» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2908 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098675 នាក់

អតីត​ប្រធានាធិបតី​ស្រីលង្កា​ដែល​ត្រូវ​ប្រជាពលរដ្ឋ​ដេញចេញ​អាច​នឹង​មក​ជ្រកកោន​ក្នុងប្រទេស​ថៃ​?

​ថៃឡង់​ដ៍​៖ ប្រភព​មិន​បញ្ចេញ​អត្តសញ្ញាណ​ចំនួន​ពីរ បាន​អះអាងថា អតីត​ប្រធានាធិបតី​ស្រីលង្កា​លោក​ហ្គោ​តា​បា​យ៉ា​រ៉ា​ចា​ប្រា​សា​( Gotabaya Rajapaksa) ដែល​ត្រូវបាន​ពលរដ្ឋ​នាំគ្នា​ធ្វើបាតុកម្ម​បណ្តេញ​ចេញពី​តំណែង​នោះ លេចឮ​ដំណឹង​ថា​អាច​នឹង​ទៅដល់​ប្រទេស​ថៃឡង់​ដ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ (​ទី​១១ ខែសីហា​) ដោយ​ស្វែងរក​ទីជម្រក​បណ្តោះអាសន្ន​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ទី​ពីរ​បន្ទាប់ពីប្រទេសសឹង្ហបុរី។a srey2 

លោក​ហ្គោ​តា​បា​យ៉ា​រ៉ា​ចា​ប្រា​សា​( Gotabaya Rajapaksa)​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​របស់ខ្លួនទៅកាន់កោះម៉ាល់ឌីវ កាលពី​ខែ​មុន​ក្រោយពេល​មាន​បាតុកម្ម​ដ៏​ធំ​ប្រឆាំងនឹង​រូប​លោ​​ក​ដែលជា​មួយក្រុម​គ្រួសារ​បាន​ដឹកនាំ​ប្រទេស​ធ្លាក់​ចូលក្នុង​គ្រោះមហន្តរាយ​ជំពាក់​បំណុល​បរទេស​វ​ណ្ឌ័​ករ​ពិសេស​ប្រទេស​ចិន​រហូត​ប្រគល់​ផែ​ដ៏​ធំ​របស់ខ្លួន​ឲ្យ​ចិន​ដាច់​មុខ​ដើម្បី​កាត់​បំណុល​។ ឡូ​វ​នេះ​ប្រទេស​ស្រីលង្កា​បាន​សុំ​ពន្យា​ការចូល​ចតកប៉ាល់​យោធា​របស់​ចិន​ដ៏ធំមួយដែលមាន​តួនាទី​មក​បង្កើត​ប្រព​ន្ធ័​ទំនាក់ទំនងផ្កាយរណបដោយសារ​ការ​មានប្រតិកម្មតវ៉ា​ពី​ប្រទេស​ឥណ្ឌា​ដែល​នៅ​ជិត​ខាង​។​

​លោក Rajapaksa បានធ្វើ​ដំណើរ​ភៀសខ្លួន​បន្តទៅ​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​១៤ ខែកក្កដា បន្ទាប់ពី​គេច​ពី​ប្រទេស​ខ្លួន​តាម​យន្តហោះ​ទៅ​ប្រទេស​ដែន​កោះ​ម៉ា​ល់​ឌី​វ ។ មន្ត្រី​យោធា​ចូល​និវត្ត៍​រូបនេះ បាន​លាលែង​ចេញ​តំណែង​ជា​ប្រធានាធិបតី ហើយ​ត្រូវបាន​គេ​ចាត់ទុក​គាត់​ថា​ជា​ប្រធានាធិបតី​ស្រីលង្កា​ដំបូង​ដែល​ចុះ​ចេញពី​តំណែង​មុនពេល​កំណត់​ត្រឹម​ពាក់កណ្តាល​អាណត្តិ​។​

​អតីត​ប្រធានាធិបតី​ស្រីលង្កា​រូបនេះ នឹង​ចាក​ចេញពី​ទឹកដី​ប្រទេស​សិង្ហ​បុរី ដំណើរ​ទៅកាន់​រាជធានី​បាងកក ប្រទេស​ថៃឡង់​ដ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រភព​ចំនួន​ពីរ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ ពាក់ព័ន្ធ​នឹង​ដំណឹង​បែកធ្លាយ​ខាងលើនេះ ក្រសួងការបរទេសរ​បស់​ប្រទេស​ស្រីលង្កា​មិនបាន​ផ្តល់​ចម្លើយ​តប​លើ​សំណើរ​សុំ​អត្ថាធិប្បាយ​ណាមួយ​ភ្លាមៗ​នៅឡើយ​ទេ​។ ស្របពេល​ដំណាលគ្នា​នេះដែរ អ្នកនាំពាក្យ​របស់​រដ្ឋា​ភិ​បាល​ថៃ ឡង់​ដ៍​លោកស្រី Ratchada Thanadirek បាន​ប្រាប់​ដល់ទី​ភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា "​មិនទាន់មាន​សេចក្តី​អត្ថាធិប្បាយ​ណាមួយ​នៅឡើយ​ទេ​ជុំវិញ​រឿងរ៉ាវ​នេះ​"៕a srey langka a srey1 

​