» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3949 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099716 នាក់

លោក​ហ្សេ​ឡិន​ស្គី អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ចូលរួម​រូបមន្ត​សន្តិភាព​របស់​អ៊ុយ​ក្រែ​ន​និង​សុំ​ឲ្យ​ប្រទេស​ឧស្សាហកម្ម​ធំ​ទាំង​៧​ជួយ​បញ្ចប់​នយោបាយ​ឈ្លានពាន

​ប្រទេស​ជប៉ុន​៖​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​អំពាវនាវ​ឱ្យ G7 រួមទាំង​ពិភពលោក​ទប់ស្កាត់​កុំឱ្យ​សង្គ្រាម​ផ្ទុះឡើង​នៅពេល​អនាគត តាមរយៈ ការធានា​ឱ្យបាន​ថា​រុ​ស្ស៉ី គឺជា​ជន​ឈ្លានពាន​ចុងក្រោយ​គេ​បំផុត​។a india uy

ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែឧសភា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​នៅក្នុង​សុន្ទរកថា​មួយ​នាឱកាស​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ក្នុងប្រទេស​ជប៉ុន ដើម្បី​ចូលរួម​កិច្ចប្រជុំ G7 និង​ជាការ​បញ្ចប់​ទស្សនកិច្ច​រយៈពេល​ជាង​មួយ​សប្ដាហ៍ ក្នុង​តំបន់​អឺរ៉ុប មជ្ឈិមបូព៌ា និង​អាស៊ី លោក ហ្សេ​លេន​ស្គី កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅ បាន​និយាយថា​ជ័យជម្នះ​របស់​អ៊ុយ​ក្រែ​ន​ប្រឆាំងនឹង​រុ​ស្ស៉ី អាច​នឹង​កំញើញ ក៏ដូចជា ទប់ស្កាត់​កុំឱ្យ​មាន​ជន​ឈ្លានពាន​តទៅទៀត​នៅពេល​អនាគត ហើយក៏​បាន​ទទូច​ឱ្យ​ពិភពលោក​គាំទ្រ​ដល់​រូបមន្ត​សន្តិភាព ១០​ចំណុច​របស់​អ៊ុយ​ក្រែ​ន​ផងដែរ​។​​លោក ហ្សេ​លេន​ស្គី បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​យើង​អាច​ទប់ស្កាត់​ជន​ឈ្លានពាន​ដទៃទៀត​... នៅពេលដែល​នរណាម្នាក់​ចង់​បង្ក​សង្គ្រាម បានឃើញ​ថា​តើ​ពិភពលោក​មាន ការប្ដេជ្ញាចិត្ត​ដល់​កម្រិតណា ដូចគ្នា​ទៅនឹង​ការចង់បាន​សន្តិភាព​ដែរ នោះ​សង្គ្រាម​នឹង​មិនអាច​ចាប់ផ្ដើម​ឡើយ​»​។​​ការអត្ថាធិប្បាយ​របស់​លោក ហ្សេ​លេន​ស្គី ធ្វើឡើង​បន្ទាប់ពី​អ៊ុយ​ក្រែ​ន ទទួលបាន​ការធានា​ពី​បណ្ដា​ប្រទេស G7 ដែល​នឹង​បង្កើន​ការដាក់​សម្ពាធ​លើ​រុ​ស្ស៉ី ហើយ​ជំរុញ​ការគាំទ្រ​ដើម្បី​ការពារ​អ៊ុយ​ក្រែ​ន​។​

​សូម​បញ្ជាក់ដែរថា​កំលុង​ជំនួប​ពិភាក្សា​ជាមួយ​សម​ភាគី​ឥណ្ឌា​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិន​ដ្រា ម៉ូ​ឌី កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​នៅក្រៅ​កិច្ចប្រជុំ​កំពូល G7 ក្នុងប្រទេស​ជប៉ុន ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បានឱ្យដឹងថា លោក​បាន​អញ្ជើញ​ឥណ្ឌា​ចូលរួម​រូបមន្ត​សន្តិភាព​របស់​អ៊ុយ​ក្រែ​ន ។ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃអាទិត្យ ទី​២១ ខែឧសភា ឆ្នាំ​២០២៣​បា​ម​ឲ្យ​ដឹងថា​៖​លោក ហ្សេ​លេន​ស្គី បាន​និយាយ​នៅលើ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា អ្នក​ទាំងពីរ​ក៏បាន​ជជែក​អំពី​តម្រូវការ​របស់​អ៊ុយ​ក្រែ​ន សម្រាប់​មន្ទីរពេទ្យ​ចល័ត និង​ក្នុង​ការដោះមីន​ផងដែរ​។

