» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2901 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098668 នាក់

រុ​ស្ស៉ី​កំពុង​ជម្រុញ​ការផលិត «​នាវា​បំបែក​ទឹកកក​» ដើម្បី​បំរើការ​ដឹកជញ្ជូន ឆ្លងកាត់​សមុទ្រ​ទឹកកក​អាក់ទិក


សហ​ព​ន្ធ័​រុស្ស៊ី​៖ ប្រទេស​រុ​ស្ស៉ី​កំពុង​ជម្រុញ​ការផលិត​កប៉ាល់​យក្ស​បំបែក​ទឹកកក (ice-breaker) ជាច្រើន​គ្រឿង ក្នុងពេលដែល​បណ្តា​ប្រទេស​មហាអំណាច​ពិភពលោក កំពុង​សម្លឹងមើល​មិន ទៅលើ​តំបន់​សមុទ្រ​ទឹកកក​អាក់ទិច នៅ​ប៉ូល​ខាងជើង​ផែនដី ដែល​អាច​ក្លាយជា​ប្រភពធនធាន និង​ច្រក​ផ្លូវទឹក​ដ៏​សំខាន់​ថ្មី​នាពេល​អនាគត​ក្រោយពី​មាន​នាវា​ដឹកទំនិញ​គឿង​នៅ​ព្រែកជីក​ស៊ុយ​អេ​។a sea ship

​ទីភ្នាក់ងារ​ព័ត៌មាន​បា​រាង AFP នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែកក្កដា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹងថា​៖​កប៉ាល់​ធំៗ​ចំនួន ០៤​គ្រឿង ដែលមាន​សមត្ថភាព​ធ្វើដំណើរ​កាត់​ផ្ទាំង​ទឹកកក​លើ​ផ្ទៃសមុទ្រ ព្រមទាំង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ កំពុង​ស្ថិតក្រោម​ការសាងសង់​យ៉ាង​សស្រាក់សស្រាំ នៅឯ​ទីក្រុង សង់ ភី​ត​ធើ​ស្បឺ​ក (Saint Petersburg) នៃ​ប្រទេស​រុ​ស្ស៉ី​។ ក្នុងចំណោម​កប៉ាល់​ទាំង ០៤​គ្រឿង​នោះ មាន ០១​គ្រឿង​ត្រូវបាន​រំពឹងថា នឹង​សាងសង់​រួច​នៅ​ចុងឆ្នាំ​នេះ​, មួយគ្រឿង​ទៀត​នៅ​ឆ្នាំ​២០២២, មួយគ្រឿង​ទី ៣ នៅ​ឆ្នាំ​២០២៤ និង​មួយគ្រឿង​ចុងក្រោយ (​ទី​៤) នៅ​ឆ្នាំ​២០២៦​។​

​កប៉ាល់​ទាំងនោះ នឹងមាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ធន់​នឹង​លក្ខខណ្ឌ​អាកាសធាតុ ដ៏​ត្រជាក់​ខ្លាំង​បំផុត​នៅ​ប៉ូល​ខាងជើង​។ ពួកវា​នឹងមាន​កម្ពស់ ៥២​ម៉ែត្រ និង​បណ្តោយ ១៧៣​ម៉ែត្រ ហើយ​អាចធ្វើ​ដំណើរ​កាត់​ផ្ទាំង​ទឹកកក កម្រាស់​រហូតដល់​ជិត ៣​ម៉ែត្រ បាន​ដោយ​ងាយស្រួល​។ ទីក្រុង​ម៉ូស្គូ​កំពុងតែ​ព្យាយាម ក្លាយខ្លួនជា​មហាអំណាច​ឈានមុខ​គេ នៅ​តំបន់​អាក់ទិច ជាទី​ដែល​ទឹកកក​កំពុង​រលាយ ព្រោះតែ​ការកើនឡើង​កម្តៅ​ផែនដី ហើយ​បានអនុញ្ញាត​ឲ្យ​រុ​ស្ស៉ី បង្កើត​ច្រក​ដឹកជញ្ជូន​ផ្លូវទឹក​ថ្មី​មួយ​ហៅថា ផ្លូវទឹក​កាត់​សមុទ្រ​ភាគ​ខាងជើង (Northern Sea Route) ផងដែរ​។​

ច្រក​ផ្លូវទឹក​ខាងលើ អនុញ្ញាត​ឲ្យ​កប៉ាល់​ធ្វើដំណើរ​ចេញពី​រុ​ស្ស៉ី លើ​ផ្ទៃ​មហាសមុទ្រ​អាក់ទិក ទៅដល់​កំពង់ផែ​នៅ​តំបន់​អាស៊ី​ដោយ​ប្រើប្រាស់​ពេល លឿន​ជាង​ការធ្វើដំណើរ​តាម​ច្រក​ផ្លូវ​ ព្រែកជីក​ស៊ុយ​អេ​រហូតដល់ ១៥​ថ្ងៃ​។ ប៉ុន្តែ​ការធ្វើដំណើរ​កាត់​តាម​តំបន់​អាក់ទិក ជាធម្មតា​លែង​អាចធ្វើ​ទៅបាន​នៅត្រឹម​ខែវិច្ឆិកា ដោយសារ​មហាសមុទ្រ​នោះ​ឡើង​កក​ខ្លាំង ៕a sea ship1 a sea ship2 
​