» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3181 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098948 នាក់

ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក

 

លោកឧត្ដមសេនីយ៍​ត្រី​ អ៊ុល​ ប៊ុណ្ណា​ អតីតស្នងការរងនគរបាល​ខេត្ត​កណ្តាល​ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្តាល​ចាប់ឃាត់ខ្លួន​កសាងសំណុំរឿង​បញ្ជូនទៅ​អយ្យការអមសាលាដំបូង​ខេត្ត​កណ្ដាល​ចាត់​ការ​តាមច្បាប់​ ពាក់ព័ន្ធ​បទល្មើស​កំហែង​យក​ (ជំរឹត​ទារប្រាក់​ជនជាតិ​ចិន​ ៥០០០​ ដុល្លារ​)​ ។a chief po1

បច្ចុប្បន្ន​ចៅក្រម​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​រួចហើយ​ កាលពីវេលាម៉ោយ១៧. ៣៥នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ។ពាក់ព័ន្ធករណីកំហែង" ឲ្យប្រគល់ប្រាក់" ចំនួន៥០០០ដុល្លារ អាមេរិក ".. បានកើតឡើងនៅថ្ងៃទី០៦~១១ និងទី១៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចការដ្ឋានសំណង់ ស្ថិតក្នុងភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល..ពីជនរងគ្រោះ. XIONG PAN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅ ការដ្ឋានសំណង់ភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ក្នុងករណីនេះមានជាប់ពាក់ព័ន្ធនិងជនសង្ស័យមិនតិចជាង០៥នាក់នោះឡើយ។ បន្ទាប់ពីលោកអុល ប៊ុណ្ណា អតីត ស្នងការរងខេត្តកណ្តាល ដែលត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ខេត្តកណ្តាល..រីឯបក្ខពួកចំនួន០៤នាក់ទៀត មិនទាន់មានការបង្ហាញអតសញ្ញាណនៅឡើយ ។ជុំវិញរឿងនេះក៏មានការបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ជនរងគ្រោះ ជាជនជាតិចិនឈ្មោះ XIONG PAN បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងសំពៅពូន និងបានបំភ្លឺជូនសមត្ថកិច្ចថា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤ និង ៣០នាទីស្រាប់តែមានឈ្មោះ អុល ប៊ុណ្ណា និងបក្ខពួកចំនួន0៤នាក់ទៀត បានចូលមកក្នុងទីតាំងការដ្ឋានសំណង់ និងបានមកប្រាប់ថា ថៅកែក្រុមហ៊ុនព្រីនស៍០៤ បានជំពាក់លុយថ្លៃ អ៊ីនធើណេតក្រុមហ៊ុន " METFONE " ចំនួន១៣២,២៧១ដុល្លារ " ដប់បីម៉ឺនពីរពាន់ពីរយចិតសិបមួយ ដុល្លារអាមេរិក " ពេលនោះជនរងគ្រោះបានប្រាប់ថា រូបខ្ញុំមិនដឹងរឿងអ្វីនោះទេ..ពីមុនខ្ញុំគ្រាន់តែធ្វើជាចុងភៅនៅក្នុងក្រុមហ៊ុនព្រីនស៍០៤ ដល់ឥឡូវនេះ ថៅកែឈប់អស់ហើយ ។

ប៉ុន្តែឈ្មោះ អុល ប៊ុណ្ណា និងបក្ខពួក បាននិយាយគំរាមជនរងគ្រោះថាគាត់ជាមន្រ្តីនគរបាល នៅក្នុងមូលដ្ឋាននេះ បើមិនព្រមសងប្រាក់ជំនួសថៅកែនោះទេ និងចាប់ខ្លួនដាក់គុក និងគំរាមបិទការដ្ឋានសំណង់ថែមទៀតផង ។ ដោយមានការភ័យខ្លាចខ្លួនក៏បានខ្ចីប្រាក់ពីមិត្តភក្តិ បានចំនួន ៣២.២៧១$ (បីម៉ឺនពីរពាន់ពីរយចិតសិបមួយ ដុល្លារអាមេរិក) ប្រគល់អោយទៅឈ្មោះអុល ប៊ុណ្ណា និងឈ្មោះ មាស ដារ៉ារិទ្ធភេទប្រុស " ដែលអះអាងថាខ្លួនជាតំណាងក្រុមហ៊ុន "METFONE "..ជាសាច់ប្រាក់សុទ្ធ ដោយពេលនោះឈ្មោះ អុល ប៊ុណ្ណា និងឈ្មោះ មាស ដារ៉ារិទ្ធ បានគំរាមជនរងគ្រោះអោយសរសេរជាភាសាចិន នៅលើកិច្ចសន្យាទូទាត់ប្រាក់ថ្លៃអ៊ីនធើណេត ហើយពួកគេក៏បានទៅបាត់អស់ទៅ ។ចាំមើលថា ក្នុងមួយករណីនេះអាចនិមន្តបានមន្ត្រីពាក់ព័ន្ធ ដែលមានតួនាទីប៉ុន្មាននាក់ទៀតឬក៏គេបិទត្រឹមណឹង?។/a chief po a chief po2