» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5053 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100820 នាក់

ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ថា ការស្លាប់​របស់​កូនស្រី សម្ព័ន្ធមិត្ត​លោក ពូ​ទីន គឺជា កម្ម​ពៀរ​

​រុស្ស៊ី​៖​នាង Darya Dugina ដែលជា​កូនស្រី​របស់​អ្នក​ជាតិនិយម​រុស្ស៊ី និង​ជា​សម្ព័ន្ធមិត្ត​របស់លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន ត្រូវបាន​សម្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​នៅ​ខាងក្រៅ​ទីក្រុង​មូ​ស្គូ​។​
​ឪពុក​របស់​នាង​ដា​រី​យា​ឌូ​ហ្កី​ណា​( Darya Dugina) គឺ​លោក​អា​ឡិច​សាន់​ឌឺរ​ឌូ​ហ្កី​ន​( Alexander Dugin )​បាន​អំពាវនាវ​ជា​យូរ​មកហើយ ឲ្យ​មានការ​បង្រួបបង្រួម​នៃ​តំបន់​និយាយ​ភាសា​រុស្សី និង​ទឹកដី​ផ្សេងទៀត​នៅក្នុង​ចក្រភព​រុស្ស៊ី​ថ្មី​មួយ​ដ៏​ធំធេង​។ គាត់​ចង់បាន​ចក្រភព​មួយ ដោយ​ដាក់បញ្ចូល​ទាំង​អ៊ុយ​ក្រែ​ន​ផងដែរ​។​តែ​ភាគី​រុស្ស៊ី​បាន​បដិសេធ​ព័ត៌មាន​នេះ ហើយ​បាន​ទទូចថា លោក​Dugin​មិនដែល​កាន់តំណែង​សំខាន់​ណាមួយ​ក្នុង​រដ្ឋាភិបាល​ឡើយ​។​a advice russy3 

​ទាក់ទង​នឹង​ការស្លាប់​របស់ នាង​ដា​រី​យា​ឌូ​ហ្កី​ណា​( Darya Dugina), លោកស្រី​ម៉ា​រៀ​ហ្សា​ខា​រ៉ូ​វ៉ា​( Maria Zakharova) អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី បាន​និយាយថា ប្រសិនបើ​ការស៊ើបអង្កេត​ករណី​ឃាតកម្ម រកឃើញថា ជាប់​ពាក់ព័ន្ធ​នឹង​អ៊ុយ​ក្រែ​ន​នោះ វា​នឹង​ចង្អុល​ទៅ​គោលនយោបាយ​នៃ “​អំពើ​ភេរវកម្ម​រដ្ឋ​” ដែល​កំពុង​បន្ត​ដោយ​ទីក្រុង កៀវ​។​​ប្រធានាធិបតី​រុស្ស៊ី​លោក​VladimirPutin​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការវាយប្រហារ​ដែល​បានសម្លាប់​អ្នកកាសែត​រុស្ស៊ី​Darya Dugina កូនស្រី​របស់​ទស្សនវិទូ​ដ៏​ល្បីល្បាញ​។​”​ឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ បាន​ឆក់យក​ជីវិត​របស់​Darya Dugina ដែលជា​មនុស្ស​មាន​ទេពកោសល្យ​ជាមួយនឹង​ចិត្តល្អ​ស្រឡាញ់ អាណិត​និង​បើកចំហ​។

