» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5135 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100902 នាក់

ស្គាល់គ្នា​តាម​ហ្វេ​ប៊ុ​កមក​រស់នៅ​ជាមួយគ្នា​ចុងក្រោយ​ប្តី​ប​ចណ្ឌ័​វ៉ៃ​ទ្រមខ្លួន​

 

​ខេត្តកណ្ដាល ៖ មាន​ករណី​អំពើ​ហិ​.​ង្សា​ដោយ​ចេតនា​មួយ កាលពី​ព្រឹក​ថ្ងៃទី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ស្វាយមីង ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល រវាង​គូស្នេហ៍​អត់​ខាន់ស្លា​មួយគូ​ដោយ បុរស​ជា​ប្តី​វា​.​យ​ប្រពន្ធ​ឡើង​ទ្រមខ្លួន ព្រោះតែ​ខឹង​ប្រពន្ធ​ដើរ​ជាមួយ​ប្រុស​ផ្សេង ។​​បុរស​ជា​ប្តី​ខាងលើនេះ​មានឈ្មោះ ជឹម សុធា​រ៉ា អាយុ​២៦​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទដៃ មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយមីង ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ រីឯ​ស្ត្រី​ជា​ប្រពន្ធ​ដែល​អ្នក​ជិត​ខា​និយាយថា​ស្គាល់គ្នា​តាម​ហ្វេ​ប៊ុ​ក​មានឈ្មោះ រុន សៀវ​ឡាង អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បាង ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្ត​ក​ណ្ដ​ល មុខរបរ​លក់​ទូរស័ព្ទ​ដូចគ្នា​។​a beat w1 

​សាក្សី​បាន​ឲ្យ​ដឹងថា នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២១ គូស្នេហ៍​មួយគូ​នេះ បាន​ស្គាល់គ្នា ហើយ​ក៏បាន​រួមរស់​ជាមួយគ្នា​ដូចជា​ប្តី​ប្រពន្ធ តែ​មិនបាន​រៀប​អាពាហ៍ពិពាហ៍​ដោយមាន​ខាន់ស្លា​ពី​ចាស់ទុំ​នោះ​ទែ​។ បន្ទាប់មក​ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​រកស៊ី​លក់ និង​ជួសជុល​ទូរស័ព្ទដៃ ដែល​ឪពុកម្ដាយ​ខាង​ស្រី​បាន​ឲ្យ​លុយ​ចំនួន ១២ ០០០ ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ដើមទុន​រកស៊ី​លក់​ទូរ​សព្ទ​ដៃ​។​​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២២ បុរស​ជា​ប្តី​ក៏បាន​ខឹង​ជាមួយ​ប្រពន្ធ​ដែល​ដើរលេង​ជាមួយ​ប្រុស​ផ្សេង ក៏បាន​ទះកំផ្លៀង​ចំនួន​២​ដៃ​ចំ​មុខ បណ្ដោយ​ឲ្យ​ប្រពន្ធ​ហើម ភ្នែក​ខាងឆ្វេង​តែម្តង​។ លុះដល់​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ដដែល បុរស​ជា​ប្តី​ក៏បាន​បង្ខំ​ឲ្យ​ប្រពន្ធ​ហូប​គុយទាវ​ឲ្យ​អស់​មួយ​ចាន ខណៈ​ប្រពន្ធ​កំពុងតែ​ដេក​ឈឺ ដែល​ពេល​នោះដែរ បុរស​ជា​ប្តី​បាន​យក​ដែក​ចុង​ស្រួច​ទៅ​ភ្ជង់​.​ក​ប្រពន្ធ ហើយ​និយាយថា « បើ​ស៊ី​មិន​អស់ អញ​ចាក់​ឲ្យ​លេច​» ដោយ​បុរស​ជា​ប្តី​ផឹកស្រា​បណ្តើរ យក​ដែក​ភ្ជង់​.​ក​ប្រពន្ធ​បណ្តើរ​។​

