» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3059 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084585 នាក់

​ ពន្យា​ពេល​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ត្រូវដាក់​ឱ្យ​ដំណើរការ​នៅ​ខែកក្កដា គម្រោង​ដាក់ឱ្យ​ដំណើរ ការសាកល្បង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ សីហនុ ត្រូវបាន​ពន្យារពេល​ទៅ​ខែ កញ្ញា ឆ្នាំ ២០២២ ខាងមុខ​វិញ​។a high way1

​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សា​ធារ ណ​ការ​និង​ដឹកជញ្ជូន​ធ្លាប់​ប្រកាស​ឱ្យដឹងថា ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​កម្ពុជា ពី​រាជធានី​ភ្នំពេញ ទៅកាន់​ក្រុងព្រះសីហនុ នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ខែ កក្កដា ឆ្នាំ ២០២២​។ លោក គង់ វិមាន អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានបញ្ជាក់​ពី​មូល​ហេតុថា ដោយសារ​ទី​១ បញ្ហា​អាកាស ធាតុ មាន​ភ្លៀង​ធ្លាក់​ច្រើន ជា​ឧបសគ្គ​ដល់​ក្រុមការងារ​សាងសង់ និង​ទី​២ ទាក់ទង​ពេលវេលា​វិសមកាល​របស់​ក្រុមការងារ​សាងសង់​។ ទោះ​យ៉ាង​លោក​បាន​បញ្ជាក់ថា គិត​មកដល់ពេលនេះ ផ្លូវ​ល្បឿន​លឿ​នេះ សម្រេចបាន​ជាង ៩០​ភាគរយ ដោយ​ក្រុមការងារ​ការដ្ឋាន​កំពុង​រៀបចំ​សាងសង់​ទ្រូងផ្លូវ ខឿន និង​របង​ការពារ​សុវត្ថិ​ផ្លូវ​។​

លោក ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន ជំរុញ​ដល់​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ខិតខំ សម្រុក​ធ្វើឱ្យបាន​ទាន់ពេល​ដាក់ឱ្យ​ដំណើរការ នៅ​ខែ កញ្ញា​ខាងមុខនេះ​។​
​ទន្ទឹមនឹង​ការគ្រោង​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន​នេះ លោក គង់ វិមាន អំពាវនាវ​ដល់​ប្រជា ពលរដ្ឋ អ្នកធ្វើដំណើរ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ គោរព​ច្បាប់​ចរាចរណ៍​ពេល​បើកបរ ដើម្បី​សុវត្ថិភាព​ទាំង អស់​គ្នា នៅលើ​ដងផ្លូវ​។ លោក​ក៏បាន​ក្រើនរំលឹក​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ យកចិត្តទុកដាក់​គោរព និង​អនុវត្តតាម​ការកំណត់​ដែលមាន​នៅក្នុង​ច្បាប់ ដោយ​កុំ​ដឹក​លើស​ទម្ងន់ ដើម្បី​ការពារ​ផ្លូវថ្នល់​ឱ្យប្រើ​ប្រាស់​ជាប់​បានយូរ​។​

​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ មាន​ប្រវែង ១៨៧,០៥ គីឡូម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​២២ ខែមីនា នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២៣ ដោយ​ប្រើប្រាស់​ថវិកា​ប្រមាណ ២,០១៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​​ផ្លូវ​ល្បឿន​លឿន​នេះ មាន​គន្លង​ផ្លូវ​ចំនួន​៤​គន្លង ទទឹងផ្លូវ​សរុប ២៤,៥ ម៉ែត្រ​មាន​ផ្លូវបំបែក​ទិស​៧​កន្លែង​មាន​កន្លែង​ឈប់សម្រាក​ចំនួន​៣​កន្លែង ចំណតរថយន្ត​១​កន្លែង មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ចំនួន ៤​កន្លែង ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន​៤០​កន្លែង ស្ពាន​តូច​ចំនួន​៥​កន្លែង ដែល​ឆ្លងកាត់​រាជធានី​ភ្នំពេញ ប្រមាណ ៨​គីឡូ ម៉ែត្រ និង​ខេត្ត​ចំនួន​០៤​បួន ក្នុងនោះ ៖ ខេត្តកណ្តាល​ប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង​១,៩២ គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​ប្រវែង ៨៩,៨៩​គីឡូម៉ែត្រ​៕a high way 

​

​