» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 696 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095611 នាក់

ឈ្មួញ​ឃុ​ប​ឃឹ​ត​ជាមួយ​មន្ត្រី​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ឃាត់ខ្លួន​ប្រជាពលរដ្ឋ ៣​នាក់​ដាក់​ឃុំ​ដើម្បី​បង្ខំ​ទិញយក​ដី​១២​ហិកតា​នៅ​ក្រុង​សែន​មនោ​រម្យ​?


​ខេត្តមណ្ឌលគិរី​÷​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ មិថុនា ឆ្នាំ​២០២៣​ប្រជាពលរដ្ឋ​ជា​ជនជាតិដើម​ភាគតិច​ព្នង​ចំនួន​៤​គ្រួសារ ក្រោយពី​ដឹងថា​មាន​ជន​ដទៃ​ចូលមក​កាប់​ព្រៃ​លើដី​ពូក​គាត់ៗ​ក៏​ហៅ​បងប្អូន​មក​ជុំគ្នា រួច​បាន​ចុះទៅ​ហាមឃាត់​មិន​ឲ្យ​កាប់​ព្រៃ​លើដី​ដូនតា​របស់ខ្លួន​មួយកន្លែង​ស្ថិតនៅ​ភូមិ​អូរ​ស្ពាន​សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត មណ្ឌលគិរី តែ​ត្រូវ​វ​ប៉ូលិស​នាំខ្លួន​២​នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​។a mondul land

​ប្រជាពលរដ្ឋ​ដែល​ត្រូវ​សមត្ថកិច្ច​របស់ខ្លួន​មានឈ្មោះ​ក្រើ​ក ទ្រី ជា​ម្ចាស់​ដី​និង ឈ្មោះ ព្រើ​ន ស្រី​នាង​ជា​ក្មួយ​ម្ចាស់​ដី​។ នៅ​រសៀល​ថ្ងៃទី​៤​ខែមិថុនា​នេះ​បុរស​ម្នាក់ ទៀត​ឈ្មោះ ភ្លើង តឹក និង​រថយន្ត​មួយគ្រឿង​របស់គាត់​ក៏ត្រូវ​បា​នគរបាល​ឃាត់ខ្លួន​នាំមក​ស្នងការដ្ឋាន​នគ​របាល​ខេត្តមណ្ឌលគិរី​ផងដែរ​។​​បងប្អូន​ជនជាតិភាគតិច​ទាំងនោះ​និយាយថា មាន​គេ​រៀបចំ​យក​ដី​របស់គាត់​លក់​ទៅ​ឲ្យ​អ្នកផ្សេង​ទាំង​ខ្លួន​មិន បានដឹង​។ បងប្អូន​ប្រជាពលរដ្ឋ​និយាយថា ពួកគាត់​ចេញចូល​ដាំ​ដំណាំ​អាស្រ័យ​ផល​រាល់ថ្ងៃ​។ " រហូត មកដល់​ព្រឹក​នេះ​ខ្ញុំ​បានឃើញ​មាន​មនុស្ស​៥​នាក់មក​កាប់ឆ្កា​ព្រៃ​លើដី​របស់ខ្លួន​ក៏​នាំ​បងប្អូន​ទាំង​៤​គ្រួសារ​ចុះទៅ​​សួរ​នឹង​ហាមឃាត់​មិន​ឲ្យ​កាប់ឆ្កា​លើ​ទីតាំង​ដី​របស់ខ្លួន​"​។​

​ការហាម​ប្រាម​នេះ​មិនបាន​ប៉ុន្មាន​ផង ពោលគឺ​រយៈពេល​តែ​១៥​នាទី​ក្រោយមក​ក៏​ស្រាប់តែ​ឃើញ​មាន​កំលាំង​នគ​បាល​នៃ​ស្នងកា​ដ្ឋា​ន​ខេត្ត​ចុះ​បំបែក​ព្រមទាំង​នាំ​ប្រជា ពលរដ្ឋ​ចំនួន​២​នាក់​ស្នងការ​ខេត្ត​ភ្លាមៗ​។​
​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង​ចំនួន​៤ គ្រួសារ រស់នៅ​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ដែលមាន​ដី​នៅ​ចំណុច អូ​ស្ពាន​ឃុំ​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី កំពុង​តែមាន​សេចក្តី​ភ័យព្រួយ​បារម្ភ​គ្រប់​បញ្ហា​.. ពាក់ព័ន្ធ​នឹង​ដី ថ្នូរ​ខ្មោច​បូរាណ ជា​ដីព្រៃ​តំណម​.. ដី​ភូមិ​ចាស់​របស់​ពួកគាត់ ដែលមាន បុគ្គល​មានអំណាច​ពីរ​នាក់​ដែល​គេ​ដឹងថា​ជា​ស្នងការ​ង​ខេត្តមណ្ឌលគិរី និង​ម្នាក់ទៀត​ឈ្មោះ​ធី​ម សៀង​ហៃ ហៅ​ឆាយ​។ ទាំង​២​នាក់​មានគំនិត​រៀប​ឯកសារ​ក្លែង​ដើម្បី​គ្របដណ្ដប់​លើដី​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​៤​គ្រូ​សារ​លក់​ឲ្យ​អ្នកផ្សេង​។​