​លុះដល់​ថ្ងៃទី​២៣ ខែមេសា បុរស​ជា​ប្តី​បាន​គំ​រា​.​ម និងរ​កវា​.​យ​ប្រពន្ធ​ម្តងទៀត តែ​ប្រពន្ធ​បាន​លើកដៃ​សំពះអង្វរ បុរស​ជា​ប្តី​ក៏​លើកលែង​ដែរ ។ ប៉ុន្តែ​តែ​នៅ​ថ្ងៃទី​២៤ ខែមេសា វេលា​ម៉ោង​៧​ព្រឹក ប្រពន្ធ​បានរៀបចំ​ចេញទៅ​ផ្សារ ដើម្បី​រក​ទិញ​ម្ហូប ពេលនោះ​បុរស​ជា​ប្តី​ក៏បាន​ហៅ​ប្រពន្ធ​ឲ្យ​ចូលក្នុង​បន្ទប់ ហើយក៏​បាន​យក​ទូ​តាំង​ដាក់លក់​ទូរស័ព្ទ​បាំង​មុខ​មិន​ឲ្យ​អ្នក​ខាងក្រៅ​មើលឃើញ​ឡើយ បន្ទាប់មក​ប្រុស​ជា​ប្តី​ក៏បាន​ធ្វើ​សកម្មភាព​បោចសក់​ប្រពន្ធ​ទាញ​ទៅខាង​ក្រោយ និង​បាន​វា​.​យ​មុខ វាយ​ក្បាល​ជាច្រើន​ដៃ ហើយក៏​ចាប់​ផ្តួល​ប្រពន្ធ​ទៅលើ​ពូក រួច​បុរស​ជា​ប្តី​បាន​ឡើង​ជាន់​លើ​ទ្រូង​ប្រពន្ធ​មួយសន្ទុះ បន្ទាប់មក​ប្តី​ក៏​យកដៃ​ទាំងពីរ​ប្រ​បាច់​.​ក បណ្ដោយ​ឲ្យ​ប្រពន្ធ​ថប់ដង្ហើម​ស្ទើរ​ស្លា​.​ប់​ស្ទើរ​រស់ ហើយក៏​យក​ជើង​ជាន់​ពីលើ​ក្បាល និង​យក​កាំបិត​មុខ​ពីរ​កាត់សក់​ប្រពន្ធ ថែមទាំង​គំ​រា​.​ម​មិន​ឲ្យ​ស្រែ​កទៀត បើ​ហ៊ាន​ស្រែ​គេ​នឹង​អា​.​រ​.​ក​ចោល ។​

​សាក្សី​បាន​បញ្ជាក់ថា ចុងក្រោយ បុរស​ជា​ប្តី​បាន​យក​អង្រែបុកគ្រឿង​វា​.​យ​ចំ​ខ្នង​ប្រពន្ធ​ខាងឆ្វេង​ជាច្រើន​អង្រែ ពេលនោះ​ប្រពន្ធ​បាន​លើកដៃ​សំពះ តែ​បុរស​ប្តី​យក​អង្រែ​វា​.​យ​ជើង និង កំប៉េះគូទ​ទាំងសងខាង បណ្ដោយ​ឲ្យ​ហើម​ជាំ​ជាច្រើន​កន្លែង​ផងដែរ​។ ហើយ​ពេលនោះ​ដែល​ស្ត្រី​ជា​ប្រពន្ធ​បាន​ព្យាយាម​បម្រុង​រត់ចេញ​ឲ្យ​អ្នកជិតខាង​ជួយ តែ​ត្រូវ​បុរស​ជា​ប្តី​គំ​រា​.​ម បើ​ហ៊ាន​រត់ចេញ​គេ​នឹង​ស​ម្លា​.​ប់​ចោល​។​
​ប្រភព​បន្តថា ស្ត្រី​ជា​ប្រពន្ធ​ក៏បាន​រត់​ចេញទៅ​ក្រៅ​ផ្ទះ និង​ស្រែក​ឲ្យ​គេ​ជួយ ទើប​មានឱកាស​បាន​តេ​ទូរស័ព្ទ​ទៅ​ប៉ា​របស់​នាង​ឲ្យ​ដឹង និង​យក​នាង​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រមទាំង​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​បារគូ ដើម្បី​ជួយ​អន្តរាគមន៍ និង​ចាប់​បុរស​ជា​ប្តី​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​បារគូ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕a beat wife 

​