» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 939 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095854 នាក់

មេៗ​ថ្នាក់ដឹកនាំ​ខេត្ត ព្រៃវែង​ណាខ្លះ ជា​ខ្នង បង្អែក​ដ៏​រឹងមាំ របស់​ទីតាំង​បន​ល្បែងស៊ីសង​ដុះ​ស្នឹម​អត់​ច្បាប់ ១ កន្លែង នៅក្នុង​ស្រុក​កំពង់ត្របែក ?

​ខេត្តព្រៃវែង​: កាលពី វេលា​ម៉ោង​១១ និង​៣៥ នាទី ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២១ មាន​ករណី ក្រុម​អ្នកញៀន​ល្បែង​សុ​ី​សង​ប្រជល់មាន់ បៀរ អាប៉ោង បាននាំគ្នា​ព្រួត វាយដំ​និង​បំផ្លាញ​សម្ភារ​: ឧបករណ៍ប្រើប្រាស់​រប​ស់​អ្នកសារព័ត៌មាន​បណ្តាល​អោយ​ខូចខាត និង​មនុស្ស​រងរបួស ស្រាល ។a net kok2

លោក ហ៊​ន ដែល​មហាជន​ជាច្រើន បាន​ស្គាល់​គាត់ តាម រយ​: ផេ​ក​facebook ផ្លួ​វ​ការ​របស់គាត់​ឈ្មោះ KH PLus ដែល​តែងតែ ចុះ​យក​ព័ត៌មាន​ពិតៗ​ទាន់​ហេតុការណ៍ ឡាយ ផ្សាយ​ផ្ទាល់​ភ្លាមៗ​នៅ ហ្នឹង​កន្លែងកើតហេតុ អោយ​មហាជន​បាន ឃើញ បានដឹង បាន​សប្បាយរីករាយ ទៅតាម​សិល្ប​:​នៃ​ការ និយាយ​និង​កាយវិការ របស់គាត់​ម្តងៗ នោះ ត្រូវ​ពួក​អ្នកលេង​ល្បែង​សុ​ី​សង​១​ក្រុម ព្រួត​គ្នា​វាយដំ​ប្រើ​ហិង្សា យ៉ាង​កំរោល​មកលើ​រូបគាត់ (​ហ៊​ន​) និង​ក្រុមការងារ​របស់គាត់ ពេល​ចុះ​ទៅយក​ព័ត៌មាន ផ្សាយ​ឡាយ​ផ្ទាល់ ពី​ទីតាំង​បន​ល្បែងស៊ីសង ដុះ ស្នឹម​១​កន្លែង ស្ថិតក្នុង​ភូមិ​ស្គារ​ខាងកើត ឃុំ​គោកចក ស្រុក​កំពង់​ត្រ បែក ខេត្តព្រៃវែង ។

តាមរយ​:​ឃ្លី​ប Videos នៃ​ការ​ឡាយ​នោះ គឺ​លោក ហ៊​ន បានស្នើ​សុំអោយ​អស់លោក អាជ្ញាធរ សមត្ថកិច្ច អធិការនគរបាល​ស្រុក​កំពង់ត្របែក និង​លោក ស្នងការ​នគរបាល​ខេត្ត ព្រៃវែង ចុះមក​បង្ក្រាប​ទីតាំង​បន​ល្បែង​សុ​ី​សង​អត់​ច្បាប់​ដុះ​ស្នឹ​ឹ​ម (​ដំណើរការ​យ៉ាង​រលូន​ជាង​៣​ឆ្នាំ​មកហើយ​) ព្រោះ​ពួកគេ​បាននាំគ្នា​ពពាក់ពពូន​ចូលទៅ លេងល្បែង​ប្រជល់មាន់ បៀរ អាប៉ោង យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ខ្លាច​ឆ្លង​ជម្ងឺ​កូ​ុ​វីត​១៩ អី​ទេ ។ ទោះ​ជាមាន​បទបញ្ជា របស់​ប្រមុខ​រាជ​រដ្ឋា​ភិ បាល​កម្ពុជា សម្តេច​តេ​ជោ​បាន​ដាក់ចេញ អោយ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​យកចិត្ត​ទុក ដាក់​អនុវត្ត​យ៉ាង​តឹង​រឹ​ុ​ង​បំផុត ចំពោះ​ពួក​អ្នក ប្រព្រឹត្តល្មើស​នឹង​បំរាម របស់​ក្រសួង​សុខា​ភិ បាល ក្នុងខណ​:​ពេល​ជម្ងឺ កូ​វីត​១៩ កំពុង​រីក​រាលដាល​នេះ ។

