» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5203 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100970 នាក់

ថៃ​ស្ទាក់ចាប់​ម៉ូតូ​ចោរកម្ម​ឆ្លងដែន បម្រុង​នាំ​ចូលមក​កម្ពុជា​

​ប្រទេស​ថៃ ÷ ម៉ូតូ​ស៊ែ​រី​ថ្មីៗ​ជាច្រើន​គ្រឿង ត្រូវបាន​កម្លាំងយោធា​ថៃ សហការ​ជាមួយ ភាគី​កម្ពុជា ស្ទាក់​ចាប់បាន​ទាំង​រំលង​អា​ធ្រា​ត្រ ខណ​:​ដែល​ពួកគេ​កំពុង​ជិះ​ឆ្ពោះទៅកាន់​ខ្សែបន្ទាត់​ព្រំដែន​ដើម្បី​ឆ្លង​ចូល​កម្ពុជា​។​
​ប្រភព​របាយការណ៍រ​បស់​កម្លាំង​វរ​:​ព្រំដែន​យោធា​ថៃ​បាន​បញ្ជាក់ថា កិច្ចប្រតិបត្តិការ​ត្រូវបាន​ធ្វើឡើង​ដោយ​កម្លាំងយោធា​ព្រះ​ដែន​ថៃ លេខ​១២ និង​សហការ​ជាមួយ​កម្លាំង​វរ​:​ការពារ​ព្រំដែនគោល​កម្ពុជា​លេខ ៥០៣ បន្ទាប់ពី​បានទទួល​ព័ត៌មាន​ពី​បណ្តាញ ក ស ហើយក៏​បានធ្វើការ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​។​a moto thai3 

​លុះ​នៅវេលា​ម៉ោង ៣ ទៀបភ្លឺ​ឈានចូល ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២៣ ត្រង់ចំណុច​អាង​សិលា ដែលមាន​GPS លេខ TA ៤៩០២០៥ ក្នុងភូមិ​សាស្ត្រ ស្រុក​តា​ប្រាក់​យ៉ា ខេត្ត​ស្រះកែវ ទល់នឹង អូរ​បី​ជាន់ ខេត្តបន្ទាយមានជ័យ ក៏បាន​ប្រទះឃើញ​មនុស្ស​មួយក្រុម កំពុង​ជិះ​ម៉ូតូ​ឆ្ពោះទៅកាន់​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​។​​បន្ទាប់ពី​ឃើញ​ទិដ្ឋភាព​បែបនេះ កម្លាំង​បានបង្ហាញ​ខ្លួន​ដើម្បីអោយ​ជួ​ក​គេ​ឈប់​ត្រួតពិនិត្យ ផ្ទុយទៅវិញ​ពួកគេ​បាន​ផ្តួល​ម៉ូតូ​រួច​រត់​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​កម្ពុជា​បាត់អស់ ដោយសារ​យប់​ងងឹត​ផង​។​​កិច្ចប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​រហូតដល់​ព្រឹក​ព្រលឹម ទើប​កម្លាំង​ប្រមូលបាន​ម៉ូតូ​ស៊ែ​រី​ថ្មីៗ​ចំនួន​៦​គ្រឿង ដែល​សមត្ថកិច្ច​ថៃ​បាន​សន្និដ្ឋានថា ម៉ូតូ​ទាំងនេះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើចោរកម្ម​ដើម្បី​នាំ​ឆ្លងដែន​ចេញទៅ​ក្រៅប្រទេស​។ បច្ចុប្បន្ន​សមត្ថកិច្ច​ថៃ​បាន​នាំ​ម៉ូតូ​ទាំងនេះ​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​ដើម្បី​បន្ត​ការស្រាវជ្រាវ ៕ អត្ថបទ​មួន រិទ្ធី​យ៉ា​(៩៥)a moto thai1 a moto thai2 

​