» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2621 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098388 នាក់

អង្គការ​សុខភាព​ពី​ភព​លោក កំពុង​ស្នើឱ្យ​លោកខាងលិច​ទទួលស្គាល់​វ៉ាក់សាំង​ចិន​


​ចិន ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១​កក្កដា​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ ថា រាល់​វ៉ាក់សាំង​កូ​វីដ ១៩​ដែល​ខ្លួន​បានអនុញ្ញាត​សម្រាប់​ការប្រើប្រាស់​ក្នុង​គ្រាអាសន្ន​គួរតែ​ត្រូវបាន​ទទួលស្គាល់​ដោយ​ប្រទេស​ទាំងអស់​បើ​ពួកគេ​បើក​ព្រំដែន​របស់ខ្លួន​ចំពោះ​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​។​a co vacin 

​សំណើ​នេះ​គឺ​ច​ម្រុ​ញ​ឱ្យ​បណ្តា​ប្រទេស​លោកខាងលិច​ពង្រីក​ការទទួលស្គាល់​វ៉ាក់សាំង​ចិន​ចំនួន​ពីរ ដែល​ទីភ្នាក់ងារ​សុខភាព​អ​.​ស​.​ប​បានផ្តល់​អាជ្ញាប័ណ្ណ​ទទួលស្គាល់​ឲ្យ​ប្រើ​ប៉ុន្តែ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​និង​អាម៉េរិក​ខាងជើង​ភាគច្រើន​មិនបាន​ទទួលស្គាល់​ទេ​។​​សូមបញ្ជាក់ថា​៖​ក្រៅពី​វ៉ាក់សាំង​របស់​ភី​ហ្វិ​ត​ហ្សឺ​ប៊ី​យោ​អែន​តិច​( Pfizer-BioNTech),​ម៉ូ​ដឺ​ណា​( Moderna Inc), អា​ស្ត្រ​ហ្សេ​និ​កា​(AstraZeneca) និង ច​ន​សុន​(Johnson & Johnson)​អង្គការ​សុខភាព​ពិភពលោក​ក៏បានផ្តល់​ភ្លើង​ខៀវ​ដល់​វ៉ាក់សាំង​ចិន​ទាំងពីរ​ផងដែរ ដែល​ផលិត​ដោយ​ក្រុមហ៊ុន Sinovac និង Sinopharm ។​

​ក្នុង​គោលបំណង​ស្តារ​ការធ្វើដំណើរ​ឆ្លងកាត់​ទ្វីបអឺរ៉ុប​ឡើងវិញ សហភាព​អឺរ៉ុប​បាន​និយាយ​កាលពី​ខែឧសភា​កន្លងមក​ថា ខ្លួន​នឹង​ទទួលស្គាល់ថា​មនុស្ស​បាន​ចាក់​វ៉ាក់សាំង​ទាល់តែ​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​ណា​ដែល​ទទួលស្គាល់​ដោយ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប ទោះបី​វា​អាស្រ័យ​លើ​ប្រទេស​នីមួយៗ​ថា​តើ​ពួកគេ​ចង់ឱ្យ​អ្នកដំណើរ​ដែល​ចាក់​វ៉ាក់សាំង​ផ្សេង​ដូចជា Sputnik V របស់​រុស្ស៊ី ចូល​ឬ​អត់​ក៏ដោយ​។​

​ទោះជា​យ៉ាងណា​និយតករ​ឱសថ​របស់​សហភាព​អឺរ៉ុប​នេះ​បច្ចុប្បន្នកំពុង​ពិចារណា​លើ​ការផ្តល់​អាជ្ញាប័ណ្ណ​ដល់​វ៉ាក់សាំង Sinovac របស់​ចិន ប៉ុន្តែ​មិនមាន​ពេលវេលា​កំណត់​លើ​ការសម្រេចចិត្ត​នោះទេ​។​និយតករ​នេះ​ក៏​មិន​ទទួលស្គាល់​វ៉ាក់សាំង AstraZeneca(​កូ​វី​ស្សែ​ល​)​ដែល​ផលិត​នៅក្នុង​ប្រទេស​ឥណ្ឌា​នោះដែរ ដែល​នេះ​បាន​រារាំង​ការធ្វើដំណើរ​សម្រាប់​ប្រជាជន​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​បានទទួល​ដូ​ស​តាមរយៈ​គំនិត​ផ្តួចផ្តើម​គាំទ្រ​ដោយ​អ​.​ស​.​ប ឈ្មោះថា COVAX៕

​