» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3037 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098804 នាក់

ចុះបង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយ​រកឃើញថា​មាន​សកម្មភាព​ជួញដូ​ផ្លូវភេទ​!

​កំពង់ស្ពឺ​៖ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ប្រឆាំង​ការជួញដូរ​មនុស្ស និង ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ​ចុះបង្ក្រាប​ករណី​សញ្ចា​កម្ម នៅ​ទីតាំង KTV និង​បើក​ផ្ទះសំណាក់ គ្មាន យី ហោ ដោយ​រំដោះ​នារី​៧​នាក់​ចេញពី​ការ​បង្ខាំង​សម្រាប់​ជួញដូរ​ផ្លូវភេទ​ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​a girl trafic1 

ដោយមាន​ការសម្របសម្រួល​ពី​ស្ថាប​ន័​អយ្យការ​អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ប្រភព​ច្បាស់​ការណ៍​ថា​ទីតាំង KTV ខាងលើនេះ​បើក​បម្រើ សេ វា​ច្រៀង​លេង​កម្សាន្ដ​ផង​និង​លួចលាក់​ឲ្យ​មាន ការផ្ដល់សេវា​ផ្លូវភេទ ជាក់ស្ដែង​សមត្ថកិច្ច​បាន​ឃាត់​មនុស្ស ០៣​នាក់​ដែលជា​អ្នកទទួលខុសត្រូវ​លើ​ទីតាំង​ខាងលើ ដើម្បី​យកមក សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​។ លោកស្រី វរសេនីយ៍ ទោ មួន មល្លិកា នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ឲ្យ​ដឹង ថា​ជនសង្ស័យ ដែល​បាន​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ខាងលើ​រួមមាន ឈ្មោះ សួង ស្រីអូន ភេទ​ស្រី អាយុ ៣៣ ឆ្នាំ តួនាទី ជា​ថៅកែ​ហាង​មានឈ្មោះ ទាវ ស្រីមុំ ភេទ​ស្រី អាយុ ១៨ ឆ្នាំ តួនាទី ជា​មេការ និង ឈ្មោះ អាន ស្រីមុំ ភេទ​ស្រី អាយុ ៣៣​ឆ្នាំ តួនាទី ជា​មេការ​។

​ក្នុង​ប្រតិបត្តិការ​នោះដែរ​សមត្ថកិច្ច​បា​នស​ង្គ្រោះ​នារី​ចំនួន​០៧​នាក់ មាន​ក្មេងស្រី មិនទាន់​គ្រប់​អាយុ​(​ជា​អនីតិជន ក្រោម​១៨​ឆ្នាំ ) ០៤​នាក់ ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​ខេត្ត​។​ក្រោយ​នីតិវិធី​សាកសួរ​លើ​ជនសង្ស័យ​ទាំង​៣​នាក់ សមត្ថកិច្ច បាន​រកឃើញ តម្រុយ​ពី ការប្រព្រឹត្ត​ឲ្យ​មាន អំពើ​សញ្ចា​កម្ម បម្រើសេវា​ផ្លូវ ភេទ នៅ​ទីតាំង ខាងលើ សមត្ថកិច្ច​នគរបាល​បាន​បំពេញ​នីតិវិធី និង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​ចាត់ការ​បន្ដ​៕a gilr trafic a girl trafic2 

​