» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3447 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099214 នាក់

ក្រុមអ្នកលេង​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ចំនួន​០៥​នាក់ ត្រូវបាន សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យកទៅ​ចាត់ការ​តែ​ថៅកែ​ធំ បើក​ល្បែងភ្នាល់​ទឹក ភ្លៀង ចាប់​អត់​បានទេ​ខ្លាញ់​ច្រើនពេក រអិល​បាត់​ហើយ​!


​ខេត្តបាត់ដំបង​៖ តាម​ការបញ្ជា​ផ្ទា​ល់ពី​លោក ឧត្ដម សេនីយ៍​ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​មានការ​សម្របសម្រួល​លើ​នីតិវិធី​ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលា ដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២១ វេលា​ម៉ោង ១៥:១៤ នាទី លោក​វរសេនីយ៍ឯក ឈឿង គឹម សុង នាយ​កា​រិ យា លល័យ​នគរបាល​ព្រហ្ម ទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី ល្បែងស៊ីសង ( ភ្នាល់​ទឹកភ្លៀង ) ចំនួន ០២ ទីតាំង និង​ប​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន ០៥ នាក់​ព្រមទាំង​វត្ថុតាង​មួយចំនួន​។a bb vort

សមត្ថ កិច្ច​បានអោយដឹងថា ប្រតិបត្តិ​ការបង្ក្រាប គឺ​ទី​០១. នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​ទី​០២. នៅ​ចំណុច​ក្នុង​ព្រលានយន្តហោះ ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ ក្រុម អ្នកលេង​ល្បែង រួមមាន​​ឈ្មោះ ស៊ុយ សុគន្ធ ភេទ​ប្រុស អាយុ ៥៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​៣ សង្កាត់ រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​ឈ្មោះ ប៊ុន វុទ្ធី ភេទ​ប្រុស អាយុ ៥៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​គង​ទុំ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។

​ឈ្មោះ ភិ​ញ ហាក់ ភេទ​ប្រុស អាយុ ៥១ ឆ្នាំ មាន​ទីលំនៅ​ភូមិប​វេ​ល ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។​ឈ្មោះ ស៊ីម ប៉េង​គីម ភេទ​ប្រុស អាយុ ៦៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​ឈ្មោះ លឹម សៀង ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ ប​វេ​ល ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។

​វត្ថុតាង​ដកហូត​រួមមាន ៖- ទូរស័ព្ទដៃ ចំនួន ០៧ គ្រឿង- វិទ្យុទាក់ទង​ចំនួន ០៥ គ្រឿង- រថយន្ត​ចំនួន ០៣ គ្រឿង ។ បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុងតែធ្វើការ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ។ ប្រជាពលរដ្ឋ ក៏​ដូច ជា​មន្ត្រីរាជការ នៅក្នុង ខេត្តបាត់ដំបង បាន​ស្វា គម​ន៍​គាំទ្រ​នូវ​ចំណាត់ ការ​របស់ លោកស្នងការ​នគរបាល សាត គឹម​សាន្ត ដែល​បំបែកសំបុក​បន​ល្បែង ស៊ីសង​ភ្នាល់​ទឹកភ្លៀង​នៅក្នុង​ខេត្តបាត់ដំបង ព្រោះ​ល្បែងភ្នាល់​ទឹកភ្លៀង​នេះ កើតមាន តាំងពី​ដូនតា​អ្នក​ខេត្តបាត់ដំបង​មកម្ល៉េះ គ្មាន​គ្រូ​បា​អាចារ្យ​ណា អាច​ប្រដៅ​ព្រះអង្គ​បានទេ ។

ឯ​ថ្នាក់ដឹកនាំ​ខេត្ត​បាត់ ដំបង​វិញ គឺ​ដោះដូរ​រាប់ មិន​អស់​ទេ ពុំមាន​ថ្នាក់ ដឹកនាំ​ខេត្តបាត់ដំបង​ណា​ម្នាក់ អាច​បង្ក្រាប ល្បែងភ្នាល់​ទឹកភ្លៀង នេះ​បានទទួល​ជោគជ័យ និង មាន​ប្រសិទ្ធភាព​យូរអង្វែង​នោះដែរ ពោលគឺ​ចាប់​បានតែ អាច​ក់ អា​ចែម កំ​ប៉ិក កំប៉ុក យកមក​ថត​បង្អួត​ស្នាដៃ​ប្រាប់​អ្នកកាសែត​ម្តងម្កាល​តែប៉ុណ្ណោះ ឯ​មេៗ​ថៅកែ​ធំៗ​ល្បីឈ្មោះ ដូចជា​ឈ្មោះ តា​ល់​, តា​ត្នោតជុំ មិនដែល​ចាប់ បាន​ម្តង​សោះ​? ។ ចឹ​ង​ករណី​បង្ក្រាប​ជាក់ស្តែង​នេះ អ្នកកាសែត​បើ​ចុះ ទៅ​ថត​ផ្សាយ​ឡាយ កុំ​និយាយថា ស្នងការ​នគរបាល​ខេត្ត​បាត់ ដំបង​មិន​បង្ក្រាប​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង អោយសោះ​គ្រាន់តែ​មិនបាន​ចាប់​មេបន​តើ​! ៕a bb raina a bb vort1 

​