» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5121 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100888 នាក់

និស្សិត​ខ្មែរ​ទាំង​០៦​រូប​នៅ​ប្រទេស​ស៊ូដង់​មិនទាន់​អី​ទេ​!

​ភ្នំពេញ​៖ លោក អាន សុខ​ខឿន អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បានបញ្ជាក់​នៅ​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៣​នេះ​ថា និស្សិត​ខ្មែរ​ទាំង​០៦​រូប ដែល​កំពុង​ជាប់គាំង​ក្នុងប្រទេស​ស៊ូដង់​នោះ ពេលនេះ​កំពុង​ស្ថិតក្នុង​ទីតាំង​មាន​សុវត្ថិភាព ដើម្បី​រង់ចាំ​ការជម្លៀស​ចេញពី​ប្រទេស​សូ​៊​ដង់​ក្នុងពេល​ឆាប់ៗ​នេះ​។​a sou dan 

​លោក អាន សុខ​ខឿន បញ្ជាក់​បន្ថែមថា មាន​និស្សិត​ខ្មែរ​ចំនួន​០៦​នាក់ (​ស្រី​០២​នាក់​) ដែល​បាន​ចេញទៅ​សិក្សា​នៅក្នុង​សាកលវិទ្យាល័យ​មួយ​នៅក្នុង​ទីក្រុង​ខា​ទុម ប្រទេស​ស៊ូដង់​នាពេល​កន្លងមក ហើយ​បន្ទាប់ពី​ការផ្ទុះ​ឡើង​នូវ​ការប្រយុទ្ធ​បង្ហូរឈាម​នៅក្នុង​ទីក្រុង​ខា​ទុម ចាប់តាំងពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២៣ មក សាកលវិទ្យាល័យ​ខាងលើ​បាន​ប្រមូលផ្តុំ​និស្សិត​ទាំងអស់ (​ចម្រុះ​ជាតិ​សាសន៍​) ឱ្យមក​ស្នាក់​នៅក្នុង​ទីតាំង​មួយ​ក្នុង​សាកលវិទ្យាល័យ​។​

​តាមរយៈ​ការសម្របសម្រួល​ជាមួយ​ស្ថានទូត​ម៉ាឡេស៊ី​និង​ទំនាក់ទំនង​ជាប្រចាំ​រប​ស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប និស្សិត​ខ្មែរ​ខាងលើ​កំពុងស្នាក់នៅ​ជាមួយ​និស្សិត​ម៉ាឡេស៊ី​ដើម្បី​រង់ចាំ​ការជម្លៀស​ទាំងអស់គ្នា​ចេញពី​ប្រទេស​ស៊ូដង់​ក្នុងពេល​ដ៏​ឆាប់​ខាងមុខ​។​​ដោយឡែក គិត​ត្រឹម​យប់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២៣ ភាគី​ម៉ាឡេស៊ី​បាននិងកំពុង​សម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​សម្រេច​លើ​មធ្យោបាយ​ធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​សូ​ដង់​ឱ្យបាន​ឆាប់​តាមតែ​អាចធ្វើ​បាន​។​សូមបញ្ជាក់ថា​ក្នុង​ពិធី​បញ្ចុះសីមា​វិ​ហ៊ា​រ​កាលពី​ថ្ងៃទី​២៤​មេសា​សម្តេច​តេ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ប្រកាស​ឲ្យ​លោក​ឧស្មាន់​ហាសាន​រដ្ឋមន្ត្រី​ប្រ​តី​ភូ​អម​នាយករដ្ឋមន្ត្រី​យកចិត្តទុកដាក់​ជន្លៀស​ប្រជាពលរដ្ឋ​ខ្មែរ​៦​នាក់​ដែល​កំពុង​សិក្សា​នៅ​ទីនោះ​ជាមួយ​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ផងដែរ​។​a sou dan1 

​