វា​គឺជា​ជំនួប​ទល់មុខ​លើកដំបូង​បង្អស់​របស់​មេដឹកនាំ​ទាំងពីរ គិត​ចាប់តាំងពី​រុ​ស្ស៉ី​បាន​បើក​ការឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន កាលពី​ខែកុម្ភៈ ឆ្នាំ​២០២២​។ ក្ លោក ម៉ូ​ឌី បាន​ប្រា​ប់លោក ហ្សេ​លេន​ស្គី ថា លោក​ពិតជា​ចង់​ជួយ​ខ្លាំងណាស់ ដោយ​រូបលោក​នឹងធ្វើ​អ្វី​គ្រប់បែបយ៉ាង​ដើម្បី​ជួយ​អ៊ុយ​ក្រែ​ន តាមតែ​អាចធ្វើ​ទៅបាន ខណៈ​សម្រាប់​ខ្លួន​លោក​ផ្ទាល់ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​គឺជា​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​មនុស្សជាតិ ក៏ដូចជា​ទៅនឹង​គុណ​តម្លៃ​របស់​មនុស្ស​។​

​បើតាម​មន្ត្រីការទូត​ជាន់ខ្ពស់​ឥណ្ឌា លោក វី​ណេ ក្វា​ត្រា (Vinay Kwatra) លោក ហ្សេ​លេន​ស្គី ក៏បាន​អញ្ជើញលោក ម៉ូ​ឌី ឱ្យទៅ​បំពេញ​ទស្សនកិច្ច នៅ​អ៊ុយ​ក្រែ​ន​ថែម​ទៀតផង​។ លោក ណារិន​ដ្រា ម៉ូ​ឌី ធ្លាប់បាន​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ប៉ុន្មាន​លើក ទាំង​ជាមួយ​លោក ហ្សេ​លេន​ស្គី និង​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះឡើង​នៅ​អ៊ុយ​ក្រែ​ន ដោយ​លោក​បាន​ទទូច​ឱ្យ​ភាគី​ទាំងពីរ ប្រើប្រាស់​កិច្ចសន្ទនា​និង​ការទូត ដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។​

ទីក្រុង​ញូ​ដេលី​និង​ទីក្រុង​មូ​ស្គូ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​គ្នា​រាប់​ទសវត្សរ៍​មកហើយ​។ ឥណ្ឌា​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​មិនបាន​ថ្កោលទោស​រុ​ស្ស៉ី សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ឡើយ​។ មិនតែប៉ុណ្ណោះ ការធ្វើ​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​ជាមួយ​ទីក្រុង​មូ​ស្គូ ក៏បាន​កើនឡើង​ខ្ពស់​ខ្លាំង​ដល់កំណត់​ត្រា​ថ្មី​ផងដែរ ដែលជា​ចម្បង​គឺ​ត្រូវបាន​ជំរុញ​ដោយ​ការបង្កើន​ទិញ​ប្រេង​ពី​រុ​ស្ស៉ី​។ ក្រុម​មេដឹកនាំ​លោកខាងលិច​មួយចំនួន​បាន​រិះគន់ ចំណងទាក់ទង​ដ៏​ស្និទ្ធស្នាល​នេះ​របស់​ឥណ្ឌា​ជាមួយ​រុ​ស្ស៉ី ខណៈដែល​ពួកគេ​ព្យាយាម​ធ្វើឱ្យ​រុ​ស្ស៉ី​នៅឯ​កោ​តែ​មិ​ហ៊ាន​ធ្វើ​អ្វី​ខ្លាំង​ដាក់​ឥណ្ឌា​ទេ​ព្រោះ​ប្រទេស​ឥណ្ឌា​ឈរ​ចំ​ទីតាំង​សំខាន់​ដែ​លៅ​មាន​ប្រ​យោ​ជ​ន័​ខ្ពស់​សម្រាប់​លោកខាងលិច​រាប់ទាំង​ល​ការប្រឆាំង​ចិន​ផងដែរ​៕a india uy 

​