តែ រហូតមកដល់​ពេលនេះ មហាជន និង​ប្រជា​ពល រដ្ឋ​កំពុង​រង់ចាំ​មើល​ចំ ណាត់​ការ​របស់​អាជ្ញាធរ សមត្ថកិច្ច ពិសេស គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ព្រំ សន្ធរ ស្នងការ​នគរ បាល​ខេត្តព្រៃវែង និង​លោក ជា សុ​មេធី ចៅហ្វាយខេត្ត ហើយក៏​ជា​គណ​: បញ្ជាការ​ឯក ភាព​ខេត្តព្រៃវែង មាន​វិធានការ​បែបណា​ចំពោះ ករណី ជន​ដៃ ដល់​បង្ក​ហិង្សា យ៉ាង​កំរោល​មកលើ​លោក ហ៊​ន ជា​អ្នកសារព័ត៌មាន ឡើង​ផ្អើល​ល្បី​សុះ សាយ​ពេញ​សាក​លោក ? ។

ដោយឡែក លោក ហ៊​ន ដែលជា​ជន​រង គ្រោះ​ក្នុង​អំពើហិង្សា​នេះ បាន​ប្រាប់​មក​ភ្នា​ក់ ងារ​ព័ត៌មាន គេហទំព័រ មាតុភូមិ www meatoohoum.com តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ ទី​៨ សីហា ២០២១​នេះ ថា ចំពោះ​ករណីនេះ លោក​មិន​ដាក់ពាក្យ បណ្តឹង ប្តឹងផ្តល់​អ្វី​ទៅ ខាង​ស្ថាប័ន​ណា​នោះទេ ទោះជា​រូបលោក​ទទួល រងរបួស​ស្រាល និង​ខូច ខាត​សម្ភារ​:​ឧបករណ៍​សំរាប់​ឡាយ Videos ក៏ដោយ ។ លោក ហ៊​ន បញ្ជាក់ថា​: អ្វីដែល​ខ្ញុំ​ចង់ បាន​នោះ គឺ​ចង់អោយ​លោកស្នងការ​នគរ បាល​ខេត្តព្រៃវែង និង អាជ្ញាធរ​ខេត្តព្រៃវែង ចុះ បង្ក្រាប បំបិត​ទីតាំង​បន ល្បែង​សុ​ី​សង​ក្នុងស្រុក កំពង់ត្របែក​នេះ​ចោល ព្រោះ​ប្រជាពលរដ្ឋ ក៏ សំណូមពរ​ចង់បាន បែប នេះដែរ ។

ជុំវិញ​ករណី នេះ ការិយាល័យ គេហទំព័រ មាតុភូមិ បាន សាកសួរ ទៅ​លោក ព្រំ សន្ធរ ស្នងការ​នគរបាល ខេត្តព្រៃវែង តាម​តេ​ឡេ ក្រាម​ដែរ តែ​ពុំ​មានការ ឆ្លើយតប ។ ទោះជា​ព្រឹត្តិ ការណ៍ ក្រុម​អ្នកញៀន ល្បែងស៊ីសង​ព្រួត​គ្នា​វាយ​មកលើ​អ្នកកាសែត ពេល​កំពុង​ឡាយ​ផ្ទាល់ ផ្សាយ​ជាង​១​ម៉ោង​ហើយ ក៏ដោយ ក៏​គេ​ពុំ​ឃើញ​វត្ត មាន​លោក​អធិការ​នគរ បាល​ស្រុក​កំពង់ត្របែក ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​ជួយ​ដែរ ។ ចាំមើល​!​ៗ​ៗ តើ​មេៗ​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង ណាខ្លះ​ជា​ខ្នងបង្អែក​បន ល្បែងស៊ីសង​១​នេះ ?

បានជា​អាច​បើក​ដំណើរការបាន​យ៉ាង​រលូន​ជាង​៣​ឆ្នាំ​មកហើយ ? ករណីនេះ​ប្រជាពលរដ្ឋ និង​មហាជន ពិសេស​បង ប្អូន​អ្នកសារព័ត៌មាន មានការ​ជឿជាក់ និង សង្ឃឹមលើ​លោកនាយ ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល ជាតិ លោក​នឹងមាន វិធានការ​បង្ក្រាប​ជាមិនខាន ព្រមទាំង​រក យុត្តិធម៌ ជូន​លោក ហ៊​ន​ហើយ​ជនដៃដល់​បង្ក​ហិង្សា គឺ​ប្រាកដជា​មិនអាច​រត់គេច​ផុតពី សំណាញ់​ច្បាប់​បានទេ ៕ ដោយ​: សុផល Tel: 086 911 920 / 012 953 824a net kok a net kok1 a net kok3 a net kok4 a net kok5 a net kok6 a net kok7 

​

​