» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5235 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101002 នាក់

ករណី​មនុស្ស​ស្លាប់​ក្នុង​កន្លែង​ឃុំឃាំង​នៃ​មន្ទីរ​បរិស្ថាន ខេត្តពោធិ៍សាត់​គួរ​ស៊ើ​អង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​!

​ខេត្តពោធិ៍សាត់ ៖ កាលពី​សៀ​ល​ថ្ងៃ​អង្គា ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២២ កម្លាំង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​មន្ត្រី​បច្ចេកទេស សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន​ខេត្តពោធិសាត់​បាន ចុះ​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​ករណី​មាន​មនុស្ស​ធ្វើអត្តឃាត​ចងក​នៅ ក្នុង​កន្លែង​ឃុំឃាំង​នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ស្ថិតនៅ​ភូមិពាល​ញែក​ទី​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​.​ខេត្តពោធិ៍សាត់ ប៉ុន្តែ​គេ​មិន​ទម្លាយ​អាថ៌កំបាំង​ថា​មាន​មូល​ហេតុអ្វី​ឲ្យ​បានច្បាស់លាស់​នោះទេ​?​។a die pri1

ជនរងគ្រោះ​ឃើញ​មាន​កន្សែង​ពណ៌​ក្រហម ចង​.​ក​ព្យួរ​ទៅ​ប្រហោង​ឥដ្ឋ​ខ្យល់​ជញ្ជាំង​ក្នុង​បន្ទប់ទឹក​ក្នុង​កន្លែង​ឃុំឃាំង​នោះ ត្រូវបាន​គេ​ស្គាល់​ថា​មានឈ្មោះ ចាន់ វីត ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មាន​កម្ពស់​១.៦៥​ម៉ែត្រ សម្បុរ​ខ្មៅ​ស្រអែម សក់​ខ្លី ស្លៀកខោ​ជើង​ខ្លី ពណ៌​ខ្មៅ ពាក់​អាវយឺត​ដៃខ្លី ពណ៌​ខ្មៅ សព​មាន​សភា​ពរឹង​គ្រប់​សន្លាក់ អាច​ស្លាប់​លើសពី​២​ម៉ោង​។​ទោះ​យ៉ាង​ក្ដី សព​ជនរងគ្រោះ​គេ​មិន​បង្ហាញ​អាស័យដ្ឋាន​នោះទេ នេះ​បើ​យោង​ការ​បង្ហើប​ប្រាប់​ពី​កម្លាំងចម្រុះ​ចុះ​ពិនិត្យ​ផ្ទាល់ ។​

សព​ត្រូវបាន​កម្លាំង​ជំនាញ​ចម្រុះ​ប្រគល់​លោក ផាន់ សុភា​រី មន្ត្រី​បរិស្ថាន​មានមុខ​ងារ នាយក​ដែន​ជំរក​សត្វព្រៃ​ភ្នំ​សំ​កុស ដើម្បី​ចាត់ចែង​បន្ត​នីតិវិធី ។​
ពាក់ព័ន្ធ​ករណី​មាន​មនុស្ស​ស្លាប់​ក្នុង​កន្លែង​ឃុំឃាំង​នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​នេះ អ្នកកាសែត​បាន សុំ​ការពន្យល់​ខ្លះៗ​ពី លោក គង់ ពុ​ទ្ធី​រ៉ា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ តាមរយៈ​ប្រព័ន្ធ​(​តេ​ឡេ​ក្រាម​)​តែ​មិនបាន​ឈ្លើយតប​បើទោះជា​លោក គង់ ពុ​ទ្ធី​រ៉ា ប្រធាន​មន្ទីរ​បរិស្ថាន​បាន​ចូល​មើល​ហើយ​ក៏ដោយ ។​
សម្រាប់​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​វាលវែង​វិញ​ឆ្លើយថា មិនបាន​ដឹង​ទេ​! ព្រោះ​មន្ត្រី​ជំនាញ​បរិស្ថាន​មិន​សហការ​ឬ​រាយការណ៍​នោះទេ​។ ទើបតែ​ថ្ងៃនេះ​មានការ​ភ្ញាក់ផ្អើល​បន្ទាប់​ទទួល​ព័ត៌មាន​ជនរងគ្រោះ​ស្លាប់​ទៅហើយ ។​

បច្ចុប្បន្ន សព​(​ចាន់ វីត​)​តម្កល់​ធ្វើបុណ្យ​នៅ​លំនៅដ្ឋាន ស្ថិតនៅ​ភូមិ​.​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ មាន​ព័ត៌មាន​តៗ​គ្នា​ថា ជនរងគ្រោះ​(​ចាន់ វីត​)​ទៅ​ស៊ីឈ្នួល​កាប់​ព្រៃ​ឲ្យ​គេ នៅ​ឃុំ​អូរ​សោម ស្រុក​វាលវែង ក៏ត្រូវ​មន្ត្រី​បរិស្ថាន​ចាប់ខ្លួន ៕a die pri a die pri2 a die pri3 a die pri4 

​