​គួរ​បញ្ជាក់ថា កាល​ថ្ងៃទី​៣១​ខែ ឧសភា ឆ្នាំ​២០២៣ ស្នងការ​នគ​បាល​ខេត្ត​ធ្លាប់​កោះហៅ​មនុស្ស​៣​នាក់​ឲ្យ​ចូល​បំភ្លឺ​នៅ​ស្នងការ​នោះ​មានឈ្មោះ ១,​ភ្លើង សុ​តឹក ភេទ​ប្រុស​, ២-​ញ៉េវ ម្លឿ​ង ភេទ​ប្រុស​និង​៣, ក្រើ​ត ទ្រី ភេទ​ប្រុស​។​​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ចំនួន​១២​ហិកតា ត្រូវបាន​នគរបាល​​ខេត្តមណ្ឌលគិរី ចាប់ខ្លួន​ចំនួន​៣​នាក់​នោះ បាន​ប្រាប់ថា​​ដី​កប់ខ្មោច​ដែលជា​ដីព្រៃ​តំណម ស្ថិតនៅ ភូមិ​ចំការ​តែ សង្កាត់​​ស្ពាន​មានជ័យ ខេត្តមណ្ឌលគិរី ត្រូវបាន​មេ​ឈ្មួញ​២​នាក់​​ក្លែង​ឯកសារ​ដី​មក​គ្របដណ្តប់​យក​ដី​ផ្នូរខ្មោច​របស់​ពួកគាត់​​នោះ ដូច​មាន​លិខិត​មិន​ប្រក្រតី​ដូច​នៅ​ខាងក្រោម​÷​គាត់​បានបញ្ជាក់​ប្រាប់ថា ដី​កប់ខ្មោច​របស់​ពួកគាត់​គឺ​ស្ថិត​
​នៅក្នុង ភូមិ ចំការ​តែ សង្កាត់ ស្ពាន​មាន​ជ​យ័ ក្រុង​សែន​មនោ​រម្យ ខេត្ត​ម​ណ្ឌ​ក​គិរី នោះទេ តែ​ហេតុ​អី​បានជា​​ក្រុម​ឈ្មួញ​ដី​ទាំងនេះ​មក ក្លែង​ឯកសារ​ចាប់យក​ដី​របស់គាត់​​ដោយបាន ក្លែង​ស​សេរ​ថា​ដី ស្ថិតក្នុង ភូមិ អូ​ស្ពាន​​ឃុំ​ស្ពាន​មានជ័យ ស្រុក​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​​ទៅវិញ​។​ទោះបីយ៉ាងណា​ក្នុងពេលដែល​បង​ប​ក្អូ​ន​ជនជាតិភាគតិច​ជា​ម្ចាស់​ដី​កំពុង​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មន្ត្រី​និង​ឈ្មួញ​ដែល​គេ​រាយការណ៍​ថា​មាន​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​នៅ​ភ្នំពេញ​នៅ​ពី​ក្រោយខ្នង​បាន​ច​ចរចា​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​លក់​ដី​របស់ខ្លួន​នៅ​ចំណុច​ខាងលើ​បើ​ចង់​រួចខ្លួន​?​។​

តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​មុនដំបូង​គេ​ឲ្យ​តម្លៃ​៥​ម៉ឺន​និង​ក្របី​មួយ​ក្បាល​សម្រាប់​ដី​១២​ហិកតា​ដល់​ម្ចាស់​ដី​តែ​មិន​ព្រម​រហូតដល់​ថ្ងៃទី​៧​មិថុនា​ទើប​ពួក​ឈ្មួញ​និង​មន្ត្រីនគរបាល​នៃ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​តម្លើង​ដល់​១០​ម៉ឺន​ដុល្លារ​ក្របី​មួយ​ក្បាល​។​ដោយ​មិនអាច​ទ្រាំ​និង​ការ​គម្រាមកំហែង​បាន​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ទាំង​៤​គ្រួ​សារបាន​សុខចិត្ត​យលព្រម​ទទួលយក​ដើម្បី​បាន​រួចខ្លួន​បើទោះបី​ដឹងថា​ដី​របស់​ពួកគាត់​បើ​លក់​ធម្មតា​ដី​ទីតាំង​ខាងលើនេះ​តាម​ហាងឆេង​មិនតិចជាង​៨០​ម៉ឺន​ដុល្លារ​ឡើយ​។​ក្រោយពី​ត្រូវ​ដោះលែង​និង​បាន​លុយ​ប្រជាពលរដ្ឋ​ជាំ​ន​ជាតិ​ព្នង​បាននាំគ្នា​គេចខ្លួន​ទៅ​។​ករណី​យ៍​សម​ត្ត​កិច្ច​នគរបាល​ខេត្តមណ្ឌលគិរី​ប្រើ​អំណាច​កៀបសង្កត់​ចាប់បង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​លក់​ដី​របស់ខ្លួន​ថោក​នេះ​មិនអាច​ទាក់ទង​លោកស្នងការ​នគរបាល​ខេត្ត​ដើម្បី​បកស្រាយ​បានទេ​។​​តែ​កាលពី​វេលា​ម៉ោង​៤ និង​៥១​នាទី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៣ លោក​ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​កាសែត​ដឹង​តាម​ទូរ​សព្ទ​ថា កម្លាំង​របស់គាត់​ធ្វើ​យោងតាម​ពាក្យបណ្ដឹង​របស់គេ ហើយ​ក៏បាន​ជូនដំណឹង​ទៅខាង​តុលាការ​អស់ហើយ​ដែរ​។​ឯក​លោក​ថង​សាវុន​អភិបាលខេត្ត​មណ្ឌលគិរី​បើតាម​ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្តបាន​ប្រាប់ថា​លោក​មិនបាន​ដឹង​រឿង​ហ្នឹង​ទេ​?៕a mondul land1 a mondul land2 a mondul land3 a mondul land4 

​