» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 374 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095289 នាក់

ឈ្មួញ​ជីកដី​ស្រះ​បុរាណ​មួយ​នៅ​សៀមរាប​ជម្រៅ​ជាង​១០​ម៉ែត្រ​អាជ្ញាធរ​ឆ្លើយ​ឡេ​ម​ឡំ​ធើ​មិនដឹង​?

 

​ខេត្តសៀមរាប​៖​លោក សៅ​សុភ​ក្ត្រ ម្ចាស់​អាជីវកម្ម ជីក​យក​ដី​ស្រះ​បុរាណ​លក់ មិន​ប្រក្រតី អ្នកស្រុក សូម​អាជ្ញាធ​ពាក់ពាន់ ពិ​និ​ត​ឡើងវិញ​។​​ព្រោះ​អាជ្ញា​បណ្ណ ធ្វើ​អាជីវកម្ម ឫ​កិច្ចសន្យា មិន​ត្រូវគេ​គោរព​ហើយ​រឿងនេះ មនុស្ស ៦ នាក់​និយាយ​ខុសគ្នា ។​ករណី​យ៍​នេះ​ប្រជាជន បារម្ភ​ថា គ្រឿងចក្រ ជីកដី​ជ្រៅ​ពេក​ខុស​បច្ចេកទេស គឺ​ជុំរៅ​ប្រហែល ១០ ម៉ែត្រ ឯណោះ ។​អនាគត សង្ស័យ​អាច​បាក់​ដី រាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​នៅ
​ភូមិ​ព្រៃ​ក្រូច សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្តសៀមរាប ផង​មិនដឹង​។​a land heam3 

​រឿងនេះ​លោក​វង់ មេភូមិ​ព្រៃ​ក្រូច​ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​និយាយ ជាមួយ​អាជ្ញាធ នឹង ពលរដ្ឋ​ថា​ជីក​ស្រះ​នេះ ជុំរៅ ៣ ម៉ែត្រ​ជុំរាល​ទៅ ៥ ម៉ែត្រ​រាង​បាទខ្ទះ នេះ​ការ​ព្រមព្រៀងគ្នា ជាមួយ​អ្នកស្រុក​។​​ពេល​សួរថា គេ​ជីកដី​ប្រហែល​ជុំរៅ ១០ ម៉ែត្រ លោក​វង់​ថា​មិនដឹង​ដែរ​ចឹ​ង​? ។​​លោក​ឈឿន​យ៉ែម ចៅ​ស​ង្តា​ត់​ក្របី​វៀល ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ពួក​អ្នកស្រុក​ចោទថា មេភូមិ​មេឃុំ​ដឹងបាន​ច្រាស​ប៉ុណ្ណា ទេ បានជា​អ្នកស្រុក​លប់​ត្រពាំង​មិន​មើល ។​​លោក​បន្តថា​មិនមែន​ធ្វើ​មេឃុំ​ជីះ​ជាន់​យកលុយ​ប្រជាពលរដ្ឋ​នោះទេ ។​​ពួក​អ្នកស្រុក​រំលោភ​ត្រពាំង អស់​ច្រើន លោក​ខំ​ឃ្វាល​ទុក​កុំ​ឲ្យ​បាត់បង់ ដី​នោះ​ជាង​មួយ​មុ​ឺ​ន​ម៉ែត្រក្រឡា​ជាង ឥឡូវ​នៅ​រួម​តូច ។​
​និយាយ​អំពី​ជុំរៅ ឲ្យ​ទៅ​សួរ​ខាង​រ៉ែ នឹង​ថាមពល ឯណោះ បើ​បង​ឃាត់​បាន​ឃាត់​ផង​ទៅ អា​នាក់​ប្ដឹង​នោះ​ដូចជា​ហួសពេក​ហើយ ។​​លោក​យ៉ែម បញ្ជាក់ថា ក្នុង​កិច្ចសន្យា​នោះ ៣ ម៉ែត្រ​កន្លះ ឫ ៤ ម៉ែត្រ​នោះឯង អស់ហើយ ។

​មាតុភូមិ បាន​សួរ លោក​សៅ​សុ​ភក្ត្រ​ម្ចាស់ អាជីវកម្ម តាម​ទូរស័ព្ទ ពេល​សួរថា មេភូមិ​មេឃុំ​ប្រាប់ថា ក្នុង​ល​ក្ខ័​ខណ្ឌ​ជីកដី ៣ ម៉ែត្រ ទៅ ៤ ម៉ែត្រ ហេតុអ្វី​លោកក្មួយ​ជីកដី​ជ្រៅ អ្វី​ម្លេះ ?​លោក​ភក្ត្រ​ឆ្លើយថា ទៅ​សួរ​មេភូមិ​មេឃុំ​ម្ដងទៀត ខ្ញុំ​ធ្វើ​ផ្លូវ​ច្រើន​ខ្សែ រត់​ច្បា​ឞ់​អាជ្ញា​បណ្ណ​ប្រាក់​អស់​ច្រើន បានជា​សូម​ច្បាប់ អប្បមា​បាន ៦ ម៉ែត្រ ឲ្យ​មេភូមិ​មេឃុំ​សុ​ី​ញេ​សារជាថ្មី ។​ឯ​ត្រពាំង​វា​នៅ​តូច ប្រេង​ក៏​ថ្លៃ​ខ្ញុំ​ធ្វើ​មិនបាន​ចំណេញ​ទេ ។​សូម​ពូ​កុំ​គិត​ខ្លាំងពេក​ទំនប់ បាត​ត្រពាំង​វា​នៅ​ចំរាក់​ទី​ពីរ ខាង​រ៉ែ មក​មើល ញឹក​ដែរ ដី​ត្រពាំង​នៅសល់ តែ ១០០ ម៉ែត្រ ទទឹង ៤០ ម៉ែត្រ​ទេ​ហើយ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ ៦ ខ្សែ​ចាក់ដី ទទឹង ៨ ម៉ែត្រ បណ្ដោយ ៦ គីឡូម៉ែត្រ ឯណោះ
​មិន​ចំណេញ​ទេ ។ លោក​

