» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5052 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100819 នាក់

ករណី​យ៍​ជនជាតិ​វៀតណាម ៤២ នាក់​សំ​រ៉ុ​ក​រត់គេចខ្លួន​ចេញពី​ក្នុង​កាស៊ីណូ​ខ្មែរ​ជ្រៃ​ធំ រកឃើញ​សព​ក្មេងប្រុស​វៀតណាម​ម្នាក់​

 

​វៀតណាម​៖​ករណី​យ៍​មាន​ជនជាតិ​វៀតណាម ៤២ នាក់​ដែល​សម្រុក​រត់ចេញ​ដូច​ហ្វូងគោ​ពី​បរិវេណ​កាស៊ីណូ​(​តៃ​ភីង​យ៉ាង​) ហើយ​បាន​ហែល​ទឹក​ឆ្លងទន្លេ​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិតនៅ ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល នៅ​កម្ពុជា កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ឥឡូវ​សម​ត្ត​កិច្ច​រកឃើញ​សាកសព​ក្មេងប្រុស​អាយុ ១៦ ឆ្នាំ​ម្នាក់​នៅក្នុង​ទឹកទន្លេ​ដែល​ស្ថិតក្នុង​ស្រុក​អាន់​ភូ (An Phu) ខេត្ត​អាងយ៉ាង (An Giang) ប្រទេស​វៀតណាម​ជាប់​ព្រុំដែន​។ អាជ្ញាធរ​បានធ្វើ​កោសល្យ​វិ​ច្ច័​យ និង​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​សព​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។a casino jrey

​អ្នករត់​គេចខ្លួន​ពី​កាស៊ីណូ​មួយចំនួន បាន​អះអាងថា មាន​ជនជាតិ​វៀតណាម​ប្រមាណ​ជាង ២,០០០​នាក់ ត្រូវបាន​នាំយក​ចូលមកក្នុង​ទឹកដី​កម្ពុជា​តាមរយៈ​ការរត់ពន្ធ​ខុសច្បាប់ ដោយ​ធ្វើការ​ខុសច្បាប់​នៅតាម​បណ្តា​កាស៊ីណូ​ជាច្រើន​ក្នុងប្រទេស​កម្ពុជា​។​​នគរបាល​វៀតណាម​នៅ​ខេត្ត​អាងយ៉ាង (An Giang) បាន​សហការ​ជាមួយ​សម​ភាគី​ខេត្តកណ្តាល ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដើម្បី​ស្វែងរក​កម្មករ​ខុសច្បាប់​ទាំងអស់​ដែល​ត្រូវបាន​បង្ខាំង​ទុក​នៅតាម​កាស៊ីណូ​ក្នុងប្រទេស​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​អាច​វិលត្រឡប់​ទៅកាន់​ប្រទេស​វៀតណាម​វិញ និង​បាន​បន្ត​ការស៊ើបអង្កេត ដើម្បី​បង្ក្រាប​ក្រុម​មេក្លោង​ជួញដូរ​មនុស្ស​ដែល​ពាក់ព័ន្ធ​ក្នុងករណីនេះ​។​ដោយឡែក​នគរបាលជាតិ​កម្ពុជា​វិញ​បាន​បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​មនុស្ស ១១ នាក់​ដែល​កំពុង​ជាប់​នៅក្នុង​កាស៊ីណូ​មួយចំនួន​ក្នុង​ឃុំ​ជ្រៃ​ធំ ខេត្តកណ្តាល​។​

​បញ្ជាក់ថា ដោយសារតែ​មិនអាច​ទ្រាំទ្រ​នឹង​ការជាប់​ឃុំខ្លួន និង​ធ្វើ​ទារុណកម្ម​នៅក្នុង​កាស៊ីណូ​មួយចំនួន​បាន ជនជាតិ​វៀតណាម​ទាំង ៤២​នាក់​នោះ បាន​ព្យាម​យាម​រត់គេចខ្លួន​តាម​រយៈ​ការ​ហែល​ទឹក​ឆ្លងកាត់​ទន្លេ ដើម្បី​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ ខណៈ​ក្មេងប្រុស អាយុ​១៦​ឆ្នាំ បាន​ស្លាប់​បន្ទាប់ពី​លង់ទឹក និង​ម្នាក់ទៀត​ត្រូវបាន​ឆ្មាំ​កាស៊ីណូ​ចាប់បាន​។​ករ​ណី័​យ៍​មួយ​នេះ​បើតាម​សម្តេច​ក្រឡាហោម​សខេង​បាន​ឲ្យ​ដឹងថា​សនម​ត្ត​កិច្ច​បាន​ឃាត់ខ្លួន​មេការ​ម្នាក់​ហើយ​ពាក់​ព​ន្ធ័​និង​ការនាំ​មនុស្ស​ចូលមក​ធ្វើការ​ខុសច្បាប់​នៅក្នុង​កាស៊ីណូ​ស្រុក​ខ្មែរ​នេះ​។សូមបញ្ជាក់ថាថ្មីៗនេះក្រសួងការបរតេសកម្បុជាបានចេញរបាយការណ៍ប្រចាំឆ្នាំដោយទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាពីលេខពីមកលេខបីវិញក្នុងសកម្មភាពបង្ក្រាបការជួញដូរមនុស្ស៕a casino jrey a casino jrey1 a casino jrey2 

​