» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7176 នាក់

ម្សិលមិញ 24358 នាក់

សរុប 21102943 នាក់

បុគ្គ​លឹក​ធនាគា​មួយ​ចាប់​ឱបថើប​អ​តី​តគូ​ដណ្តឹង​ត្រូវប្តឹងជាប់​ខ្នោះ​!


​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​។​កាល​ថ្ងៃ​សុក្រ ៣​កើត ខែ​បឋម​សាធ ឆ្នាំច ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៥ និង​៣០​នាទី​តាម​បណ្តឹង​របស់​ភាគី​ខាង​ស្រី​ដែល​ចោទ ករណី​អំពើ ចាប់​អោបថើប នៅ​ចំណុច​មុខ​បន្ទប់​ជួល​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​អូរ​បែ​ក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​a cilida 

​ស្ត្រី​រងគ្រោះ​ជាដើមចោទឈ្មោះ ស៊ុន ចាន់​រឿន អាយុ​២៥​ឆ្នាំ មុខរបរ​ជាងដេរ​ខោ​អាវ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​អូរ​បែ​ក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​
​ចំណែក​ភាគី​បុរស​ឈ្មោះ តាំង សុ​ភិន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​បុគ្គលិក​ធានា​គារ​បាងកក ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​អូរ​បែ​ក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ភាគី​ខាង​ប្រុស និង​នារី​រងគ្រោះ​ពីមុន ជា​គូរ​ដណ្តឹង​នឹង​គ្នា ក្រោយមក បាន​ផ្តាច់​ពាក្យ​វិញ ។ លុះដល់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ពេលយប់​ជនរងគ្រោះ និង​គូរ​ដណ្តឹង​ក្រោយ ឈ្មោះ អ៊ុក សុគា​ន់ កំពុង​នៅក្នុង​បន្ទប់​ជួល​របស់ខ្លួន ស្រាប់តែ​ជនសង្ស័យ​បាន​ដើរមក​ជិត​បន្ទប់​ជួល​របស់​ជនរងគ្រោះ រួច​ជនសង្ស័យ​យក​ជើង​របស់ខ្លួន​ធាក់​ទ្វារ​បន្ទប់​របស់​ជនរ​ង​គ្រោះ រួច​ដើរ​ចេញទៅ​បាត់​។
​លុះដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ទៀបភ្លឺ ជនសង្ស័យ​បាន​ធាក់​ទ្វារ​បន្ទប់​របស់​ជនរ​ង​គ្រោះ​លើក​ទី​២ ។

មកដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៥​និង​៣០​នាទី ជនសង្ស័យ​បានមក​ធាក់​ទ្វារ​បន្ទប់​របស់​ជនរ​ង​គ្រោះជា​លើក​ទី​៣​។ ភ្លាមនោះ ជនរងគ្រោះ​បាន​ងើប​បើកទ្វារ​បន្ទប់​មើល ស្រាប់តែ​ជនសង្ស័យ ចាប់​អោបថើប​ថ្ពាល់​របស់​ជនរងគ្រោះ​។ ភ្លាមនោះ​គូរ​ដណ្តឹង​ជនរងគ្រោះ​ឈ្មោះ អ៊ុក សុគា​ន់ ឃើញ ក៏​ស្ទុះ​មក​ចាប់​បំបែកចេញ រួច​ក៏មាន​ការប្រតាយប្រតប់​គ្នា ហើយ​ជនរងគ្រោះ និង​គូរ​ដណ្តឹង បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែកក្អម យកទៅ​ធ្វើការ​សាកសួរ ហើយ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​ជនសង្ស័យ​តែម្តង​ពីបទ​ប្រ​ទុ​ស្ត​កេ​រ្ត៍ ។​

​