ក្នុងនាម​ជា​អ្នកសារព័ត៌មាន អ្នកវិទ្យាសាស្ត្រ ទស្សនវិទូ និង​អ្នកឆ្លើយឆ្លង​ព័ត៌មាន​សង្គ្រាម​លោកស្រី​បាន​បម្រើប្រជាជន​និង​មាតុភូមិ​ដោយស្មោះ​ត្រង់​។ លោកស្រី​ជា​គំរូ​ដ៏​ច្បាស់​មួយ​នៃ​ពលរដ្ឋ​រុស្ស៊ី​ដែល​ស្នេហា​ជាតិ​ម្នាក់​» ប្រធានាធិបតី​VladimirPutin​បាន​ចែករំលែក​បន្ទាប់ពី​ការធ្វើឃាត​ដែល​បាន​ផ្តោតលើ​អ្នកកាសែត Darya Dugina​។​សេចក្តីថ្លែងការណ៍​រប​ស់លោក​Putin​បាន​ធ្វើឡើង​បន្ទាប់ពី​សេវា​សន្តិសុខ​សហព័ន្ធ (FSB) របស់​រុស្ស៊ី​បាន​ចោទប្រកាន់​សេវា​ស៊ើបការណ៍​សម្ងាត់​របស់​អ៊ុយ​ក្រែ​ន​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់ Dugina ។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​២២​ខែសីហា FSB បាន​និយាយថា ជនសង្ស័យ​នៅក្នុង​ការ​បំផ្ទុះ​រថយន្ត​ដែល​បានសម្លាប់​Darya Dugina​នៅ​ទីក្រុង​ម៉ូស្គូ​កាលពី​ចុង​សប្តាហ៍​មុន​គឺ Natalya Vovk – ពលរដ្ឋ​អ៊ុយ​ក្រែ​ន​កើត​នៅ​ឆ្នាំ​១៩៧៩​។ “​អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ​ក្នុង​ឃាតកម្ម​លើ Darya Dugina ត្រូវបាន​បញ្ជាក់​។ សេចក្តីថ្លែងការណ៍​បាន​និយាយថា នេះ​ជា​មនុស្ស​របស់​កងកម្លាំង​ពិសេស​អ៊ុយ​ក្រែ​ន​។ លើសពីនេះ​ទៀត FSB ក៏​ជឿថា Vovk គឺជា​សមាជិក​នៃ​កងវរសេនាតូច Azov នៃ​កងទ័ព​អ៊ុយ​ក្រែ​ន​។​បច្ចុប្បន្ន Natalya Vovk ត្រូវបាន​គេ​និយាយថា​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស Estonia ហើយ​កំពុង​ត្រូវបាន​ស្វែងរក​យ៉ាងសកម្ម​ដោយ​អាជ្ញាធរ​រុស្ស៊ី​។​

ជនរងគ្រោះនាង Dugina អាយុ​៣០​ឆ្នាំ​ត្រូវ​បានសម្លាប់​បន្ទាប់ពីរ​ថ​យន្ត​ដែល​លោកស្រី​កំពុងបើក​បរបាន​ផ្ទុះ​នៅលើ​ផ្លូវ​ហាយ​វេ​ប្រហែល​៣០​គីឡូម៉ែត្រ​ពី​កណ្តាល​ទីក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃទី​២១/៨​ខែមករា​។​នៅពេលនោះ​លោ​កក​ស្រី​Dugina​កំពុងធ្វើដំណើរ​ត្រឡប់មកផ្ទះ​វិញ​ដើម្បី​ចូលរួម​កម្មវិធី​អធិប្បាយ​របស់​ឪពុក​លោកស្រី​។​ប៉ូលីស​ក្រុង​ម៉ូស្គូ​បាន​ទៅដល់​កន្លែងកើតហេតុ ហើយ​បានប្រកាសថា Dugina ត្រូវបាន​ធ្វើឃាត​ដោយ​គ្រាប់បែក​ផលិត​នៅផ្ទះ​ដែលមាន​ផ្ទុក TNT ទម្ងន់​៤០០ ក្រាម​ដាក់​នៅក្រោម​រថយន្ត​។ ខាង​អ៊ុយ​ក្រែ​ន មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​បដិសេធ​រាល់​ការចោទប្រកាន់​រុស្ស៊ី​ពី​ការចូលរួម​យោធា​អ៊ុយ​ក្រែ​ន​ក្នុងការ​ធ្វើឃាត​អ្នកកាសែត Dugina​។​

​ប៉ុន្តែ​សម្រាប់​លោក​មី​ខៃ​ឡូ​ប៉ូ​ដូ​ល​យ៉ាក​( Mykhailo Podolyak) ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​បដិសេធថា ប្រទេស​របស់លោក មិន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​សម្លាប់​នេះ​ទេ​។ និយាយ​តាម​ទូរទស្សន៍​ជាតិ​លោក​ថា “​យើង​មិនមែនជា​រដ្ឋ​ឧក្រិដ្ឋកម្ម​ឡើយ មិន​ដូច​រុស្ស៊ី​ទេ ហើយ​ច្បាស់​ជា​មិនមែនជា​រដ្ឋ​ភេរ​វករ​”​។ លោក​បាន​ស្តីបន្ទោស​ទៅលើ​ការតស៊ូ​អំណាច​ផ្ទៃក្នុង​រវាង បក្សពួក​នយោបាយ​ផ្សេងៗ នៅ​ប្រទេស​រុស្ស៊ី​សម្រាប់​ការវាយប្រហារ​នេះ ហើយ​បាន​លើកឡើងថា ឧបទ្ទវ​ហេតុនេះ​គឺជា​កម្ម​ពៀរ ចំពោះ​អ្នកគាំទ្រ​សកម្មភាព​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​៕​ប្រភព​៖ Skya advice russy a advice russy2 

​