» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2279 នាក់

ម្សិលមិញ 34475 នាក់

សរុប 21083805 នាក់

ប្រេងឥន្ធនៈ​ថ្មី ចាប់ពី​ថ្ងៃទី​១១​មិថុនា ដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២​ឡើង​ម៉ា​កាំ​ទៀត​សម្តេច​តេ​ជោ​ថា​មកពី​សង្គ្រាម​រុស្ស៊ី​អ៊ុយ​ក្រែ​ន​!

 

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីជូនដំណឹង​មួយ ប្រកាស​ពី​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅតាម​ស្ថានីយ​នានា ដោយ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ ត្រូវ​លក់​សាំង​ធម្មតា​តម្លៃ ៥,៨០០​រៀល និង​ម៉ា​ស៊ូ​ត​ត្រូវ​លក់ ៦,១០០​រៀល​ក្នុង​១​លីត្រ បាន​កើន​ថ្លៃ​ថែមទៀត​។a oil six 

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ទៅ​អ្នក​ដែល​រិះគន់​រឿង​ប្រេងឥន្ធនៈ​ឡើងថ្លៃ​នៅ​កម្ពុជា ថា វា​គឺជា​វិបត្តិ​កើតឡើង​នៅ​ទូទាំង​ពិភពលោក ដោយសារ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។ សម្ដេច​បញ្ជាក់ថា តម្លៃ​ប្រេងឥន្ធនៈ​នៅ​បារាំង​មានតម្លៃ​ប្រមាណ​ជា ១​ម៉ឺន​រៀល​ក្នុង​មួយ​លីត្រ ហើយ​នៅ​អាមេរិក​ក៏មាន​តម្លៃ​កើន​ខ្ពស់ជាង​នៅ​ប្រទេស​កម្ពុជា​ផងដែរ និយាយ​ជារួម​តម្លៃ​ប្រេងឥន្ធនៈ​នេះ បាន​កើតឡើង​ទូទាំង​ពិភពលោក មិនមែន​តែ​កម្ពុជា​ទេ​។​​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ក្នុងឱកាស​ដែល​សម្ដេច​អញ្ជើញ​ជា​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​សញ្ញាបត្រ​ជូន​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល​ជាង ២​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២​នេះ ។​

​ក្រសួងពាណិជ្ជកម្ម​ដែល​ប្រកែក​កថា​ខ្លួន​មិនមែនជា​អ្នកកំណត់់​ថ្លៃ​ប្រេង បានបញ្ជាក់​ពី​មូល​ហេតុថា​៖ ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើក​ទីផ្សា​អន្តរជាតិ​ថ្លៃ លក់រាយ​ប្រេងឥន្ធនៈ​ពីថ្ងៃ​ទី​១១ ដល់​២០ ខែមិថុនា ឆ្នាំ​២០២២ នឹងត្រូវ​លក់​៦.០៦៤​រៀល​/១​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ៦.៣៦៤​រៀល​/​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​។​​ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត ចាប់ពី​ថ្ងៃទី​១១ ដល់​២០ ខែមិថុនា ឆ្នាំ​២០២២ នឹង​ចុះមក ៥.៨០០​រៀល /​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង​៦.១០០​រៀល​សម្រាប់​ប្រេងម៉ាស៊ូត​DO50ppm៕a oil six1 

​