» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3167 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098934 នាក់

ចល្លាចល​ក្នុង​ទីលាន​បាត់​ទាត់​ប្រទេស​ឥណ្ឌូណេស៊ី​ស្លាប់​ប្រមាន​១៧០​នាក់​ជា​វិញ្ញាសា​សម្រាប់​ការប្រកួត​នៅ​ឆ្នាំ​២០២៣

 

​ប្រទេស​ឥណ្ឌូណេស៊ី​៖ ព្រឹត្តិការណ៍​រត់​ជាន់គ្នា​នៅក្នុង​ពហុកីឡាដ្ឋាន​មួយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច ១៧០​នាក់ និង​របួស​ជិត ២០០​នាក់​នៅ​យប់​ថ្ងៃ​សៅរ៍ ទី​១ តុលា ក្រោយពី​មានការ​ប្រកួត​របស់​កីឡាករ​ចំនួន ២​ក្រុម​។ អ្វីៗ​បាន​កើតមានឡើង​នៅក្នុង​ប្រកួត​កីឡាបាល់ទាត់​រវាង​ក្រុម​កីឡាករ អា​រ៉េ​ម៉ា FC និង​ក្រុម​កីឡាករ​ពែរ​សឺ​បា​យ៉ា ស៊ូ​រ៉ា​បា​យ៉ា​នៅក្នុង​ពហុកីឡាដ្ឋាន​កន់​យូ​រូហាន​ក្នុង​ទីក្រុង​ម៉ា​ឡង​ដែល​ស្ថិត​ប៉ែក​ខាងកើត​កោះ​ហ្សា​វ៉ា​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​១ តុលា​។a ball indo2 

រដ្ឋមន្ត្រី​សន្តិសុខ​បាន​ថ្លែង​នៅក្នុង​សារ​ចុះផ្សាយ​ក្នុង​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ថា មាន​សំបុត្រ​ចំនួន ៤២ ០០០​សំបុត្រ​ត្រូវបាន​លក់ ខណៈដែល​ពហុកីឡាដ្ឋាន​កន់​យូ​រូហាន​មិនអាច​ដាក់​មនុស្ស​លើសពី ៣៨ ០០០​នាក់​បានឡើយ​។ តែ​នេះ​មិនមែនជា​មូលហេតុ​នៃ​ការរត់​ជាន់គ្នា​រហូតដល់​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច ១២៥​នាក់ និង​របួស​ជិត ២០០​នាក់​ទេ​។​ ហេតុការណ៍​បាន​ផ្ទុះឡើង​នៅពេល​ចប់​ការប្រកួត​ដែល​ក្រុម​កីឡាករ​ពែរ​សឺ​បា​យ៉ា ស៊ូ​រ៉ា​បា​យ៉ា​បាន​ទាត់​ឈ្នះ​ក្រុម​កីឡាករ អា​រ៉េ​ម៉ា FC ៣ ទល់នឹង ២​។ គួរ​បញ្ជាក់ថា ក្រុម​កីឡាករ​បាល់ទាត់​ទាំងពីរ​ក្រុម​នេះ​ជា​គូប្រជែង​ស្លាប់​រស់ ហើយ​នេះ​ជា​លើក​ទី​១ គិត​តាំង​ជាង ២០​ឆ្នាំ​កន្លងទៅ​ដែល​ក្រុម​កីឡាករ អា​រ៉េ​ម៉ា FC បាន​ទាត់​ចាញ់​ក្រុម​កីឡាករ​ពែរ​សឺ​បា​យ៉ា ស៊ូ​រ៉ា​បា​យ៉ា​។ ការ​ចាញ់​នេះ​បានធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​កីឡាករ អា​រ៉េ​ម៉ា FC ប្រមាណ​ជា ៣ ០០០​នាក់​ខឹងសម្បារ និង​បាននាំគ្នា​ចូល​លើ​ទីលាន​ប្រកួត​។ នៅពេលនោះ កម្លាំង​សន្តិសុខ​ក៏បាន​ចូល​អន្តរាគមន៍​ដោយបាន​បាញ់​គ្រាប់​បែកផ្សែង​បង្ហូរទឹកភ្នែក​យ៉ាងច្រើន​សម្បើម​ដើម្បី​បំបែកហ្វូង​មនុស្ស​។​

​អន្តរាគមន៍​របស់​ក​ម្លាំ​ង​សន្តិសុខ​នាពេល​នោះបាន​បង្ក​ឲ្យ​មាន​ភាពចលាចល ការរត់​ជាន់គ្នា និង​ករណី​ថប់ដង្ហើម​ដោយ​គេ​ជាន់ ឬ​ដោយ​គ្រាប់​បែកផ្សែង​បង្ហូរទឹកភ្នែក​។ រូបភាព​ដែល​ទូរទស្សន៍​ក្នុងស្រុក​បាន​ចាក់ផ្សាយ គឺ​ភាពអនាធិបតេយ្យ​ពេញទី​នៅក្នុង​ពហុកីឡាដ្ឋាន​ដោយមាន​ការ​វាយ​ប្រតប់​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​កីឡាករ​ម្ខាងៗ ការ​វាយ​លើ​កម្លាំង​ប៉ូលិស ដុត​ឡាន​ប៉ូលិស ការ​វាយ​លើ​កម្លាំង​សន្តិសុខ​នៅក្នុង​ពហុកីឡាដ្ឋាន ការរត់​ប្រ​សេក​ប្រសាច ជាន់​លើ​គ្នា​របស់​អ្នកទស្សនា​ដើម្បី​រក​ច្រក​ចេញពី​ពហុកីឡាដ្ឋាន ឬមួយ​ក៏​ការព្យាយាម​ជួយសង្គ្រោះ​អ្នក​ថប់ដង្ហើម សន្លប់​។ តាម​មេ​ប៉ូលិស​ក្នុងស្រុក មាន ៣៤​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ពហុកីឡាដ្ឋាន ហើយ​អ្នក​ផ្សេងទៀត​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្រោយ​រងរបួស​ធ្ងន់​។​

