» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2920 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098687 នាក់

អាយលម្ពាយ​ម្នាក់ភ្លាត់ស្នៀត​ត្រូវ​ពស់វែករនាម​ចឹក​ជួយ​មិនទាន់​

 

​ខេត្តស្ទឹងត្រែង ៖​បុរស​វ័យ​ចំណាស់​ជម​នា​ញ​ចាប់​ពស់​ម្នា​ក់បាន​ភ្លាត់ស្នៀត​ត្រុ​វ​ពស់វែករនាម​ដ៏​ធំ​១​ក្បាល ត្រូវ​វែករនាម​ចឹក​ចំ​ដៃ​ពិស​ជ្រាបចូល​ក្នុង​ខ្លួន​ឈឺ​ចុកចាប់​រត់ទៅរក ពេទ្យ​ជួយ​ដែរ តែ​អកុសល ស្លាប់ចោល​ប្រពន្ធ​កូន​យ៉ាង​អាណោចអាធ័ម​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ចម្ការ​របស់​ជនរងគ្រោះ ស្ថិតនៅ​ចំណុច​ភូមិ​សៀម​បូក ឃុំ​សៀម​បូក ស្រុក​សៀម​បូក​។​a snake 

ជន​រង​ត​គ្រោះ​មានឈ្មោះ​សុខ ស៊ីន អាយុ​៦៦​ឆ្នាំ មុខរបរ​កសិករ មាន​លំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បានចេញ​ទៅ​ដើររក​សត្វ​នៅក្នុង​ចម្កា​របស់ខ្លួន​ដូច​សព្វដង ដោយមាន​បណ្តើរ​ឆ្កែ​មួយ​ក្បាល​ទៅជា​មួយ​ផង​។ លុះ​ពេលទៅដល់​ក្នុង​ចម្ការ ក៏​ឮ​សំឡេង​ឆ្កែ​ព្រុស​រន្ថើន​ហើយ​ពេល​ជនរងគ្រោះ​ដើរទៅ​ដល់​ក៏​ប្រទះឃើញ​សត្វ​ពស់វែករនាម​១​ក្បាល កំពុង​តែបើ​កវែ​កតទ​ល់​ជាមួយ​ឆ្កែ ។​

បុរសរងគ្រោះ​ក៏​ស្ទុះ​ទៅ​ចាប់​ពស់ ដោយ​មិន​ខ្លាចញញើត​អ្វី​សោះ ព្រោះតែ​កន្លង​ម​ម​ធ្លាប់​ចាប់​ពស់មានពិស​បានជា​ច្រើន​ក្បាល​ហើយ​តែ​លើក​នេះ ជា​អកុសល ពេល​ចាប់​ពស់វែករនាម​នោះបាន​ហើយ​តែ ទំនងជា​ជនរងគ្រោះ​ភ្លាត់ស្នៀត ស្រាប់តែ​ត្រូវ​សត្វ​ពស់ បក​ក្បាល​មក​ចឹក​ចំ​ដៃ ធ្វើឱ្យ​រងគ្រោះ​ឈឺ​ចុកចាប់​យ៉ាងខ្លាំង និង​ប្រញាប់​ដើរ​ទៅរក​កូនចៅ​នៅផ្ទះ​ឱ្យជួយ​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅកាន់​មណ្ឌល​សុខភាព​កោះ​ព្រះ​ដើម្បីឱ្យ​ក្រុមគ្រូពេទ្យ​ជំនាញ​ជួយសង្គ្រោះ​ប៉ុន្តែ​ពេល​បញ្ជូន​ទៅដល់​គ្រូពេទ្យ​ពិនិត្យ​រួច ក៏​ប្រាប់ថា ពិសពស់​បាន​ជ្រាប​ពេញ​ខ្លួន​ជនរងគ្រោះ​ហើយ មិនអាច​ជួយសង្គ្រោះ​បាន​ទេ​។​

សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ពិនិត្យ​សព រួច​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ពស់ មាន​ពិស​ចឹក​ប្រាកដ​មែន មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អ្វី​ផ្សេង​ទេ​។ ប្រភព​៖KBN-NEWSa snake1 

​