» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 960 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095875 នាក់

កម្មករ​រោងចក្រ​នៅ​ផ្លូវ​វេ​ង​ស្រេង​បាតុកម្ម​បន្ទាប់ពី​ឃើញ​ថៅកែ​លួច​ដឹក​អីវ៉ាន់​ចេញ​មិន​ទូទាត់​សំណង​


​ភ្នំពេញ​៖​កម្មករ​ជាង​២០០​នាក់ ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ ឃែ​ន​ធើ​រេ​ន អី​ភែ​រឹល (​ខេ​ម​បូ​ឌា​) បាននាំគ្នា​តវ៉ា​បិទ​កំណាត់​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ អស់​រយៈពេល​ជិត​១​ម៉ោង ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ទូទាត់​ប្រាក់​អតីតភាព​ការងារ​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​តាមច្បាប់ ដោយសា ថៅកែ​បាន​ប្រមូល​សម្ភារ​ផ្សេងៗ​ចេញពី​រោងចក្រ មិន​ផ្ដល់ដំណឹង​ដល់ក​ម្មករ​។​a demont veng sreng 

​កម្មការិនី​ធ្វើការ​នៅ​រោងចក្រ ឃែ​ន​ធើ​រេ​ន អ្នកស្រី ស៊ុំ វ៉ាន់​នី បានឱ្យកាសែតដឹងថា​ការដឹក​សម្ភារ​ចេញ​នេះ ភាគី​រោងចក្រ​មិនបាន​ជូនដំណឹង​ដល់​កម្មករ​ឬ​តំណាង​កម្មករ​ជាមុន​ទេ ដែល​ករណីនេះ កម្មករ​បារម្ភ​ខ្លាច​រោងចក្រ​នេះ​បិទទ្វារ ហើយ​ថៅកែ​អាច​រត់​យករួចខ្លួន និង​មិន​ដោះស្រាយ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៅតាម​ច្បាប់​ដល់​ពួកគាត់​។​​ជុំវិញ​ករណីនេះ អ្នកស្រី​បានទាមទារ​ឱ្យ​ថៅកែ​ត្រូវ​ទូទាត់​ប្រាក់​អតីតភាព​ការងារ​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​តាមច្បាប់ ក្នុងករណី​ភាគី​រោងចក្រ​ដឹក​សម្ភារ​ចេញ​ព្រោះតែ​ចង់​បិទទ្វារ​នោះ​។​

​កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២២ តំណាង​កម្មករ និង​ភាគី​រោងចក្រ បានធ្វើ​កិច្ចព្រមព្រៀង​ដោយ​ភ្ជាប់​លក្ខខណ្ឌ​មួយចំនួន​ម្តង​រួចមកហើយ ក្នុងនោះ គឺ​ចាប់ពី​ថ្ងៃទី​០៦ ខែមេសា រហូតដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២២ ក្រុមហ៊ុន​មិនត្រូវ​ដឹក​ម៉ាស៊ីន​ចេញពី​ទីតាំង​រោងចក្រ​ឡើយ ហើយ​ចាប់ពី​ថ្ងៃទី​១៩ ខែមេសា​ទៅ បើសិន​ក្រុមហ៊ុន​មានការ​ចាំបាច់​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​តូចៗ​គ្រប់​ប្រភេទ ក្រុមហ៊ុន​នឹងធ្វើ​ការដោះដូរ​ចាប់ពី​៤​គ្រឿង​ចុះ​។ កិច្ចព្រមព្រៀង​នោះ​បន្តថា ក្រុមហ៊ុន​មាន​សិទ្ធ​ដឹក​សម្ភារ​ផលិតកម្ម​គ្រប់​ប្រភេទ​ក្រៅពី​ម៉ាស៊ីន​ចេញពី​ទីតាំង​រោងចក្រ​បាន​គ្រប់ពេលវេលា ដើម្បីឱ្យ​សង្វាក់​ផលិតកម្ម​ដំណើរការបាន​ចាប់ពី​ថ្ងៃទី​០៦ ខែមេសា​ទៅ​។​

​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ទៀតថា​៖ «​កិច្ចព្រមព្រៀង​នេះ​មានតែ​រយៈពេល​៥​ខែ​ប៉ុណ្ណោះ ដោយ​គិត​ចាប់ពី​ថ្ងៃ​ភាគី​ចុះហត្ថលេខា​និង​ផ្ដិតមេដៃ​នេះ រហូតដល់​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២២​។ ករណី​ភាគី​ណាមួយ​មិន​គោរព​កិច្ចព្រមព្រៀង​នេះ ភាគី​នោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​»​។​​កម្មការិនី​ឈ្មោះ អ្នកស្រី គីម អ៊ី បាន​លើកឡើងថា បើទោះជា​មាន​កិច្ចព្រមព្រៀង​នេះ​ក៏ដោយ ក៏​ភាគី​រោងចក្រ​នៅតែ​បន្ត​បំពាន ដោយ​ដឹកជញ្ជូន​សម្ភារ ដូចជា ម៉ាស៊ីនដេរ ម៉ាស៊ីនភ្លើង និង​សម្ភារ​ផ្សេងៗ​ទៀត​ចេញពី​រោងចក្រ ក្នុងអំឡុងពេល​កម្មក​រ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ដដែល​។​

​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​មានប្រសាសន៍ថា ក្រសួង​ការងារ​បាននិងកំពុង​ដោះស្រាយ​វិវាទ​ការងារ​នៅក្នុង​រោងចក្រ​នេះហើយ​។​​ប្រធាន​សហភាព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា​បាន ថ្លែងថា មុនពេល​និង​អំឡុងពេល​ចូលឆ្នាំ​ខ្មែរ ខាង​រោងចក្រ​មាន​សម្ភារ​និង​ក្រណាត់​សម្រាប់​ឱ្យ​កម្មករ​ធ្វើការ ប៉ុន្តែ​បែរជា​មិន​អនុញ្ញាតឱ្យ​កម្មករ​ធ្វើការ និង​បំពាន​កិច្ចព្រមព្រៀង​ដោយ​ដឹក​សម្ភារ​ចេញពី​រោងចក្រ​ទៅវិញ​។ លោក​ចាត់ទុក​សកម្មភាព​របស់​រោងចក្រ​នេះ​ថា​មាន​ចេតនា​ទុច្ចរិត ចង់​បិទទ្វារ​រោងចក្រ ដោយ​មិន​ទូទាត់​សំណង​ប្រាក់​អតីតភាព​ការងារ​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដល់ក​ម្មករ​។​
​បើតាម​មន្ត្រី​សហជីព​រូបនេះ សកម្មភាព​ថៅកែ​រោងចក្រ​ប្រើ​វិធី​ជញ្ជូន​សម្ភារ​ចេញពី​រោងចក្រ​ក្នុង​ចេតនា​ឱ្យ​កម្មករ​លាឈប់​នេះ បានកើត​ឡើងជា​រឿយៗ​នៅ​កម្ពុជា ប៉ុន្តែ​លោក​ថា​កម្រ​នឹង​ឃើញ​មាន​ដំណោះស្រាយ​ណាមួយ​ដែល​ល្អប្រសើរ​សម្រាប់​កម្មករ​ណាស់​។ ទោះជា​បែបនេះ​ក្តី លោក​ថា ដំណោះស្រាយ គឺ​មានតែ​ក្រសួង​ពាក់ព័ន្ធ​ទេ​ដែលមាន​សមត្ថកិច្ច​ដាក់​សម្ពាធ​ឱ្យ​ថៅកែ​គោរព​ច្បាប់​ការងារ​៕
​