» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5272 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101039 នាក់

សមត្តកិច្ចខេត្តព្រះសីហនុបង្ក្រាបនិងរំដោះបានជនរងគ្រោះពីការបង្ខំឲ្យធ្វើការខុសច្បាប់


​ព្រះសីហនុ​៖ បន្ទាប់ពី​ការចេញ​បទបញ្ជា​និង​អំពាវនាវ​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យ​មានការ​ចូលរួម​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស មកដល់​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជនបរទេស​ចំនួន ៤​ករណី ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ដើម្បី​បំរើកា​រងារ​ឱ្យ​ក្រុមហ៊ុន នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​។a catch sihanu 

​ប្រភពពី​ស្នងការ​នគរបាល​ខេត្ត​និង​លោក នាយ​ឧ​ត្ត​ម​ស​នី​យ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់​បន្ថែមថា បន្ទាប់ពី​ស្រាវជ្រាវ ក្នុង​កិច្ចប្រតិបត្តិការ​បន្ត​នេះ កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​សរុប ០៨​នាក់ ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​ដកហូត​បាន អាវុធខ្លី ម៉ាក ZORAKI ចំនួន​០១​ដើម​។

បន្តម​កទៀត រហូតដល់​យប់​រំលង​អា​ធ្រា​ត្រ​វ​និង​ម៉ោង ០១៖៣០​នាទី រំលង​អា​ធ្រា​ត្រ ឈានចូល ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២​កម្លាំង​បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាបបាន ជនសង្ស័យ​ជួញដូរ​អាវុធ​មួយ​ដើម​នោះ រហូត​បន្ត​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់​ទៀត ដែលមាន​ខ្មែរ​២​នាក់ និង​ចិន​ម្នាក់ ព្រមទាំង​ដកហូត​បាន​វត្ថុតាង អាវុធ​មួយចំនួន​បន្ថែមទៀត ដែលមាន​ឈ្មោះ​ដូចខាងក្រោម​៖១៖ ឈ្មោះ TANG GUO HUI ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន លិខិតឆ្លងដែន​លេ​ខៈ EH6362750២៖ ឈ្មោះ សាន សុខ​ឡេង ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។​

៣៖ ឈ្មោះ ថៃ ឃាង ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ​។​ចំណែក​វត្ថុតាង​ដែល​ត្រូវបាន​ដកហូត​បាន រួមមាន​៖ អាវុធ​វែង​២​ដើម (​ម៉ាត់​ត្រ​យ៉ែ​ត និង​កាលី​ត​ឌូ​), បង់​ត្រឡោក ០១, បង់​អាវុធ​វែង AK ចំនួន ០១, អាវុធខ្លី ០៣​ដើម (​សរុប​រួម ០៤​ដើម​), ម៉ាក ZORAKI ពណ៌​ខ្មៅ បង់​១, ម៉ាក ZORAKI ពណ៌​ខ្មៅ បង់​១, ម៉ាក SIG SAURER ពណ៌​ខ្មៅ បង់​២, គ្រាប់កាំភ្លើង ២៤០​គ្រាប់ (​សរុប​រួម ២៦៥​គ្រាប់​), រថយន្ត ចំនួន ០១​គ្រឿង​។​

​បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​សាកសួរ​ជនរងគ្រោះ និង​អ្នកគ្រប់គ្រង បានឱ្យដឹងថា ករណីនេះ​មិនមែនជា​ករណី​បង្ខាំង ឬ​ជួញដូរ​មនុស្ស​ដោយ​ខុសច្បាប់​នោះទេ ដោយ​ជនរងគ្រោះ បាន​ចូលធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ជាធម្មតា តែ​ដោយ​គាត់​មិន​ពេញ​ចិត្តនឹង​ការងារ និង​មិនអាច​ចេញ​ដើរហើរ​ទៅខាង​ក្រៅ​ក្រុមហ៊ុន​ដោយ​សេរី​បាន ទើប​ពួកគាត់​ប្តឹង​ស្នើ​សុំឱ្យ​យក​ពួកគាត់​ចេញពី​ក្រុមហ៊ុន ដែល​ពួកគាត់​កំពុងធ្វើការ ដើម្បី​អាច​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បាន​ខិតខំ​ព្យាយាម​ធ្វើការ​ស្រាវជ្រាវ និង​ទាក់ទង​ទៅ​អ្នក​ដែល​បាន​ប្ដឹង ដើម្បី​ទទួលបាន​ពត៌មាន​បន្ថែ​ម​អំពី​ទីតាំង​របស់​ជនរងគ្រោះ តែ​មិនមាន​ការឆ្លើយតប (​សា​ម៉ី​ខ្លួន​ព្យាយាម​មិន សហការ​ជាមួយ​សមត្ថកិច្ច​) កម្លាំង​ជំនាញ​កំពុង​បន្ត​ការស្រាវជ្រាវ​។

