» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3185 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098952 នាក់

អាជ្ញាធរ​ខណ្ឌដូនពេញ​រើ​សំណង់​យ៉ាង​តាម​ផ្ទះ​និង​ប្រ​ម៉ូ​ល​ជនអនាថា​

​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១​គឺ​គ្រប់​៧​ថ្ងៃ​ហើយ ដែល​អាជ្ញាធរ​ខណ្ឌដូនពេញ បានដាក់​ចេញ​ឱ​សា​នុ​វាទរ ឱ្យ​ពលរដ្ឋ​ធ្វើ​ការរុះរើ​សំយាបផ្ទះ​ដែល​លយ​ចេញមក​លើ​ចិ​ញ្ជើ​ម​ផ្លូវ ព្រមទាំង​តុ កៅអី ថូផ្កា ជាដើម​។​a daun house 

ទោះជា​យ៉ាងណា រយៈពេល ៧​ថ្ងៃនេះ គេ​បាន​សង្កេតឃើញ​ពលរដ្ឋ​មួយចំនួនធំ​ហើយ បាន​ស្ម័គ្រចិត្ត​ធ្វើការ​រុះរើ និង​បន្ត​រុះ​រើស​ដូចជា​ម្ចាស់​លំនៅដ្ឋាន ម្ចាស់​អាជីវកម្ម នៅលើ​កំណាត់​ផ្លូវ​លេខ​០៥ ចាប់ពី​ផ្លូវ​លេខ​១១០ ដល់​ផ្លូវ​លេខ​១៤៨ ក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ បាន​ស្ម័គ្រចិត្ត​រុះរើ​ដោយ​ខ្លួនឯង ខណៈដែល​នៅ​សេសសល់ អាជ្ញាធរ​បាន​ចុះទៅ​ជួយ​ធ្វើ​ការរុះ​រើចេញ​។​

​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ លោក សុខ ពេញ​វុ​ធ បានដាក់​ចេញ​នូវ​វិធានការ រៀបចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ តាម​បណ្តោយ​កំណាត់​ផ្លូវ​លេខ​៥ ចាប់ពី​ផ្លូវ​លេខ​១១០ ដល់​ផ្លូវ​លេខ​១៤៨ ក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ ដោយ​ទុក​រយៈពេល ៧​ថ្ងៃ ដើម្បី​ធ្វើការ​រុះរើ​សំណង់​ហ្វែ​ម​ដែក​បិទបាំង​រំលោភ​ចិញ្ចើមផ្លូវ និង​សំយាប ព្រមទាំង​តុ កៅអី សម្ភារ​លក់ដូរ​ផ្សេងៗ ចេញ​ឱ្យ​អេស់​ដោយ​ស្ម័គ្រចិត្ត គិត​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១​។ ​ក្នុងករណី​រឹងរូស មិន​ព្រម​អនុវត្ត​ទេនោះ រដ្ឋបាល​ខណ្ឌ នឹង​ចាត់វិធានការ​រដ្ឋបាល​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការ​ខូ​ត​ខាត​ទ្រព្យសម្បត្តិ សម្ភារ​ដែល​ល្មើស​នោះឡើយ​។​

ក្រៅពី​រឿង​រៀបចំ​សណ្តាប់ធ្នាប់​ក្នុ​ខណ្ឌ ជនអនាថា និង​អ្នកញៀន​ថ្នាំ ៣៥០​នាក់ ក៏​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌដូនពេញ ចាប់​ប្រមូលយក​ធ្វើ​សំណាក និង​ច​ត្តា​ឡី​ស័ក ដេ​ម្បី​ឈានទៅ​កាត់ផ្ដាច់​ដល់​ឬ​សគុល​នៃ​ការចម្លង និង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​រយៈពេល​ជិត​២​ខែ​កន្លងមកនេះ​ផងដែរ​។​ក្រោម​ដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ អាជ្ញាធរ​ខណ្ឌ​បាន​បើក​យុទ្ធនា​ការចុះ​ប្រមូល​ក្រុម​ជនអនាថា ក្មេង​ញៀន​ថ្នាំ យកមក​ធ្វើ​សំណាក និង​ច​ត្តា​ឡី​ស័ក​នៅក្នុង​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ចាប់ពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២១​។

​ជា​លទ្ធផល កម្លាំង​ប្រជា​ការពារ​ខណ្ឌ បាន​ចុះ​ប្រមូល​ក្រុម​ជនអនាថា បាន​សរុប​ចំនួន ៣៥០ នាក់ ក្នុងនោះ ប្រុស​ចំនួន ២០៤​នាក់ ស្រី ចំនួន ១២៤​នាក់ និង​កូនក្មេង​ចំនួន​២២​នាក់​។ អាជ្ញាធរ បាន​បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច សរុប​ចំនួន ២៨០​នាក់ ប្រុស​ចំនួន ១៥៧ នាក់​ស្រី​ចំនួន ១០២ នាក់ ក្មេង​ចំនួន ២១ នាក់ ។ នៅសល់​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មណ្ឌល សរុប​ចំនួន ៧០​នាក់ ប្រុស​ចំនួន ៤៧​នាក់ ស្រី​ចំនួន ១២​នាក់ និង​ក្មេង​ចំនួន ០១​នាក់
​អាជ្ញាធរ​ខណ្ឌដូនពេញ បាន​អះអាងថា ចំពោះ​អ្នក​ដែល​នៅ​សេសសល់ កម្លាំងចម្រុះ​របស់​ខណ្ឌ នឹង​បន្ត​ស្វែងរក​បន្ថែមទៀត រហូតដល់​អស់​តែម្ដង​៕ទូលូa daun house2 a daun house3 a daun house4 


​