» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 131 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095046 នាក់

ពុទ្ធបរិស័ទ​ប្រមូលគ្នា​ដេញ​ចៅអធិការ​វត្ត​សិរី​សួស្ដី​យក​ព្រហ្មញ្ញសាសនា​រក​បច្ច័យ​មិន​គិត​កសាង​វត្ត


​ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពី​ផ្ទុះ​អធិករណ៍​ជាង​៥​ឆ្នាំ​មកហើយ​នោះ​ព្រះចៅអធិការ​ព្រះនាម ប៊ូ ច័ន្ទ​មុន្នី ហៅ ណេង គង់នៅ​វត្ត​សិរី​សួស្ដី​ស្ថិតនៅ​ក្នុងភូមិ​សិរី ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ បាន​និមន្ត​ចេញពី​វត្ត​សិរី​សួស្ដី​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១​បន្ទាប់ពី​មាន ពុទ្ធបរិស័ទ​តវ៉ា​បណ្តេញ​ចេញ​។​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជាង​២០០​នាក់​បាន​នាំ គ្នា​ធ្វើ​ការតវ៉ា​ចាប់ពី​ព្រឹក​ដល់​ល្ងាច​ទាមទា​ឲ្យ លោក​ចៅអធិការ​ចេញពី​វត្ត រហូត​មាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក ខេត្ត ជាង ២០ នាក់​មកជួយ​អន្តរាគមន៍​ទប់ស្កាត់​អំពើហិង្សា​នេះដែរ ។​a monk serey 

រឿងដេញនេះ​ប្រជាពលរដ្ឋ បាននាំគ្នា​មក​ដេក​ដាំបាយហូប​ធ្វើការ​តវ៉ា​ក្នុង​វត្ត​ដើម្បី បណ្ដេញ​ចៅអធិការ​វត្ត​នេះ​ចេញពី​វត្ត ឱ្យបាន​ព្រោះថា រយៈ ពេល ៥​ឆ្នាំ​កន្លងមកនេះ ព្រះ​ចៅ អធិការ​អង្គ​នេះ​មិនបាន​កសាង​សមិទ្ធផល​អ្វី​ក្នុង​វត្ត​ឡើយ​ក្រៅតែពី​ទិញ​គល់​ចំបក់​ធំ​មួយ​ដើម​អស់​បច្ច័យ​រាប់លាន​រៀល​មក​គោរពបូជា​តាមបែប​ព្រហ្មញ្ញសាសនា​ប្រើ​មន្តអាគម​អូមអាម ស្រោច​ទឹក​ព្យាបាល​អ្នក ជំងឺ​យក​បច្ច័យ​ទុក​ផ្ទាល់ខ្លួន​ប៉​ណ្ណោះ​។ មិនតែប៉ុណ្ណោះ​អាង​អំណាច​ជា​គ្រូ​ចៅអធិការ ពេល​ពុទ្ធបរិស័ទ​និមន្ត​ទៅធ្វើ​បុណ្យ​ឬ​សូត្រមន្ត​នៅទីណា​ក៏​មិន​និមន្ត​ទៅ​ដែរ​។

​លោកតា​ម្នាក់​និយាយថា មិនតែប៉ុណ្ណោះ​ពេល​សប្បុរសជន​ជា​ពុទ្ធបរិស័ទ​មានបំណង​មក​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​បើ​មិន​ឆ្លងកាត់​លោក​ដោយផ្ទាល់​ទេនោះ​លោក​មិន​អនុញ្ញាតឱ្យ​កសាង​អ្វី​ឡើយ ។​ជាក់ស្តែង​សាលាឆាន់​មួយ​ខ្នង​កំពុង​កសាង​មានតម្លៃ​រាប់ម៉ឺន​ដុល្លារ តែ​លោក​ចៅអធិការ​រូបនេះ​មិន​អនុញ្ញាតឱ្យ​ក្រុម​ជាង​ប្រើប្រាស់​ភ្លើងអគ្គិសនី​ផ្សារ​ដែក​ដំបូល​នោះឡើយ តែ​ប្រជាពលរដ្ឋ​កន្លងមក​ចេះតែ​ជម្នះ​ធ្វើ​ទាំង​ស្មុគស្មាញ​ទៅ ។​

