» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3442 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099209 នាក់

ក្មេងប្រុស​កម្ពុជា​ដែល​ទទួល​ការវះកាត់​បេះដូង​នៅ​កូរ៉េ​ទទួលបាន​កិត្តិយស​ចូលមក​កាន់​ការិយាល័យ​ប្រធានាធិបតី​

​ប្រទេស​កូរ៉េ​៖ កុមារា​ខ្មែរ​មួយរូប​ដែលមាន​បញ្ហា​បេះដូង​ធ្ងន់ធ្ងរ ត្រូវបាន​ក្រុមគ្រូពេទ្យ​កូរ៉េខាងត្បូង ជួយ​ព្យាបាល​ឱ្យមាន​សុខភាព​ល្អប្រសើរ ឡើងវិញ​ហើយ​នោះ ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ជួប​ជាមួយ​ប្រ​ធានា ធិបតី​កូរ៉េខាងត្បូង លោក Yoon Suk Yeol និង​ភរិយា​របស់គាត់ គឺ​លោកជំទាវ Kim Keon Hee មុននឹង​រូបគេ​ត្រឡប់មក​កម្ពុជា​វិញ​។​a child korea 

​ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់​ប្រធានាធិបតី​កូរ៉េ​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​លោក Yoon Suk Yeol បាន​ជួប​ជាមួយ​កុមារា អោក រដ្ឋា ដែល​កំពុង​រៀបចំ​ត្រឡប់មកផ្ទះ​វិញ​បន្ទាប់ពី​បញ្ចប់​ការវះកាត់​បេះដូង​ដោយ​ជោគជ័យ នៅ​ការិយាល័យ​របស់លោក ។​​ភរិយា​ប្រធានាធិបតី​កូរ៉េ​លោកជំទាវ Kim Keoun Hee ដែល​បាន​ជួប​កុមា​រអោក រដ្ឋា​នៅ​កម្ពុជា​បាន​អរគុណ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ ដែល​បាន​នាំ​កុមារា អោក រដ្ឋា ទៅកាន់​ប្រទេស​កូរ៉េ​ដោយ​សុវត្ថិភាព ខណៈ​អ្នកស្រី​មានការ​ព្រួយបារម្ភ ពី​ការធ្វើដំណើរ​របស់​កុមារា រដ្ឋា ដែលមាន​ជំងឺ​បេះដូង ហើយ​អាចធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េ ដោយ​សុវត្ថិភាព​ពី​ប្រទេស​កម្ពុជា​។​

​លោកជំទាវ​ក៏បាន​អរគុណ និង​កោតសរសើរ​ចំពោះ​បុគ្គលិក​ពេទ្យ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Seoul Asan ក្នុង​ទីក្រុង​សេ​អ៊ូ​ល ដែល​បាន​វះកាត់​ដល់​កុមារា រដ្ឋា ដោយ​ជោគជ័យ ជាសះស្បើយ​ឡើងវិញ​។ លោកជំទាវ Kim Keon Hee បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​៖ «​ចាប់តាំងពី​បាន​ជួប រដ្ឋា នៅ​ប្រទេស​កម្ពុជា​ក្នុង​ខែវិច្ឆិកា អ្វី​គ្រប់យ៉ាង​ដែល​បាន​កើតឡើង​រហូតមក​ដល់ពេលនេះ មាន​អារម្មណ៍​ដូចជា​អព្ភូតហេតុ​មួយ​»​។​​កុមារា រដ្ឋា បាន​សរសេរ​លិខិត​ថ្លែងអំណរគុណ​នៅលើ​កាត​ប៉ុ​ស្តា​ល់​ដែល​តុបតែង​ដោយ​ផ្កា​ហើយ​ប្រគល់​ជា​អំណោយ​ដល់ លោក​ប្រធានាធិបតី និង​ភរិយា​។​​គួរឱ្យ​ដឹង​ដែរ​ថា ស្ត្រី​ទីមួយ Kim Keon Hee បាន​ជួប​ក្មេងប្រុស​កម្ពុជា ដែលមាន​ជំងឺ​បេះដូង ក្នុងឱកាស​ដែល អ្នកស្រី​បាន​អមដំណើរ​ស្វាមី ជា​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លងមក​៕a child korea1 a child korea2 

​