» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3780 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099547 នាក់

ប្រធានាធិបតី​អាម៉េរិក​សម្រេច​ឱ្យមាន​ការហាមឃាត់​លើ​ការប្រើប្រាស់​ប្រភេទ​កាំភ្លើង​បាញ់រះ​ស្វ័យប្រវត្តិ​ក្នុងប្រទេស​

 


​សហរដ្ឋ​អាម៉េរិក​៖ ក្រោយពី​មាន​ហេតុការណ៍​បាញ់ប្រហារ​នៅក្នុង​សហរដ្ឋ​អាម៉េរិក​បាន​កើតមានឡើង​ជា​បន្តបន្ទាប់​ធ្វើឱ្យ ពលរដ្ឋ​ក្នុង​ប្រទេសមួយ​នេះ​មានការ​ភ័យខ្លាច​និង​ព្រួយបារម្ភ​លើ​បញ្ហា​សន្ដិសុខ​និង​សុវត្ថិភាព​របស់ខ្លួន​និង​ក្រុមគ្រួសារ​នោះ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ លោក​ប្រធានាធិបតី Joe Biden បាន​ថ្លែង​សារ​ទៅកាន់​ពលរដ្ឋ​របស់ខ្លួន​បន្ថែមទៀត ដោយបាន​អំពាវនាវ​ទទូច​ឱ្យ​ប្រជាជន​អាម៉េរិក​ចូលរួម​ក្នុងការ​កែប្រែ​ច្បាប់គ្រប់គ្រងអាវុធ​ក្នុងប្រទេស​អោយបាន​គ្រប់ៗ​គ្នា ។​a bai gun1 

​លោក​jo Biden បានស្នើ​ឲ្យ​សមាជិកសភា​របស់​អាម៉េរិក​ចាត់វិធានការ​អោយបាន​ឆាប់ ក្នុងការ​ធើ្វ​កំណែទម្រង់​ច្បាប់គ្រប់គ្រងអាវុធ​ក្នុងប្រទេស​ឱ្យ​បានល្អ​ប្រសើរឡើង​ដើម្បី​កាត់បន្ថយ​ករណី​អំពើហិង្សា​ដោយ​ការបាញ់ប្រហារ​ខុសច្បាប់​នៅក្នុង​ប្រទេស ។​​លោក​បាន​បន្តទៀតថា អ្វីដែល​ចំ​បាច់​បំផុត​នៅពេលនេះ គឺ​យើង​ត្រូវ​រួមគ្នា​ធើ្វ​ការហាមឃាត់​លើ​ប្រភេទ​កាំភ្លើង​បាញ់រះ​ស្វ័យប្រវត្តិ​ដែល​អាច​ផ្ទុក​គ្រាប់​បាន​ច្រើន​នៅក្នុង​បង់ ហើយ​និង​ត្រូវ​បន្ថែម​អាយុ​ពលរដ្ឋ​ដែលមាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​ចាប់ពី​១៨​ឆ្នាំ​ទៅដល់​២១​ឆ្នាំ បូករួម​ទាំង​ការ​ត្រូវ​បង្កើន​ការយក​ចិ​ត្ដ​ទុកដាក់​ត្រួតពិនិត្យ​លើ​ជីវប្រវត្តិ​រូប​របស់​ពួកគេ​ឱ្យបាន​ច្បាស់លាស់​មុននឹង​អនុញ្ញាត​ឱ្យមាន​ការទិញ​ដូរ​និង​រក្សាទុក​អាវុធ ហើយក៏​ចំ​បាច់​ត្រូវ​ធើ្វ​ការកែប្រែ​ច្បាប់​មួយចំនួន​ដែល​ហាក់ដូចជា​ការការពារ​ទៅដល់​ក្រុមហ៊ុន​និង​កន្លែង​លក់​អាវុធ​ចេញ ត្រូវតែមាន​ការទទួល​ខុសត្រូវ​នៅពេល​ដែលមាន​ឧប្បត្តិហេតុ​អាក្រក់​កើតឡើង ដើម្បីអោយ​ពួកគេ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ចែកចាយ​អាវុធ​ទាំងអស់នោះ​។​

​សូម​បញ្ជាក់ដែរថា កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ ក៏មាន​ហេតុការណ៍​បាញ់ប្រហារ​ថ្មី​ចុងក្រោយ​មួយទៀត​នៅឯ​មន្ទីរពេទ្យ​មួយកន្លែង​ក្នុង​ទីក្រុង Tulsa នៃ​រដ្ឋ Oklahoma របស់​សហរដ្ឋ​អាម៉េរិក​ដែល​បាន​បណ្តាលឱ្យ​ចំនួន​មនុស្ស​៤​នាក់​ស្លាប់ ប្រហែល​ជាមួយ​សប្តាហ៍​ក្រោយពី​ការបាញ់ប្រហារ​នៅឯ​សាលាបឋមសិក្សា​មួយ​ក្នុង​រដ្ឋ Texas ដែល​បាន​ធើ្វ​ឲ្យ​ក្មេង​សិស្សសាលា​ចំនួន ១៩ នាក់​និង​គ្រូបង្រៀន​ពីរ​នាក់​ផ្សេងទៀត​បាន​បាត់​បង់ជីវិត​។​​កាលពី​ថ្ងៃទី​១៤ កន្លងទៅនេះ ក៏មាន​ហេតុការណ៍​បាញ់ប្រហារ​ដោយ​ការរើសអើង​ពូជសាសន៍​នៅ​ហាង​លក់​គ្រឿងទេស​មួយកន្លែង​ក្នុង​ទីក្រុង Buffalo រដ្ឋ New York ហើយ​កាលណោះ​បង្ក​ឱ្យ​ពលរដ្ឋ​ស្បែក​ខ្មៅ​ជាតិ​អាម៉េរិក​ចំនួន ១0 នាក់​បាន​ស្លាប់​ផងដែរ​៕a bai gun 
​ប្រភព​៖ ABC News

​