» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3503 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099270 នាក់

ដោយសា​ក្រីក្រ​បុរស​ម្នាក់​ដើរចូល​ចំការមីន​រក​ស្លឹក​ព្រិច

​បន្ទាយមានជ័យ​៖ ដោយសារ​ជីវភាព​ខ្វះខាត​បុរស​ម្នាក់​ដើរ​ជាន់មីន​មិនទាន់​ផ្ទុះ បណ្តាល​ឲ្យ​ផ្ទុះ​របួស​ដាច់​ជើងឆ្វេង​ម្ខាង និង​កន្លែង​ផ្សេង​ជាច្រើន​ទៀត​ខណៈ ដើរចូល​ព្រៃ​បេះ​បន្លែ​ត្រួយ​ព្រិច​លក់ និង​រក​សត្វ​យកមក​ធ្វើ​ម្ហូប​ដើម្បី​ចិញ្ចឹមជីវិត កាលពី​វេលា​ម៉ោង ៩​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៣ ក្នុង​ចំណុច​ព្រៃ​ចំការមីន ខាងមុខ​ទំនប់​ក​៥​។a bom prich1 

​នគរបាល​ប៉ុស្តិ៍ និង​សមត្ថកិច្ច ឃុំ​អូរ​បី​ជាន់ បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ លី លាក់ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅក្នុង​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

​ប្រភពពី​សម​ត្ថិ​កិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នោះ​ក្រុមគ្រួសារ​ជនរងគ្រោះ​ក្រ​ពេក​បាន​ដាច់ចិត្ត ចូល​ក្នុងព្រៃ​ចំការមីន ខាងមុខ​ទំនប់​ក​៥ ដែល​សំបូរ​ទៅដោយ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​បន្សល់ទុក​តាំងពី​ជំនា​ន់ស​ង្ក្រា​ម​មក​ម្លេះ ដើម្បី​បេះ​បន្លែ​ត្រួយ​ព្រិច និង​រក​សត្វ​យកមក​ចិញ្ចឹមជីវិត ដោយសារ​កន្លែង​នោះ​សម្បូរ​ទៅដោយ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ស្រាប់តែ​ជនរងគ្រោះ​ដើរ​ជាន់មីន​បណ្តាល​ឲ្យ​ផ្ទុះ ដាច់​ជើងឆ្វេង និង​របួស​កន្លែង​ផ្សេង​ជាច្រើន​ទៀត​។ ក្រោយពេល​កើតហេតុ​ហើយ សមត្ថកិច្ច​និង​មន្ត្រី​មូលដ្ឋាន និង​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ បាន​ដឹក​ជនរងគ្រោះ​តាម​រថយន្ត​សង្គ្រោះ​បញ្ជូន ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា ជប៉ុន ស្រុក​មង្គល​បូរី ដើម្បី​សង្គ្រោះបន្ទាន់​ផងដែរ ទិដ្ឋភាព​អ្នករបួស​មាន​សភាព​ធ្ងន់ធ្ងរ​មិនដឹងថា គ្រូពេទ្យ​អាច​សង្គ្រោះបាន​ឬ​យ៉ាងណា​នោះទេ​៕a bom prich 

​