» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2636 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098403 នាក់

នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​បើក​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២៣ រវាង​កងទ័ព​កម្ពុជា​-​ចិន​

​កំពង់ឆ្នាំង​៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២៣ រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​រំដោះប្រជាជន​ចិន នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២៣ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ (​ភ្នំ​ជុំ​សែន​រីករាយ​) ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភូមិ​ច្រក​កូវ ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​a army ma 

​អ្នកនាំពាក្យ​អគ្គបញ្ជាការ កងយោធពល​ខេមរភូមិន្ទ បា​នប​បញ្ជាក់​ឱ្យដឹងថា សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ “​ប្រតិបត្តិ​ការការពារ​សន្តិសុខ​ក្នុង​ព្រឹត្តិការណ៍​ធំៗ និង​ការសង្គ្រោះ​មនុស្សធម៌​រវាង​កងទ័ព​កម្ពុជា​-​ចិន​”​។ យោងតាម​កិច្ចសហប្រតិបត្តិការ និង​ការឯកភាព​រវាង​ប្រទេស​ទាំងពីរ កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន​នឹងធ្វើ​សមយុទ្ធ​នាគ​មាស​រួមគ្នា​ឡើងវិញ​នៅ​ឆ្នាំ​២០២៣​នេះ​។​
​អ្នកនាំពាក្យ​បញ្ជាក់ថា គោលបំណង​ការធ្វើ​សមយុទ្ធ​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក រវាង​កងទ័ព​ទាំងពីរ​។ កម្លាំង​ចូលរួម ភាគី​កម្ពុ​ជាមាន​ចំនួន​៥៨៣​នាក់ និង​ភាគី​ចិន​ចូលរួម​ចំនួន​២៥៧​នាក់​។ នៅក្នុងពេល​ទស្សនា​ពិធី​បើក និង​បិទ​ជា​ផ្លូវការ​សមយុទ្ធ​នាគ​មាស​នេះ កម្លាំង​ចូលរួម​មាន​ចំនួន​សរុប ៣.៧៤៣​នាក់​។​

​អ្នកនាំពាក្យ​អគ្គបញ្ជាការ កងយោធពល​ខេមរភូមិន្ទ បា​នប​បញ្ជាក់​ឱ្យដឹងថា ចំពោះ​សម្ភារៈ គ្រឿង​បំពាក់​ដែល​ត្រូវ​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​កងទ័ព​រំដោះប្រជាជន​ចិន មាន​រថយន្ត​ចំនួន​៤៤​គ្រឿង ព្រមទាំង​អាវុធ​ថ្មើរជើង​ឧបករណ៍ ស៊ើបការណ៍ ឧបករណ៍​បន្សាប​គីមី ឧបករណ៍​រាវ​មីន និង​សម្ភារ​បរិក្ខារ​សុខាភិបាល​មួយចំនួនទៀត​។​​គួរ​បញ្ជាក់ថា កងទ័ព​កម្ពុជា និង​កងទ័ព​រំដោះប្រជាជន​ចិន ធ្លាប់​បានធ្វើ​សមយុទ្ធ​នាគ​មាស​នេះ​ចំនួន​៤​ដង រួចមកហើយ គឺ​នៅក្នុង ឆ្នាំ​២០១៦-២០១៨-២០១៩ និង​២០២០ លើកលែងតែ​នៅ​ឆ្នាំ​២០១៧ ត្រូវ​អាក់ខាន​ដោយសារ​ការជាប់រវល់​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន និង​ការរៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ និង​ក្នុង​ឆ្នាំ​២០២១-២០២២ អាក់ខាន​ដោយសារ​ការឆ្លង​រាលដាល​ជាស​កល​ជំងឺ​កូ​វីដ​-១៩៕a army ma1 a army ma3 a army ma4 a army ma5 

​