​ករណី​មួយទៀត ពេល​ភ្លើងព្រៃ​ឆេះ​ជញ្ជ្រាំង​ជិត​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ពួក គាត់​បាន​ស្នើសុំ​នគរបាល​ពន្លត់​អគ្គិភ័យ​មក​បូមទឹក​យកទៅ​ពន្លត់ភ្លើង​ព្រៃ​គឺ លោកគ្រូ​ចៅ អធិការ​អង្គ​នេះ​មិន​អនុញ្ញាត​ឲ្យ​នគរបាល​អគ្គិភ័យ​បូមទឹក​អណ្ដូង​ក្នុង​វត្ត​យកទៅ​ពន្លត់ ភ្លើងព្រៃ​នោះឡើយ ។ ដោយ​ទ្រាំទ្រ​នឹង​ការលំបាក​ជាង ៥ ឆ្នាំ​កន្លងមកនេះ​គ្មាន​លោក ធ្វើបុណ្យ​មិនបាន នៅ​ថ្ងៃទី​៨ ខែសីហា មុននេះ ពួកគាត់​ចំនួន ២០៦ នាក់ បានមក​ធ្វើ​ការតវ៉ា​សំណូមពរ​ឲ្យ​លោក​ចៅអធិការ​ចេញពី​វត្ត​តាម​សម្រួល​ម្ដង​រួចមកហើយ តែ​ព្រះគ្រូ​ចៅអធិការ​អង្គ​នេះ បាន​បដិសេធ​មិន​ព្រម​ចេញពី​វត្ត​ជាដាច់ខាត គឺ​ព្រះអង្គ​សុខចិត្ត​ស្លាប់​ក៏​មិន​និមន្ត​ចេញ​ដែរ ។​

​ចំពោះ​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ទាំងអស់នេះ ព្រះចៅអធិការ​បាន​បដិសេធ​ទាំងអស់​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន ថា​ជា​រឿង​មិន​ពិត​។​
​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ក្រោយពី​ផ្ទុះ​អំពើហិង្សា​ខាងលើនេះ​នៅ​ល្ងាច​ថ្ងៃ​ដដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច រួមទាំង​មន្ត្រី​ធម្មការ​ស្រុក និង​ខេត្ត ក៏បាន​ចុះមក​សម្របសម្រួល និមន្ត​លោក​ចេញពី​វត្ត​សិរី​សួស្ដី​នេះ ទៅ​គង់នៅ​វត្ត​ព្រះឥន្ទ្រ​ទេព ស្ថិតនៅក្នុង​ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ដែលជា វត្ត​លោក​មេគណ​ស្រុក​បរិបូណ៌​គង់ នៅ ជា​បណ្ដោះអាសន្ន​សិន ដើម្បី​បញ្ចៀស​អំពើហិង្សា ។​

​នៅក្នុង​ការ​និមន្ត​ចេញពី​វត្ត​សិរី​សួស្ដី​នេះ​ក្រុមការងារ​ចម្រុះ ក៏បាន​ធ្វើ​កិច្ច សន្យា​រួមគ្នា​មួយ រវាង​ព្រះចៅអធិការ​វត្ត អាជ្ញាធរ​ភូមិ ឃុំ និង​ប្រជាពលរដ្ឋ ដោយបាន​កំណត់ឱ្យ ព្រះសង្ឃ​ក្នុង​វត្ត​ទាំងអស់​នៅក្នុង​វត្ត​ត្រូវ​និមន្ត​ចេញ​ដោយ​យក​ត្រា​របស់​វត្ត​ទៅជា​មួយ​ផង បើ​មិន​និមន្ត​ចេញ​ទេ ត្រូវ​ទទួលខុសត្រូវ​លើ​សុវត្ថិភាព​ដោយ​អង្គឯង អាជ្ញាធរ​មិន​ទទួលខុសត្រូវ​ឡើយ ។​​ដោយឡែក​ប្រជាពលរដ្ឋ​ចំនួន ២០​នាក់ មាន​អាជ្ញាធរ​ភូមិ​ឃុំ និង​មន្ត្រីនគរបាល​មូលដ្ឋាន ត្រូវការពារ​កុដិ​លោក រក្សា​គរុ​ភ័​ណ្ឌ​របស់​វត្ត និង​របស់​សង្ឃ​មិនឱ្យ​បាត់បង់​ឡើយ​។​ដោយ​ត្រូវ​ចាក់សោ​ពីរ​ជាន់​រួមគ្នា គឺ​សោរ​បស់​ព្រះសង្ឃ​មួយ និង​សោរ​បស់​ប្រជាពលរដ្ឋ​មួយ​និង​មាន​បិទ​ក្រដាស​វាយ​ត្រា​របស់​មេឃុំ​នៅលើ​ទ្វារ​ផងដែរ ។​

​នៅ​រៀងរាល់​៦​ថ្ងៃ​ម្តង (​ថ្ងៃសីល​) លោក​មាន​សិទ្ធិ​ចូល ក្នុង​កុដិ​សូត្រធម៌​តាម​ប្រពៃណី​កាន់​ព្រះវស្សា រហូត​មានការ​ដោះ ស្រាយ​ចប់សព្វគ្រប់ ពី​គណៈសង្ឃ​ខេត្ត​ទើប​ចូល​បាន ។​​សម្រាប់​វត្ត​នេះ​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​គ្មាន​សិទ្ធិមក​ធ្វើបុណ្យ​ទាន​ក្នុង​វត្ត​នេះ​ទេ នៅពេល​មិនទាន់​ដោះស្រាយ​អធិករណ៍​នេះ​ចប់​ជា​ស្ថាពរ ដែល​ទទួលស្គាល់​ជា​ផ្លូវការ​តាមច្បាប់​៕a monk serey1 


​