 ពួកគេ​ក៏បាន​សំណូមពរ​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។​ខេត្ត​ព្រះសីហនុ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​បើក​ប្រតិបត្តិការ​ចំនួន​២​កន្លែង រកឃើញ​ជនបរទេស​៤០​នាក់​ទៀត ដែល​ក្នុងនោះ​មាន​មួយចំនួន​ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់ និង​មួយចំនួន​ចាញ់បោក​មេខ្យល់​ឱ្យ​បម្រើ​ការងារ​អន​ឡាញ ។ពេល​ត្រួតពិនិត្យ អគារ​មួយកន្លែង ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២ ដោយ​រកឃើញ​ជនបរទេស​ចូលមក​ថ្មី​ខុសច្បាប់​ដើម្បី​បម្រើ​ការងារ​អន​ឡាញ​ដែល​ក្នុងនោះ​សុទ្ធសឹងតែ​ជនជាតិ​ចិន ។ ក្រោយ​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ក៏បាន​នាំខ្លួន អ្នក​គ្រប់​គ្រង់​៣​នាក់ (​ជន​ចិន​) ដើម្បី​ធ្វើការ​សាកសួរ​ផងដែរ ក្នុងនោះ​មាន​៖១-​ឈ្មោះ GUEI YUCHIANG ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ មុខរបរ អ្នកគ្រប់គ្រង​អគារ ជី​ង​សារ អ្នកគ្រប់គ្រង​។​២-​ឈ្មោះ YANG JIANHONG ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ អ្នកគ្រប់គ្រង​ផ្នែក​សន្តិសុខ​អគារ លិ​ស៊ឹង ។​៣-​ឈ្មោះ XU LIANGFU ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ជាងភ្លើង ។​

​ចំណែក​ករណី​មួយទៀត បាន​ប្រតិបត្តិការ​នៅ​ម៉ោងជាង​៣​រសៀល ដោយ​សមត្ថកិច្ច​បាន​ចុះទៅ​ក្រុមហ៊ុន​មួយកន្លែង​ឈ្មោះ ជីន​ប៉ី​៤ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្រុម​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ និង​ដោយមាន​ការសហការ​ពី​ម្ចាស់​ទីតាំង​ខាងលើ​កម្លាំង​នគរបាល​យើង​បាន​ជួយសង្គ្រោះ​ជនបរទេស​៥​នាក់ (​ស្រី ០១​នាក់​) ដែល​សញ្ជាតិ​ម៉ា​ឡេ​សុ​ី និង​នាំខ្លួន​អ្នកគ្រប់គ្រង​១​នាក់​ដែលជា​ជនជាតិ​ម៉ា​ឡេ​សុ​ី មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​នីតិវិធី ។​​ជនជាតិ​ម៉ាឡេស៊ី​ទាំង​៥​នាក់ បានឱ្យដឹងថា ពួកគេ​បាន​ចូលមក​កម្ពុជា​ដើម្បី​មក​ធ្វើ​ការងារ ដែល​បាន​ទំនាក់ទំនង​មក​តាមរយៈ​ការផ្សព្វផ្សាយ (FACEBOOK) ដោយ​ប្រាប់ថា ទទួលបាន​ប្រាក់ខែ​ច្រើន ចាប់ពី​១៨០០$ (​មួយ​ពាន់​ប្រាំបី​រយ​ដុល្លារ​អាមេរិក​) ក្នុង​មួយខែ ហើយ​ឱ្យធ្វើ​ការងារ​ផ្នែក​គ្រប់គ្រង​។ ក្នុងពេល​ធ្វើដំណើរ​ពី​ប្រទេស​ម៉ាឡេស៊ី គឺ​ខាង​ក្រុមហ៊ុន​ជា​អ្នកចំណាយ​ទាំងអស់ (​ហូបចុក និង​ការ​ស្នាក់នៅ​) ហើយ​ពេលមកដល់​កម្ពុជា មាន​រថយន្ត​នៅចាំ​ទទួល​ហើយ​ដឹក​មក​ចូលធ្វើ​ការងារ​នៅ​ខេត្ត​ព្រះសីហនុ​តែម្តង តែ​បែរជា​អោយ​ពួកគេ​ធ្វើ​ការងារ​ផ្នែក​អន​ឡាញ​ទៅវិញ ។
​

