» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2272 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098039 នាក់

ស្ត្រី​ខ្មែរ​ម្នាក់​ដក់​លុយ​ពី​ទូ​អេ​ធី​អឺ​ម​៩០​ម៉ឺន​បាត ប៉ូលិស​ថៃ ឃាត់ខ្លួន​ ​ត្រូវ​ចោទថា​ពាក់ព័ន្ធ​លុយខ្មៅ ជាង ៥ លាន​បាត​

​ប្រទេស​ថៃ​៖​ស្ត្រី​ខ្មែរ​ម្នាក់ វ័យ​៤៥​ឆ្នាំ ត្រូវ​កម្លាំង​ប៉ូលិស​ខេត្ត​ឈុន​បុរី សហការ​ជាមួយ​ប៉ូលិស​ប្រឆាំង​បទល្មើស​តាមបែប​បច្ចេកវិទ្យា ខេត្ត​ស្រះកែវ ធ្វើការ​ឃាត់ខ្លួន​ទាំង​រំលងអធ្រាត្រ បន្ទាប់ពី​មានការ​សង្ស័យ​ទៅលើ​ទឹកប្រាក់​ដ៏​ច្រើន​លើសលុប ដែល​ស្ត្រី​រូបនេះ​បាន​ដក​តាម​ទូរ ATM​។a money thai1

កាលពី​ថ្ងៃទី ៣០ ខែវិច្ឆិកា កន្លងទៅនេះ កម្លាំង​សមត្ថកិច្ច​ថៃ បាន​តាម​ស្រាវជ្រាវ​មុខសញ្ញា​មួយ ដែល​បាន​ដក​លុយ​សុទ្ធ​ចេញពី​ទូរ អេ​ធី​អឹម ក្នុង​បរិវេណ​ផ្សារ​រោង​ក្លឿ ស្ថិតក្នុង​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ដែលមាន​ទឹកប្រាក់ ៩០​ម៉ឺន​បាត​។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់​ឈ្មោះ សោម សុភា​វ៉ាន់ឌី អាយុ ៤៥ ឆ្នាំ ជា​ជនជាតិខ្មែរ កាន់​ប៉ាស្ព័រ​លេខ ១៣៥១០២២ ដោយ​សមត្ថកិច្ច​បានដាក់​ការសង្ស័យថា លុយ​ទាំងនេះ គឺអាច​ជា​លុយ​បានមកពី​អំពើ​ទុច្ចរិត និង​អាចមាន​អ្នកពាក់ព័ន្ធ​បន្ថែមទៀត​នៅ​ខេត្ត ឈុន​បុរី និង​ខេត្ត សមុទ្រសា​ខន​។​

​កម្លាំង​នគរបាល​ថៃ​បាន​ចូលទៅក្នុង​ក្រុមហ៊ុន​មួយ​របស់​ស្ត្រី​ខាងលើ នៅក្នុង​ផ្សារ​រោង​ក្លឿ ព្រមទាំង​បាន​រកឃើញ​របស់រប​រពាក់​ព័ន្ធ​មួយចំនួន​រួមមាន លុយ​សុទ្ធ​ចំនួន ៤.២០០ ០០០ បាត សៀវភៅ​ធនាគារ ៤ ច្បាប់ កាត ATM សម្រាប់​ដក​លុយ ចំនួន ១៦ សន្លឹក និង វិក្កយបត្រ​វេរ​ប្រាក់ ចំនួន ៣ សន្លឹក​។​ ស្ត្រី​រូបនេះ​បាន​សារភាពថា លុយ និង​របស់​ទាំងនេះ គឺជា​របស់​ស្ត្រី​ខ្មែរ​ម្នាក់ទៀត​ឈ្មោះ ហេង ម៉េ​ត ជា​អ្នកបញ្ជា​ឲ្យ​ប្រើប្រាស់​កាត ATM ដើម្បី​ចុច​ដក​លុយ ដែល​បាន​ពី​ការបោកប្រាស់​តាម COUNTER របស់​ធនាគារ​ផ្សេងៗ ដោយ​ស្ត្រី​ឈ្មោះ ហេង ម៉េ​ត ឲ្យ​ទុក​លុយ​នេះ​សិន លុះ​បាន ២ ទៅ ៣ ថ្ងៃ​ទើប​ឲ្យ​ផ្ញើ​ទៅ​ស្រុក​ខ្មែរ​ម្តង ទៅតាម​ទឹក​លុយ​ដែល​ដក​បាន តិច​ឬ​ច្រើន​។​

​ប៉ូលិស​ថៃ​កំពុង​សន្និដ្ឋានថា លុយ​ទាំងនេះ ប្រាកដជា​លុយ​ដែល​បាន​ពី​ផ្លូវ​ងងឹត ឬ​ជាការ​ឆបោក​តាមរយៈ​អន​ឡាញ ដោយ​បច្ចុប្បន្ននេះ ប៉ូលិស​ថៃ​បាន​បញ្ជូន​ជនសង្ស័យ​ទៅកាន់​អធិការដ្ឋាន ស្រុក​ខ្លង​លឹក ដើម្បី​សាកសួរ និង​ស្រាវជ្រាវ​បន្ត​៕a money thai 

​