» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3044 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098811 នាក់

ការបាញ់ប្រហារ​និង​ការព្រមាន​របស់​ពូ​ទីន​បញ្ឈប់​កម្មវិធី​ដំណើ​កំសាន្ត​របស់លោក​ចូ​បៃ​ដឹ​ន​

 

​អាម៉េរិក​៖ ប្រធានាធិបតី​អាម៉េរិក​លោក​ចូ​បៃ​ដិ​ន បាន​វិល​ត្រឡប់មក​សេត​វិមាន​វិញ​ភ្លាមៗ ពី​ដំណើរ​កម្សាន្ត​ចុង​សប្តាហ៍​របស់លោក​ទៅកាន់​រដ្ឋ Delaware ដែលជា​ស្រុកកំណើត​របស់លោក​ផងដែរ​ក្រោយពី​មាន​ហេតុការណ៍​បាញ់ប្រហារ​ដ៏​ធំ​មួយទៀត​ក្នុង​ក្រុង Philadelphia​។​a bai guna 

​ហេតុការណ៍​បាញ់ប្រហារ​ដ៏​ធំ​មួយ​កើតឡើង​នៅ​ទីក្រុង Philadelphia សហរដ្ឋ​អាម៉េរិក ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៣ នាក់​ស្លាប់ និង ១១ នាក់​ផ្សេងទៀត​រងរបួស​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាលជាតិ​អាម៉េរិក កាលពី​ថ្ងៃអាទិត្យ​ទី ៥ ខែមិថុនា ដែល​នេះ​ជា​ករណី​ចុងក្រោយបង្អស់​ពាក់ព័ន្ធ​ទៅនឹង​អំពើហិង្សា​ដោយ​ការ​កាន់​កាំភ្លើង​នៅក្នុង​សហរដ្ឋ​អាម៉េរិក បន្ទាប់ពី​ហេតុការណ៍​បាញ់ប្រហារ​យ៉ាង​ព្រៃផ្សៃ​នាពេល​ថ្មីៗ​នេះ​នៅក្នុង​រដ្ឋ​តិច​សាស់ រដ្ឋ​ញូវយ៉ក និង​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​ជាដើម បាន​បង្ក​ឱ្យ​មនុស្ស​រាប់សិប​នាក់​បាន​ស្លាប់ និង​រងរបួស​ជាច្រើន​នាក់​ផ្សេងទៀត​។​ក្លី​ប​វីដេអូ​ដែល​គេ​យក​ចេញពី​កា​ម៉េ​រា​សុវត្ថិភាព​នោះ ត្រូវបាន​ផ្ទៀងផ្ទាត់​តាមរយៈ​ទីតាំង​ភូមិសាស្ត្រ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

​ខ្មាន់កាំភ្លើង​ជាច្រើន​នាក់​បាន​បើក​ការបាញ់ប្រហារ​នៅ​តំបន់ South Street ដែលជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​ក្នុង​ក្រុង Philadelphia​។​​លោក Biden កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​អំពាវនាវ​ឱ្យ​សភា​ហាមឃាត់​ទៅលើ​ការប្រើប្រាស់​អាវុធ បង្កើន​ការឃ្លាំមើល និង​អនុវត្ត​វិធានការ​គ្រប់គ្រង​កាំភ្លើង​ឱ្យបាន​កាន់តែ​ឆាប់រហ័ស ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុងតែ​កើតមានឡើង ដោយសារតែ​ការបាញ់ប្រហារ​យ៉ាង​ព្រៃផ្សៃ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ជីវិត​ក្នុង​ហេតុការណ៍​នេះ មាន​អាយុ ២២​ឆ្នាំ ២៧​ឆ្នាំ និង ៣៤​ឆ្នាំ​។ ចំណែកឯ​អ្នក​ដែល​រងរបួស​មាន​អាយុ​ចាប់ពី ១៧​ឆ្នាំ ដល់ ៦៤​ឆ្នាំ​។​អ្នកតស៊ូ​មតិ​ផ្នែក​សុវត្ថិភាព​កាំភ្លើង បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ព​ន្លឿ​ន​ការចាត់វិធានការ​ឲ្យ​បាន​កាន់តែ​រហ័ស ដើម្បី​ទប់ស្កាត់​អំពើហិង្សា​ដោយ​កាំភ្លើង​។

​មន្ត្រីនគរបាល​ក្នុង​តំបន់ នៅ​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង​បាន​នៅឡើយ​ទេ តែ​បាន​រកឃើញ​កាំភ្លើង ២​ដើម​នៅនឹងកន្លែង​កើតហេតុ ហើយក៏​មិនមាន​ការចាប់ខ្លួន​ណាមួយ​បាន​ភ្លាមៗ​ដែរ​។
​រហូតមកដល់​ពេលនេះ មានការ​បាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ​យ៉ាងហោចណាស់​ចំនួន ២៣៩​ករណី នៅ​សហរដ្ឋ​អាម៉េរិក ក្នុង​ឆ្នាំ​២០២២ នេះ​បើ​យោងតាម​ឯកសារ​ស្តីពី​អំពើហិង្សា​ចេញពី​ការប្រើប្រាស់​កាំភ្លើង ជា​ក្រុម​ស្រាវជ្រាវ​នៃ​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​អាម៉េរិក​បានលើកឡើង​.។

​ដំណាលគ្នា​នេះដែរ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ព្រមាន​សហរដ្ឋ​អាម៉េរិក នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ដែរ​ថា រុស្ស៊ី​នឹង​បើក​ការវាយប្រហារ​ទៅលើ​គោលដៅ​ថ្មីៗ​បន្តទៀត ប្រសិនបើ​លោកខាងលិច​នៅតែ​បន្ត​ផ្គត់ផ្គង់​មី​ស៊ី​ល​រួមទាំង​អាវុធយុទ្ធភណ្ឌ​ថែមទៀត​ទៅដល់​អ៊ុយ​ក្រែ​ន​។a bai guna1 a bai guna2