​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២ តុលា ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​ចូ​កូ វី​ដូ​ដូ​បាន​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត​មួយ​ជាបន្ទាន់ និង​បញ្ជា​ឲ្យ​បញ្ឈប់​រាល់​ការប្រកួត​កីឡាបាល់ទាត់​ផ្សេងទៀត​រហូតដល់​មាន​លទ្ធផល​នៃ​ការស៊ើបអង្កេត​។ ទន្ទឹមគ្នានេះ លោក​វី​ដូ​ដូ​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​កីឡា មេ​ប៉ូលិស​ជាតិ និង​ប្រធាន​សមាគម​កីឡាបាល់ទាត់​ជាតិ​ដឹកនាំ​ការវាយតម្លៃ​ទូ​ទៅលើ​ការប្រកួត​កីឡាបាល់ទាត់ និង​នីតិវិធី​សន្តិសុខ​នៅក្នុង​ពហុកីឡាដ្ឋាន​។ លោក​វី​ដូ​ដូ​សង្ឃឹមថា សោកនាដកម្ម​នៅ​ពហុ​កី​ដ្ឋា​ន​ម៉ា​ឡង​ជា​សោកនាដកម្ម​ចុងក្រោយ​ស​ម្រា​ប់​កីឡាបាល់ទាត់​នៅក្នុង​ប្រទេស​។​

​ចំណែក​រដ្ឋាភិបាល​បាន​សម្តែង​ការ​សុំទោស​ចំពោះ​សោកនាដកម្ម​មួយ​នេះ និង​សុំទោស​ជាពិសេស​ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ​។ ការចូលរួម​សោកស្តាយ​ចំពោះ​ការបាត់​បង់ជីវិត​មនុស្ស​ដ៏​ច្រើន​ក៏មាន​ពី​ប្រធាន​សហព័ន្ធ​បាល់ទាត់​អាស៊ី​លោក​សាល​ម៉ាន ប៊ី​ន អ៊ីប្រាហ៊ីម អាល់ ខា​លី​ហ្វា​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​។ គួរបញ្ជាក់​ថា​នៅ​ឥណ្ឌូណេស៊ី អំពើហិង្សា​រវាង​ក្រុម​អ្នកគាំទ្រ​កីឡាករ​រៀងៗ​ខ្លួន​ឧស្សាហ៍​កើតមានឡើង និង​ដែល​ពេលខ្លះ ការ​ប្រ​ទូ​ស្រា្ត​យ​គ្នា​បាន​ឈានដល់​ការកាប់សម្លាប់​គ្នា​យ៉ាង​សាហាវ​ទៀតផង​។​​ព្រឹត្តិការណ៍​ដែល​ទើប​កើត​មាននៅ​ឥណ្ឌូណេស៊ី​ពេលនេះ​ត្រូវបាន​គេ​ចាត់ទុក​សោកនាដកម្ម​ស្លាប់​មនុស្ស​ច្រើនជាងគេ​នៅក្នុង​ការប្រកួត​បាល់ទាត់ ក្រោយពី​ព្រឹត្តិការណ៍​ឆ្នាំ ១៩៦៤ នៅក្នុង​ពហុកីឡាដ្ឋាន​ជាតិ Estado ក្រុង​លី​ម៉ា ប្រទេស​ប៉េ​រូ​។​​កាលណោះ ព្រឹត្តិការណ៍​ជ្រួលច្របល់ រត់​ជាន់គ្នា​នៅក្នុង​ការប្រកួត​បាល់ទាត់​រវាង​ក្រុម​កីឡាករ​ប៉េ​រូ និង​អា​ហ្ស​ង់​ទីន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣២៨​នាក់ និង​របួស ១ ០០០​នាក់​។ ឥណ្ឌូណេស៊ី​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​សម្រាប់​កីឡាករ​ក្រោម​អាយុ ២០​ឆ្នាំ​នៅ​ខែឧសភា និង​មិថុនា ឆ្នាំ ២០២៣ និង​ចំពេល​ដែល​ឥណ្ឌូណេស៊ី​កំពុង​ដាក់​បេក្ខភាព​ជា​អ្នករៀបចំ​ការប្រកួត​កីឡាបាល់ទាត់​អាស៊ី​ក្នុង​ឆ្នាំ ២០២៣​។​a ball indo1 a balll indo 

​