» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2673 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084199 នាក់

ព្រលានយន្តហោះ​ខេត្តបាត់ដំបង​មិនទាន់​ធ្វើ​ថ្មី​ទេ​កំពុងតែ​សិក្សា​ដើម្បី​លើក​កំពស់​កំ​រឹត​4C

 

​ភ្នំពេញ​៖ គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​វាល​បែក​ចាន​ខេត្តបាត់ដំបង ឲ្យ​ទៅជា​ព្រលាន​ខ្នាត 4c មិនទាន់បាន​កំណត់ពេល​វេលា​ជាក់លាក់​ណាមួយ ក្នុង​ការបើក​ការដ្ឋាន ដើម្បី​កែប្រែ​នោះទេ​ព្រោះ​បច្ចុប្បន្ន​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល និង​រដ្ឋបាលខេត្ត កំពុងធ្វើការ​ដោះស្រាយ​ផលប៉ះពាល់​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ដោយ​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង ។​a airport bb 

​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី "​ភាពជោគជ័យ​រយៈពេល​៥​ឆ្នាំកន្លងមក របស់​រដ្ឋបាល​ខេត្តបាត់ដំបង​" ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២៣​នេះ នៅឯ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​, លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា ការពន្យារពេល នៃ​ការបើក​ការដ្ឋាន​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​នេះ គឺ​បណ្តាលមកពី​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​។

​លោក សុខ លូ បាន​បន្ថែមថា គម្រោង​នេះ បានទទួល​ការផ្តល់​អនុសាសន៍ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ឆ្នាំ​២០១៩ ក្នុងឱកាស​ដែល​សម្តេច បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបុណ្យ​ទន្លេ​។​សូមជម្រាបថា ស្របតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ​, អាកាសយានដ្ឋាន​ខេត្តបាត់ដំបង នឹងត្រូវ​អភិវឌ្ឍ​ទៅជា​អាកាសយានដ្ឋាន​ខ្នាត 4C ដែល​អាច​ទទួល​ការ​ចុះចត ទាំង​យន្តហោះ​ទាំង​ក្នុង និង​ក្រៅប្រទេស​បាន​។


​ព្រលានយន្តហោះ​បាត់ដំបង (​ឬ​ព្រលានយន្តហោះ​វាល​បែក​ចាន​) ត្រូវបាន​បើក​ដំណើរការ​ដំបូង​អំឡុង​ឆ្នាំ​១៩៦៧ ប៉ុន្តែ​ក្រោយ​ការកាន់កាប់​អំណាច​របស់​ខ្មែរក្រហម នៅ​ឆ្នាំ​១៩៧៥ ព្រលានយន្តហោះ​នេះ ត្រូវបាន​បិទទ្វារ​ទាំងស្រុង​រហូតមក​ដល់​ឆ្នាំ​១៩៧៩ ព្រលាន​យន្ត​បាត់ដំបង ត្រូវបាន​បើក​ដំណើរការ សម្រាប់​បម្រើការ​ហោះហើរ ក្នុង​វិស័យ​យោធា​ប៉ុណ្ណោះ​។​​មកដល់​ឆ្នាំ​១៩៩១ នៃ​ដំណើរ​ឆ្ពោះទៅរក​សន្តិភាព ព្រលានយន្តហោះ​បាត់ដំបង ត្រូវបាន​បិទ​ដំណើរ​យោធា​ទាំងស្រុង រហូតមកដល់​បច្ចុប្បន្ន និង​ក្លាយទៅជា​ទី​សម្រាក​លំហែកាយ នៃ​នាពេល​ល្ងាច របស់​ប្រជាពលរដ្ឋ​នៅ​ទី​រួម​ខេត្តបាត់ដំបង​។​​ថ្មីៗ​កន្លង​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ក្រសួង​ពាក់ព័ន្ធ និង​រដ្ឋបាលខេត្ត ឱ្យ​សិក្សា​ពិនិត្យ​លទ្ធភាព​ស្តារឡើងវិញ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ទេសចរណ៍​៕a airport bb1 a airport bb2 



​