» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3191 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098958 នាក់

ពាណិជ្ជករ​ប្តី​ជនជាតិ​កូរ៉េ ប្រពន្ធ​ខ្មែរ ត្រូវបាន​ចាប់ខ្លួន​ពីបទ រំលោភ​លើ​ទំនុកចិត្ត និង​ឃុំ​កូរ៉េ​គ្រឿងញៀន​

​ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤ កម្លាំង​សម​ត្ត​កិច្ច​ការិយាល័យ​នគរ បាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​នគរបាល​ខេត្ត​ព្រះសីហនុ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ពាណិជ្ជករ​២ នាក់ ប្តី​ជា​ជនជាតិ​កូរ៉េ និង​ប្រពន្ធ​ជនជាតិខ្មែរ នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​១ សង្កាត់​លេខ​៤ ក្រុង​.​ខេត្ត​ព្រះសីហនុ ​ពាក់ព័ន្ធ​ពីបទ​.​រំលោភ​លើ​ទំនុកចិត្ត ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​១ លាន​ដុល្លារ​អាមេរិក ។a korea money

​បុរស​ជា​ប្តី​មានឈ្មោះ CHO YUN HO អាយុ​៤៧ ឆ្នាំ ជនជាតិ​កូរ៉េ និង​ប្រពន្ធ​ឈ្មោះ ឆេង ណា​រី អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជា​អ្នករកស៊ី មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។​
តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១០៨៦​និង ១០៨៧.​ដ​.​ច​.​ន​ចុះ​ថ្ងៃទី​៦​ខែ តុលា​ឆ្នាំ ២០២៣ ចេញ​ដោយ​លោក តាំង ស៊ុន​ឡាយ (​កាល​នៅ​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ​) ដែល​ប្តី​ប្រពន្ធ​ទាំង​២ នាក់​នោះ​ជាប់​ពាក់ព័ន្ធ​ពីបទ​.​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១ ។ ក្រោយ​ចាប់ខ្លួន​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤ សម​ត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សំណុំរឿង​នោះបាន​ស្ថិតនៅ​លោក លឹម សុគន្ធា​រ៉ា ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត តាម​នីតិវិធី ។​

​ដោយឡែក​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤​វិញ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី ជនជាតិ​កូរ៉េ​ជួញដូរ​គ្រឿងញៀន​ជិត ៣​គីឡូក្រាម ត្រូវបាន​ចោទប្រកាន់ ។​
​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាបជូន សាធារណៈជន​មេត្តា​ជ្រាបថា កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៩ និង​២០ នាទី កម្លាំង​សម​ត្ត​កិច្ច​នាយកដ្ឋាន​ចារកម្ម បាន​សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បង្ក្រាប​ករណី​គ្រឿងញៀន ដោយបាន​ឆែកឆេរ​បន្ទប់​ចំនួន​៤ ក្នុង​អគារ​ខុន​ដូរ​មួយកន្លែង​ស្ថិតនៅក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ លទ្ធផល​សមត្ថកិច្ច​បា​នរក​ឃើញ​ថ្នាំញៀន និង​ដកហូត​ពី​បន្ទប់​ទាំង​៤​នេះ មាន​ទម្ងន់​សរុប ២.៩៣៤,១៤ ក្រាម ព្រមទាំង​បាន​ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​២ នាក់ រួច​កសាង​សំណុំរឿង​បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ស្របតាម​នីតិវិធី​ច្បាប់ ។

​ចំពោះ​ករណី​ខាងលើនេះ តំណាង​អយ្យការ បានសម្រេច​ចោទប្រកាន់​ជនសង្ស័យ​ទាំង​២ នាក់ ដែលជា​ជនជាតិ​កូរ៉េ និង​បក្ខពួក ពីបទ​.​រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤០​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​តាម​ការគួរ​៕a korea money1 

​