» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5163 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100930 នាក់

សម​ត្ត​កិច្ច​តាមរក​ចាប់ខ្លួន​ក្មេងស្ទាវ​ដែល​នាំគ្នា​មក​វាយ​គ្រូពេទ្យ​ចាក់​វ៉ាកសាំង​

 

​ត្បូងឃ្មុំៈ ក្មេងស្ទាវ​ម្នាក់​កំពុង​ត្រូវ​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​តាម​ចាប់ខ្លួន​បន្ទាប់ពី​បាននាំគ្នា​មក​វាយ គ្រូពេទ្យ​ម្នាក់​ដែល​កំពុង​បម្រើសេវា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​មណ្ឌល​សុខភាព​បឹង​ព្រួល ភូមិ​បាតដី​ក្រោម ឃុំ​បឹង​ព្រួល ស្រុក​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី ២ សីហា​។​a beat docter 

​គ្រូពេទ្យ​រងគ្រោះ​មានឈ្មោះ ហង្ស សេរី​សំ​រិទ្ធី អាយុ ២៨ ឆ្នាំ​ជា​គ្រូពេទ្យ​ក្របខ័ណ្ឌ​មណ្ឌល​សុខភាព​ជី​រោ​១ ប្រាប់ កាសែត ថា លោក​ត្រូវបាន​ប្រធាន​មណ្ឌល​ចាត់តាំង​ឱ្យចូល​រួម​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ នៅ​មណ្ឌល​សុខភាព​បឹង​ព្រួល ក្នុង​ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ​។ នៅ​ថ្ងៃទី ២ សីហា​នោះ​មាន​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លាម​ប្រមាណ​ជាជាង ១០០ នាក់មក​ទទួល​ការចាក់​វ៉ាក់សាំង​។​នៅ​ម៉ោង​ប្រហែល​ជាង ១០ ព្រឹក ថ្ងៃទី ២ សីហា ក្រុមការងារ​របស់លោក​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅសល់តែ​ប្រមាណ​ជាង ២០ នាក់​ប៉ុណ្ណោះ​ក្នុងនោះ​ក៏មាន​ជនដៃដល់​ឈ្មោះ លី ចាន់សូ​រី នៅក្នុង​នោះដែរ​។

ប៉ុន្តែ​ក្រុមប្រឹក្សាឃុំ​បឹង​ព្រួល​ដែលជា​ខ្មែរ​អ៊ិ​ស្លាម​បាន​ហៅ​គ្នា​គាត់​ប្រមាណ​ជា ៣០ ទៅ ៤០ នាក់ ដើម្បី​ចាក់​វ៉ាក់សាំង ខណៈដែល​ពួកគេ​មិន​ទទួលបាន​លេខ​រៀង​សម្រាប់​ចូល​ចាក់​វ៉ាក់សាំង​ផង​។ ជនដៃដល់​បាន​ចាក់​វ៉ាក់សាំង​រួច តែ​គ្មាន​លេខ​ទូរស័ព្ទ ដើម្បី​កត់ចូល​ក្នុង​បណ្ណ​ចាក់​ថ្នាំ លោក​ក៏​ឱ្យ​ជនដៃដល់​អង្គុយចាំ​សិន ដើម្បី​ចាក់ឱ្យ​អ្នក​ផ្សេងទៀត​។ ពេលនោះ​ប្រមាណ​ជា ១០ នាទី​បន្ទាប់ពី​ជនដៃដល់​អង្គុយ​រង់ចាំ ស្រាប់​តែមាន​រថយន្ត ១ គ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ បើក​មក​ចត​នៅក្បែរ​កន្លែង​ចាក់​វ៉ាក់សាំង​។ ជនដៃដល់​បាន​ដើរទៅ​ជួប​បក្ខពួក​នៅក្នុង​រថ​យន្ត​។ មួយសន្ទុះ​ស្រាប់តែ​ជនដៃដល់​ស្ទុះ​មក​វាយ​រូបលោក​តែម្តង​។ លោក​អះអាងថា​៖ «​ខ្ញុំ​ស្រែក​ឱ្យគេ​ជួយ​ដែរ តែ​គ្មាន​អ្នក​ជួយ ខណៈ​មន្ត្រី​អាជ្ញាធរ​ឃុំ​ក៏​នៅ​ទីនោះ​ដែរ​។ ជនដៃដល់​ថា​ពេទ្យ​អស្ចារ្យ​អី​ទៅ​!»​។​

​ក្រោយពី​វាយ​គ្រូពេទ្យ​បណ្តាល​ឲ្យ​ពកថ្ងាស​ពួកគេ ក៏​រត់ឡើង​ជិះ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ចេញទៅ​បាត់ទៅ​។ គ្រូពេទ្យ​បាន​ទៅ​រាយការណ៍ និង​ធ្វើ​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​បឹង​ព្រួល​ដើម្បី​ដាក់ជូន​សមត្ថកិច្ច​ចាត់កា​រ​រឿងនេះ​។​លោក ថា​៖ «​ខ្ញុំ​មិន​ត្រូវការ​សំណង​អី​ទេ ធ្វើ​ម៉េច​ទទួលបាន​យុត្តិធម៌ និង​កិត្តិយស​មកវិញ​។ ជន​ម្នាក់នេះ​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​ខ្ញុំ​ខ្លាំងណាស់​»​។​​លោក ស៊ុន សុធា នាយប៉ុស្តិ៍​នគរបាល​ឃុំ​បឹង​ព្រួល​ឲ្យ​ដឹង ថា ករណីនេះ​លោក​បានទទួល​បញ្ជា​ពី​លោកស្នងការ​ខេត្ត​ត្បូងឃ្មុំ​រួចហើយ ហើយ​កំពុង​តាមរក​ជនដៃដល់ ព្រោះ​ជន​ម្នាក់នេះ​គេចខ្លួនបាត់​ហើយ​។
​