» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2266 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098033 នាក់

ជប៉ុន ចង់​រួម​ដៃ​ជាមួយ​អាមេរិក​ការពារ​កោះ​តៃវ៉ាន់​បើ​មានការ​វ៉ៃ​ប្រហារ​ចិន​ក្តៅស្លឹកត្រចៀក​!

​ជប៉ុន​៖ ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក ត្រូវតែ​រួមដៃគ្នា ដើម្បី​ការពារ​កោះ​តៃវ៉ាន់ ពី​ការវាយប្រហារ​ណាមួយ​ពី​សំណាក់​រដ្ឋាភិបាល​ចិន ។​ទីភ្នាក់ងារសារព័ត៌មាន Sputnik នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២១ បាន​ដកស្រង់​លោក តា​រ៉ូ អាសូ (Taro Aso) ឧបនាយករដ្ឋមន្ត្រី​ជប៉ុន ថ្លែង​នៅឯ​វេទិកា​រៃអង្គាសប្រាក់ សម្រាប់​គណបក្សនយោបាយ​ក្នុង​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​ចន្ទ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២១​ មក​ផ្សាយ​ដោ​យស​ង្គ​ត់​ធ្ងន់​ថា​៖a japon taivan1

ការវាយប្រហារ​លើ​កោះ​តៃវ៉ាន់ គួរតែ​ត្រូវបាន​ចាត់ទុកថា ជាការ​គំរាមកំហែង​ដោយ​កម្លាំង​ខាងក្រៅ ដែល​នេះ​អនុញ្ញាតឱ្យ​ជប៉ុន​អនុវត្ត​សិទ្ធិ​ការពារ​ខ្លួន​។​ការលើកឡើង របស់ លោក​ឧបនាយករដ្ឋមន្ត្រី​ជប៉ុន បានធ្វើ​ឡើង​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​កាសែត Financial Times ដោយ​ផ្អែកលើ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាងថា​៖ សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន បាន​ដឹកនាំ​ការធ្វើ​សមយុទ្ធ​យោធា​មួយ ជាការ​ត្រៀមលក្ខណៈ​សម្រាប់​ជម្លោះ​ជាមួយ​ចិន ជុំវិញ​កោះ​តៃវ៉ាន់​។​

​គួរ​បញ្ជាក់ថា សហរដ្ឋអាមេរិក រួមទាំង​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​ពិភពលោក មិនបាន​ទទួលស្គាល់​តៃវ៉ាន់​ជា​ប្រទេស​ឡើយ ដោយ​អនុវត្ត​គោលនយោបាយ​ចិន​តែមួយ​។ តែ​ទោះជា​បែបនេះ​ក្ដី ទីក្រុង​វ៉ាស៊ីនតោន នៅតែ​រក្សា​ទំនាក់ទំនង​មិន​ផ្លូវការ ជាមួយ​កោះ​តៃវ៉ាន់ ក្នុងនោះ​រួមមាន​ទាំង​ការលក់​អាវុធ​ជាដើម​ផងដែរ​។​
​ដោយឡែក​ជុំវិញ​ករណី​នេះដែរ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក ចាវ លី​ចៀន (Zhao Lijian) ក៏បាន​ប្រតិកម្ម​ឆ្លើយតប​ចំពោះ​បញ្ហា​ខាងលើនេះ ដោយបាន​បញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​អង្គារ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២១​ថា​៖ «​ការលើកឡើង​របស់លោក តា​រ៉ូ អាសូ ឧបនាយករដ្ឋមន្ត្រី​ជប៉ុន បាននិងកំពុង​បំផ្លាញ​ដល់​ទំនាក់ទំនង​នយោបាយ ជា​មូលដ្ឋាន​រវាង​ចិន និង​ជប៉ុន​»​។​

កន្លងមក​លោក​ស៊ីជី​ង​ពី​ប្រធានាធិបតី​ចិន​បាន​ថ្លែង​ក្នុង​ខួប​ទី​១០០​ឆ្នាំ​បក្ស​កុំមុយនិស្ត​ចិន​ថា​មិន​អនុញ្ញាតិ​ឲ្យ​មានការ​គម្រាមកំហែង​ចិន​នោះឡើយ​!៕a tai van3 a japon taivan
​