លោក​ឡុង​កុសល អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ប្រហែលជា​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ អប្សរា​ស្ដា​ត្រពាំង សម្រាប់​ជា​គោល​ការ ណ៍​អាជ្ញាធរ​ជាតិ​អប្សរា​ផ្ដល់ ការអនុញ្ញាត​ដល់​អាជ្ញាធ​មូ​ន​ដ្ឋា​ន ក្នុងការ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ ត្រពាំង​បុរាណ ស្រះ​បុរាណ​។ ល​។​នឹង ។​ល​។​ពោល គឺ​ត្រពាំង​នេះ​ប្រែក្លាយ​ឲ្យ​មានទឹក​សម្រាប់​ថ្ងៃ​អនាគត ទី ១ ។​​ទី ២ យើង​ថែរក្សា​ត្រពាំង​ឲ្យ​នៅ​គង់​វង់​ឥឡូវនេះ​ភាគច្រើន​គេ​យក​ដី​ចាក់​លប់ ហើយ​ត្រពាំង​នោះ​ប្រែ​ក្លាយទៅជា​ដី​កម្មសិទ្ធិ​ឯង​ជន​។​ទី ១ បាន​រក្សា​ត្រពាំង​ឲ្យ​នៅ​គង់​វង់ ទី ២ មានទឹក​សម្រាប់​បងប្អូន ប្រើប្រាស់ ។​តែ​ការជីក ការប្រើប្រាស់​នៅ​អាច​ម៏​នោះ វា​ជាការ​ទទួលបន្ទុក​រប​ស់​អាជ្ញាធ​មូលដ្ឋាន​។ លោក​ឡុង​កុសល ឲ្យ​មាតុភូមិ​យក​សំនួរ​នេះ សួរ​អាជ្ញាធ​ទៅ ។​

​ពេល​សួរថា លោក​ភក្ត្រ ប្រាប់ថា​ខាង​អ​ប្សា​រា អនុញ្ញាត ឲ្យ​ជីកដី​ជុំរៅ ៦ ម៉ែត្រ លោក​កុសល បដិសេធ មិន​ស្គាល់ឈ្មោះ​ភក្ត្រ នោះទេ បន្តថា​ចាំ​ពិនិត្យមើល​សិន ។​​លើ​បញ្ហា​បញ្ចេ​ក​ទេស សួរ​អាជ្ញាធ​ក្រុង​ទៅ ខ្ញុំ​មិនបាន​អនុវត្ត​ការងារ​នោះទេ ។​លោក​សុ​ខៈ ប្រធាន​នាយក​រដ្ឋបាល ក្រុង​សៀមរាប ពេល​សួរ​តាម​ទូ​ស័ព្ទ​ថា​តើ​អាជ្ញាធ​ក្រុង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ជីកដី​ជុំរៅ​ប៉ុន្មាន​ម៉ែត្រ លោក​សុ​ខៈ ឆ្លើយថា កន្លងមក​អាជ្ញា​ក្រុង នឹង​សង្កាត់​ក្នុង​ការជីក​ត្រពាំង ឫ ស្រះ​បុរាណ ក្រុង​ឥតមាន​សិទ្ធិ​ទេ គ្រាន់តែ​បញ្ជាក់​ទីតាំង​ទេ អំពី​ត្រពាំង​មានការ​ឆ្លងកាត់​ខាង​អាជ្ញាធរ អប្សរា ខាង​អភិបាលខេត្ត​អ្នកសម្រេច​អាជ្ញាធ​ក្រុង គ្រាន់តែ​ធ្វើការ​ស្នើសុំ​ពី​ប្រជាពលរដ្ឋ ការសម្រេច​លើ​ខេត្ត​នោះទេ​។ ឯ​ជុំរៅ​ប៉ុន្មាន​ម៉ែត្រ គេ​បានកំណត់​ច្បាស់លាស់​ហើយ ។​​លោក​ឡេង​លាត ប្រធាន​មន្ទី​ស្ដីទី រ៉ែ​នឹង​ថាមពល តេ​ពី​ដង​មិន​លើក​ទូ​ស័ព្ទ​។​a land heam a land heam1 a land heam2