» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3433 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099200 នាក់

ចាប់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន​អចលនៈទ្រព្យ​មួយ​រឿង​បោក ស៊ីដាច់​លុយ​ជាង ១២​ម៉ឺន​ដុល្លារ

​​ភ្នំពេញ​៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចាប់ខ្លួន​លោក​ប្រសើ ប៉ាត់​តា​វី អគ្គនាយក​ក្រុមហ៊ុន ប៉ាត់ តា​វី អចលនទ្រព្យ រកស៊ី​ទិញ​-​លក់​ដី និង​សាងសង់​លំនៅដ្ឋាន​មាន នៅ​ភូមិ​១«​ខ​» ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ ត្រូវបាន​សម​ត្ត​កិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​បទ​រំលោភ​លើ​ទំនុកចិត្ត​ស៊ីដាច់​លុយ​ជាង ១២​ម៉ឺន​ដុល្លារ ម៉ៅការ​សាងសង់​ផ្សារ​បំ​ណ​ក់ ខេត្តពោធិ៍សាត់​។a companey1

​ការចាប់ខ្លួន លោក ប្រសើ ប៉ាត់​តា​វី​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០២២ តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ត្រូវបាន​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​​ប្រភពពី​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅត្រង់ចំណុច​ភូមិ​១ ខ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មាន​អតិថិជន​ម្នាក់ បានធ្វើ​កិច្ចសន្យា​ព្រមព្រៀង​ទទួល​ម៉ៅការ​សាងសង់​ផ្ទះល្វែង និង​ផ្សារ​ពី ឈ្មោះ ប្រសើ ប៉ាត់ តា​វី អគ្គនាយក​ក្រុមហ៊ុន ប៉ាត់ តា​វី ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្សារ បំ​ណ​ក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ក្នុងតម្លៃ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ១​លាន​ដុល្លារ​។

ក្រោយពី​ធ្វើ​កិច្ចសន្យា​រួចហើយ អតិថិជន​រូបនេះ បាន​បញ្ជា​ទិញ​សម្ភារ​សំណង់​ដាក់ចូល​ការដ្ឋាន ដើម្បី​សាងសង់ ដោយ​ត្រូវ​ចំណាយ​ទឹកប្រាក់​ផ្ទាល់ខ្លួន​អស់​ចំនួន ១២​ម៉ឺន​ដុល្លារ និង​ប្រាក់​ទិញ​ឧបករណ៍​ផ្សេងៗ​ចំនួន ៧.៥០០​ដុល្លារ ទៀត​។​បន្ទាប់មកទៀត អតិថិជន​ចាប់ផ្តើម​សាងសង់​ផ្ទះល្វែង​បាន​មួយរយៈ ស្រាប់តែ​ឈ្មោះ ប្រសើ ប៉ាត់ តា​វី មាន​បញ្ហា​ទំនាស់​គ្នា​ជាមួយ​ម្ចាស់​ដី ហើយក៏​បាន​ឲ្យ​អតិថិជន ផ្អាក​ការសាងសង់​ដោយ​ប្រើ​ល្បិចកល​ទុច្ចរិត យល់ព្រម​ទូទាត់​ប្រាក់​ដែល​អតិថិជន ចំណាយ​អស់​ប៉ុន្មាន​ឲ្យ​គ្រប់​ចំនួន​វិញ​។ ប៉ុន្តែ រហូតមកដល់​ថ្ងៃ​ចាប់ខ្លួន ឈ្មោះ ប្រសើ ប៉ាត់ តា​វី មិនបាន​ទូទាត់​ប្រាក់​នោះ​ឲ្យ​ទៅ​ឈ្មោះ អតិថិជន ដែលជា​ជនរងគ្រោះ​ទេ ទើប​អតិថិជន​ដាក់ពាក្យ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន អគ្គនាយក ក្រុមហ៊ុន ប្រសើ ប៉ាត់ តា​វី នាំទៅ​អនុវត្តតាម​ផ្លូវច្បាប់​តែម្តង​៕a companey2 
​