» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5136 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100903 នាក់

អគ្គស្នងការ​នគរបាល​ជាតិ​បដិសេធ​ពត៍​មាន​សិស្ស​ថ្មគោល​សន្លប់​គឺ​ដោយសារ​ពេទ្យ​ចិន​ជួស​ឈាម​និង​គម្រាមថា​បំពុលសង្គម​

 

​ភ្នំពេញ​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ប្រកាស​បដិសេធ ចំពោះ​ព​តិ​មាន​ដែល​គណនី​ឈ្មោះ «​ណា​ធី​យ៉ា ឯកា (Natiya Aek Ka)» ដែល​បាន​ផ្សាយ​ជុំវិញ​ហេតុការណ៍​ពាក់ព័ន្ធ​សិស្សសាលា​វិទ្យាល័យ​ថ្មគោល ខេត្តបាត់ដំបង ៧០​ប្លាយ​នាក់​នាក់​បាន​ដួលសន្លប់​ថា​កើតឡើង​ក្រោយពី​មាន មាន​ជនជាតិ​ចិន បាន​ចុះ​សុំនា​យកសា​លាមក​ពិនិត្យ​សុខភាព​សិស្ស​ដោយ​សិស្ស​ខ្លះ​ត្រូវបាន​ជួស​ឈាម រីឯ​សិស្ស​ខ្លះ​ត្រូវ​ចាក់​ថ្នាំ និង​ពិនិត្យ​ចង្វាក់បេះដូង​។​a bbong2 

លោក ហេង ស៊ុន​ផា​រិ​ទ្ធ​នាយក​សាលា​វិទ្យាល័យ​ថ្មគោល​បាន​ឲ្យ​ដឹងថា​៖ ហេតុការណ៍​ដួលសន្លប់​នេះ បាន​កើតឡើង​ចំពោះ​សិស្ស ៧១​នាក់ ក្នុងនោះ​សិស្សស្រី​មាន​៧០​នាក់​កាលពី​ថ្ងៃទី​៦ និង​៧​ធ្នូ​ឆ្នាំ​២០១៨​។​ទាក់ទង​វត្តមាន​គ្រូពេទ្យ​ចិន​លោក ហេង ស៊ុន​ផា​រិ​ទ្ធ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២ និង​៣​ធ្នូ មាន​ក្រុមគ្រូពេទ្យ​ខ្មែរ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ចិន (​ក្នុងនោះ មាន​គ្រូពេទ្យ​ចិន​ប្រមាណ​ពី​១០​ទៅ ២០​នាក់​) ជិះឡាន​ទូ​រី​ស​ចំនួន​២ បានធ្វើ​ដំណើរ​ទៅ​ស្រាវជ្រាវ​នូវ​ជំងឺ​បេះដូង​ដោយ​គ្រាន់តែ​ប្រើប្រាស់​ប្រដាប់​ឧបករណ៍​ស្ទង់​បេះដូង​តែប៉ុណ្ណោះ​មិនបាន​ជួស​ឈាម​នោះទេ​។​

នាយក​សាលា​វិទ្យាល័យ​ថ្មគោល​បញ្ជាក់ថា​​ការចុះ​ស្រាវជ្រាវ​ជំងឺ​បេះដូង​នោះ គឺ​បាន​ធ្វើតាម​សាលា​ជាច្រើន​មិន​ត្រឹមតែ​វិទ្យាល័យ​ថ្មគោល​ប៉ុណ្ណោះ​ទេ គឺមាន​នៅតាម​សាលា​មួយចំនួន​ក្នុងស្រុក​សង្កែ និង​ក្រុង​បាត់ដំបង​។​
​សិស្ស ដែល​ក្រុមគ្រូពេទ្យ​បាន​ចុះ​ស្រាវជ្រាវ​ពិនិត្យ​បេះដូង​ក្នុង​វិទ្យាល័យ​ថ្មគោល​នោះ គឺជា​សិស្ស​កម្រិត​ថ្នាក់​ទី​៧, ទី​៨ និង​ទី​៩​។ ចំណែក​ការដួលសន្លប់​របស់​សិ​ស្ស​នៅ​វិទ្យាល័យ​ថ្មគោល​ចំនួន ៧១​នាក់​នោះ គឺជា​សិស្ស​ថ្នាក់​ទី​១១ និង​ទី​១២ នោះទេ ដែល​មិន​ពាក់ព័ន្ធ​នឹង​សិស្ស​ដែល​ក្រុមគ្រូពេទ្យ​ខ្មែរ និង​ចិន​បាន​សហការគ្នា​ស្រាវជ្រាវ​ជំងឺ​បេះដូង​នោះឡើយ​។​លោក ហេង ស៊ុន​ផា​រិ​ទ្ធ​បាន​វាយតម្លៃថា​ការដួលសន្លប់​គឺ​មកពី​សិស្ស​ខ្វះ​ជីវជាតិ​និង​អត់ងងុយ​!?​។​

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ា​តម​រយៈ​គេហទំព័រ​របស់ខ្លួន បាន​បដិសេធថា ការផ្សាយ​របស់​បណ្តាញ​សង្គម​នៃ​គណនី​ឈ្មោះ ណា​ធី​យ៉ា ឯកា (Natiya Aek Ka) ដែល​ចោទប្រកាន់ថា​ហេតុការណ៍​ដួលសន្លប់​របស់​សិស្សសាលា​វិទ្យាល័យ​ថ្មគោល ខេត្តបាត់ដំបង ដោយសារ​ជនជាតិ​ចិន បាន​ជួស​ឈាម​សិស្ស និង​ការចាក់​ថ្នាំ​បាន​ខុស​នឹង​ការពិត​លើ​បញ្ហា​នេះ​។​

​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មិនបាន​បកស្រាយ​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​សិស្ស​សន្លប់​នោះទេ​តែបានអំពាវនាវ​អ្នកលេង​បណ្តាញ​សង្គម សូមកុំ សែរ(Share)ដោយចាត់ទុកថាជា រឿង​មិន​ពិតជា​ពត៍​មាន​ក្លែងក្លាយ​(Fake News) ​នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់ ក្នុង​ចេតនា​បំពុលបរិយាកាស​សង្គម​៕a bbong a bbong1 

​