» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 445 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095360 នាក់

ក្រុម​ឈ្មួញ​ឈើ​ធើ​ក​អ្ន​កាសែត​អាណាចក្រ​ខ្មែរ​នៅ​ស្រុក​ស្វាយ​លើ​

 

​សៀមរាប​៖​មិនមែន​ក្មេងស្ទាវ​វ៉ៃ​គ្នា​អី​ទេ​តែ​ជា​អ្នកកាសែត​ដែល​ឈឺឆ្អាល​រឿង​ហិនហោច​ព្រៃឈើ​ត្រូវ​ក្រុម​រកស៊ី​បទល្មើស​ធើ​ស៊ី​តើ​។​​ជនរងគ្រោះ​ឈ្មោះ​ប្រ​ន ស៊ាន ចាងហ្វាង​កាសែត “​អាណាចក្រ​ខ្មែរ​” ត្រូវបាន​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​លប​វាយ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ខណៈ​ចុះ​យក​ព័ត៌មាន នៅ​ភូមិសាស្ត្រ ស្រុក​ស្វាយ​លើ នៅវេលា​ម៉ោង​១២​និង​៣០​នាទី ឈានចូល​យប់​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០២១ ម្ដុំ​មុខ​ប្រាសាទបឹងមាលា ក្នុង​ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ​។​a beat jour 

​អធិការនគរបាល​ស្រុក​ស្វាយ​លើ លោក​ស៊ុន អេង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ជនរងគ្រោះ​ត្រូវបាន​ជន​មិន​ស្គាល់មុខ​វាយ​បណ្ដាល​ឲ្យ​របួស​យ៉ាងដំណំ​ហើយ​រត់​គេចខ្លួនបាត់​។ ចំណែក​ជនរងគ្រោះ ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​ជុំវិញ​អំពើហិង្សា​នេះ លោក ប្រ៊​ន ស៊ាន ចាងហ្វាង​សារព័ត៌មាន អាណាចក្រ​ខ្មែរ បាន​អះអាងថា​លោក​ត្រូវបាន​ក្រុម​ជនល្មើស​រកស៊ី​បទល្មើស​ព្រៃឈើ លប​វាយ​ប៉ុនប៉ង​មនុស្សឃាត​នៅ​ទល់មុខ​ប្រាសាទបឹងមាលា ប​ច្ចុ​ប្បន្ត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​។ លោក​សង្ឃឹមថា​សមត្ថកិច្ច​នឹង​វែកមុខ​រក​ជន​ទាំង​នោះមក​ផ្តន្ទាទោស​តាមច្បាប់​។​​ទោះជា​យ៉ាងណា គ្រួសារ​ជនរងគ្រោះ​នឹង​អ្នកសារព័ត៌មាន ក្នុង​ខេត្តសៀមរាប ទទូច​ស្នើ​ដល់​អាជ្ញាធរ​សមត្ថកិច្ច ស្វែងរក​ចាប់​ជនដៃដល់​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​

​គួរ​បញ្ជាក់ថា​សកម្មភាព​ដឹកជញ្ជូន​ឈើ ចេញពី​ខេត្តព្រះវិហារ ចូលមក​ក្រុង​សៀមរាប តាម​ច្រក​ស្រុក​ស្វាយ​លើ នៅតែ​បន្ត​កើតមាន បើទោះបី​ជាមាន​សមត្ថកិច្ច​ជំនាញ ជាច្រើន​ស្ថាប័ន បានដាក់​ស្នាក់ការ​បណ្ដាក់​គ្នា​ដូច​ខ្យង ដើម្បី​ទប់ស្កាត់​យ៉ាងណាក៏ដោយ ។​ឱ​អ្នកកាសែត​យើង​អា​ឡូ​វ​គេ​ឲ្យ​បង់ពន្ធ​ហើយ​គេ​ធើ​ស៊ី​ទៀត​!!!៕a beat jour1 a beat jour2 

​