ពេល​ធ្វើការ​ងារ​បា​ន​ប្រហែល​០២​ខែ ខាង​ក្រុមហ៊ុន​ក៏​បញ្ជូន​ពួកគេ​ពី​ទីតាំង​ក្រុមហ៊ុន​១ ទៅ​ក្រុមហ៊ុន​១​ទៀត រហូតដល់​ក្រុមហ៊ុន​ជីន​ប៉ី​៤ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្រុមទី​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ហើយ​ពេលទៅដល់​ខាង​ក្រុមហ៊ុន​បាន​ដកយក​លិខិតឆ្លងដែន និង​ទូរស័ព្ទដៃ​ចេញ​ទាំងអស់ និង​បាន​ចុះកិច្ចសន្យា​ការងារ​រយៈ​ពេល​១​ឆ្នាំ​ផងដែរ ដោយ​ទទួល​ប្រាក់ខែ ៩០០$ ទៅ ១០០០$ តែប៉ុណ្ណោះ​។ ក្នុងកំឡុងពេល​ធ្វើការ​ងារ​នៅ​ក្រុមហ៊ុន​ជីន​ប៉ី​៤ ពួកគេ​ឱ្យធ្វើ​ការងារ​ផ្នែក​អន​ឡាញ​ដដែល ហើយ​ពួកគេ​បាន​បង្ខំ​ឱ្យធ្វើ​ការ​ច្រើន​ម៉ោង ពី​១៧​ម៉ោង ទៅ​១៨​ម៉ោង ក្នុង​១​ថ្ងៃ ហើយ​មិនបាន​បើក​ប្រាក់ខែ​ទៅតាម​ការព្រមព្រៀង ដោយ​ត្រូវបាន​កាត់បន្ថយ​តាម​ការងារ​ជាក់ស្តែង​ទៅវិញ ដោយមាន​ការនឿយហត់​នឹង​ការងារ ពួកគេ​ក៏បាន​ទៅសុំ​ក្រុមហ៊ុន​លាឈប់ តែ​ពួកគេ​មិន​អនុញ្ញាត​លុះត្រាតែ​បង់លុយ​ឱ្យ​ក្រុមហ៊ុន​វិញ ២២០០០​ដុល្លារ ទើប​អាច​ឈប់​បាន និង​គម្រាម​បញ្ជូន​បន្តទៅ​ក្រុមហ៊ុន​ផ្សេង​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ទៀតផង ។ ដោយមាន​ការភ័យខ្លាច​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ពួកគេ​ក៏បាន​រួមគំនិត​គ្នា​ប្តឹងទៅ​ស្ថានទូត ដើម្បី​សុំ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ចេញពី​ក្រុមហ៊ុន​តែម្តង ។

​ពួកគេ​ទាំង​៥​នាក់ ក្នុងកំឡុងពេល​ធ្វើការ​ងារ​នៅក្នុង​ក្រុមហ៊ុន ពួកគេ​ពុំមាន​ការធ្វើ​ទារុណកម្ម​លើ​រូបរាងកាយ ឬ​បង្ខាំង​អ្វី​នោះទេ គឺ​គ្រាន់តែ​ខាង​ក្រុមហ៊ុន​និយាយ​គម្រាម និង​ឱ្យធ្វើ​ការងារ​លើស​ម៉ោង​កំណត់​ប៉ុណ្ណោះ ទោះជា​យ៉ាងណា ពួកគេ​ទាំង​០៥​នាក់ ចង់​ឈប់​ធ្វើ​ការងារ ហើយ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ។​​សូមបញ្ជាក់ថា​ក្រសួងមហាផ្ទៃ​អំពាវនាវ ឱ្យ​ស្ថាន​តំណាង​បរទេស និង​ភាគី​ពាក់ព័ន្ធ​នានា សហការ​ផ្ដល់ព័ត៌មាន និង​ចូលរួម​បង្ការ ទប់ស្កាត់ និង​បង្ក្រាប អំពើ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ផ្សេងៗ នៅ​ថ្ងៃទី​២៦ ខែសីហា​នេះ​។

