» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 938 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095853 នាក់

ប្អូន​អតីត​អភិបាលខេត្ត​សៀមរាប ធ្វើ​របង​ថ្ម​កាត់​អូរ​ធម្មជាតិ​យក​ដី​នៅ​ភ្នំ​គូលែន​?


​ខេត្តសៀមរាប​៖ បុគ្គល​មាន​ឥទ្ធិពល​ម្នាក់ នៅក្នុង​ខេត្តសៀមរាប​ត្រូវបាន​រកឃើញថា បានធ្វើ​របង​ថ្ម​កាត់​យក​អូរ​ធម្មជាតិ​មួយកន្លែង នៅ​ជើងភ្នំ​គូលែន​ដើម្បី​យក​ដី​ធ្វើ​កម្ម​សិទ្ធ​។ ប្រភពព័ត៌មាន​ពី​មន្ត្រី​មូលដ្ឋាន សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ទីតាំង​ដែល​បុគ្គល​មានអំណាច​នេះ ធ្វើ​របង​រំលោភ​យក​នោះ ជា​អូរ​ធម្មជាតិ ស្ថិតនៅ​ក្នុងភូមិ​គូលែន​ថ្មី ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ ម្ចាស់​របង​ថ្ម​នោះ មានឈ្មោះ ឃឹម ប៉ូ​សាយ​ដែល​គេ​ស្គាល់​ថា ជា​បងប្អូន​បង្កើត របស់លោក​ឃឹម ប៊ុន​សុង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​អតីត​ជា​អភិបាលខេត្ត​សៀមរាប​។​a land governer 

​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ទីតាំង​នេះ កាលពី​ដើមឡើយ ជា​ចម្ការ​ព​នាចរ​របស់​ប្រជាពលរដ្ឋ លុះ​បន្ទាប់​ក៏មាន​ឈ្មួញ​ចុះទៅ​ប្រមូល​ទិញ និង​លក់​បន្ត​មក​ឲ្យ​លោក ឃឹម ប៉ូ​សាយ​។​​ចាប់តាំងពី​បាន​ទិញ​ដី​នោះមក លោក​ឃឹម ប៉ូ​សាយ បាន​ព្យាយាម​ធ្វើរ​បងកាត់​អូរ​នេះ តាំងពី​ជំនាន់ លោក​ឃឹម ហ្វី​ណង់ ដែលជា​ក្មួយប្រុស​បង្កើត​របស់លោក នៅ​ធ្វើជា​អភិបាលស្រុក​បន្ទាយស្រី​មកម្ល៉េះ ប៉ុន្តែ​មិនអាច​ធ្វើបាន​ដោយ​រលូន​បានទេ ដោយសារ​មាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​ដោយ​ឃើញ​ឱកាសល្អ ក្នុងពេល​អាជ្ញាធរ មាន​សមត្ថកិច្ច​ជាប់រវល់​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​សម្រាប់​ការបោះឆ្នោតជាតិ​នេះ​ផង លោក​ឃឹម ប៉ូ​សាយ ក៏បាន​លបលួច​ធ្វើ​ម្តងទៀត​។​
​ករណី​យ៍​នេះ​សារព័ត៌មាន​មិនអាច​ទាក់់ទង​សុំ​បំភ្លឺ​ពី​លោក ឃឹម ប៉ូ​សាយ បាន​នៅឡើយ​ទេ ដោយ​មិនមាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​។​ទោះបីយ៉ាងណា​អាជ្ញាធរ​ស្រុក​បន្ទាយស្រី​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ បាន​ចុះទៅ​ទប់ស្កាត់​សំណង់​នេះ ហើយ​កោះហៅ ម្ចាស់​សំណង់​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ នៅ​សាលាស្រុក​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២៣៕a land governer1 a land governer2 

​