្ស៉ី​បានចេញ​បេសកកម្ម​ទៅកាន់​ឋាន​ព្រះ​ចន្ទ គឺ​កាលពី​ឆ្នាំ​១៩៧៦ តាមរយៈ​បេសកកម្ម Luna-24​។ ភាពបរាជ័យ​នៃ​បេសកកម្ម Luna-25 ក៏​កើតមានឡើង​ស្រប​ពេលដែល សេដ្ឋកិច្ច​ទំហំ​២​ទ្រី​លាន​ដុល្លារ​របស់​ប្រទេស​រុ​ស្ស៉ី កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ធំ​បំផុត​ពី​ខាងក្រៅ​ផងដែរ គិត​ក្នុង​រយៈពេល​រាប់​ទសវត្សរ៍​មកនេះ គឺ​សម្ពាធ​ពី​ទណ្ឌកម្ម​របស់​ក្រុម​ប្រទេស​លោកខាងលិច ហើយ​និង​សង្គ្រាម​អូសបន្លាយ​នៅ​អ៊ុយ​ក្រែ​ន ដែលជា​សង្គ្រាម​ដីគោក​ធំ​បំផុត​នៅ​អឺរ៉ុប គិត​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២​។​

​គួរ​បញ្ជាក់ថា ស្របពេល​ដែល​រុ​ស្ស៉ី​ប្រកាស​ពី​បរាជ័យ​នៃ​បេសកកម្ម Luna-25 ទីភ្នាក់ងារ​អវកាស​ឥណ្ឌា ISRO បានប្រកាសថា យាន​រ៉ូ​បូត​នៃ​បេសកកម្ម Chandrayaan-3 របស់ខ្លួន នឹង​ព្យាយាម​ធ្វើការ​ចុះចត​លើ​ផ្ទៃ​ព្រះ​ចន្ទ នៅ​ថ្ងៃទី​២៣ ខែសីហា គឺ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ផងដែរ​។ ប្រសិនបើ​បាន​ជោគជ័យ ឥណ្ឌា​នឹង​ក្លាយជា​ប្រទេស​៤ ដែល​បានធ្វើ​យ៉ាង​ដូច្នោះ បន្ទាប់ពី​អតីត​សហភាពសូវៀត (​រុ​ស្ស៉ី​) សហរដ្ឋអាមេរិក និង​ចិន ហើយនឹង​ជា​ប្រទេស​ដំបូង​គេ ដែល​បាន​នាំយក​យាន​ទៅដល់​តំបន់​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ​៕

​