សេចក្ដីអំពាវនាវ ដែល​បាន​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក របស់​ក្រសួងមហាផ្ទៃ បាន​បង្ហាញថា ចាប់ពី​ថ្ងៃទី​១ មករា ដល់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ជួយ​ជនរងគ្រោះ​ពី​ការជួញដូរ​មនុស្ស និង​រត់ពន្ធ​មនុស្ស​ចំនួន​៨៧​ករណី ស្មើនឹង​៨៦៥​នាក់ ដោយឡែក​នៅក្នុង​សប្ដាហ៍​ទី​៤ នៃ​ខែសីហា ក្រសួង​បាន​ជួយ​ជនរងគ្រោះ ២៥​នាក់ ក្នុង​៧​ករណី​បន្ថែមទៀត​ដែរ​។ ជនរងគ្រោះ​ត្រូវបាន​ចាញ់បោក​ក្រុម​ឧក្រិដ្ឋជន តាមរយៈ​ការសន្យា​ផ្ដល់​ការងារ​ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់ ប៉ុន្តែ​ជាក់ស្ដែង​ជនរងគ្រោះ​ទាំងនោះ​ត្រូវបាន​បង្ខំ​ឱ្យធ្វើ​ការងារ​ល្បែងស៊ីសង​ខុសច្បាប់ និង​ត្រូវបាន​ផ្ទេរ​ពី​ក្រុមហ៊ុន​មួយ ទៅ​ក្រុមហ៊ុន​មួយទៀត​ដោយ​មិនបាន​ព្រមព្រៀង​ពី​សាមីខ្លួន​ឡើយ ហើយ​មាន​ករណី​ខ្លះទៀត​ក្រុម​ឧក្រិដ្ឋជន​បាន​ប្រើ​អំពើហិង្សា និង​គំរាមកំហែង​ទៀតផង ប្រសិនបើ​ជនរងគ្រោះ​មិន​អនុវត្តតាម​ការបង្គាប់​បញ្ជា​របស់​ពួកគេ​។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏បាន​បង្កើត គណៈបញ្ជាការ​ដឹកនាំ​ប្រតិបត្តិការ ដើម្បី​បង្កើន​ការប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ ផងដែរ​។​

​សេចក្ដីអំពាវនាវ​នេះ ត្រូវបាន​ក្រសួង​ធ្វើឡើង​ត្រឹមតែ ២​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លោក ស ខេង បាន​ជួបពិភាក្សា​ជាមួយ អ្នករាយការណ៍​ពិសេស​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រចាំ​ប្រទេស​កម្ពុជា លោក វី​ទិ​ត មុន​តា​ប៊​ន (Vitit Muntarbhorn) កាលពី​ថ្ងៃទី​២៤ ខែសីហា​កន្លងទៅ ដែល​នៅក្នុង​កិច្ចពិភាក្សា​នោះ លោក វី​ទិ​ត មុន​តា​ប៊​ន បានលើកឡើង​បញ្ហា​សិទ្ធិមនុស្ស​សំខាន់ៗ រួមមាន សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ការគ្រប់គ្រង​ពន្ធនាគារ និង​យុត្តិធម៌​ព្រហ្មទណ្ឌ​និង​ការជួញដូរ​មនុស្ស ការជួញដូរ​ពលកម្ម​ដោយ​បង្ខំ និង​ការកេងប្រវ័ញ្ច​លើ​ពលកម្ម​។ នៅក្នុង​ជំនួប​នោះដែរ លោក ស ខែង អះអាងថា កម្ពុជា​ក៏​ជា​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​ការជួញដូរ​ម​នុស្ស​ដែរ ដោយ​ក្រុម​ឧក្រិដ្ឋជន​បាន​យក​កម្ពុជា​ធ្វើជា​កន្លែង​ឆបោក ប្រព្រឹត្តិ​អំពើ​ជួញដូរ រត់ពន្ធ​មនុស្ស​ជាដើម​។​a catch sihanu1 a catch sihanu2 

​