» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 156 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095071 នាក់

បន្ទាប់ពីរឿង​អភិបាលស្រុក​ចេញ​ស្សែក​ស្អុយ​អភិបាលរង​ស្រុក​អូររាំង​ស្រវឹងស្រា​ដក​អាវុធ​ភ្ជង់​មេ​នគរបាល​និង​សឹក​រង​ស្រុក​

​

​ខេត្តមណ្ឌលគិរី​៖ រដ្ឋបាល​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា ពាក់ព័ន្ធ​ករណី អភិបាលរង​ស្រុក​អូររាំង​ម្នាក់ ប្រើប្រាស់​អាវុធខ្លី​ភ្ជង់​មេ​បញ្ជា​ផ្នែក​ការ​សឹក​រង​ស្រុក និង​អធិការ​ស្រុក​អូររាំង ត្រូវបាន​អភិបាលខេត្ត​មណ្ឌលគិរី ពិនិត្យ និង​សម្រេច ដាក់វិន័យ​រដ្ឋបាល​ចំពោះ​បុគ្គល ដែលមាន​កំហុសឆ្គង ហើយ​អាវុធ​ត្រូវបាន​ដកហូត និង​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មណ្ឌលគិរី​។​a govern oraing 

​សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹងថា​៖ ថ្មីៗ​នេះ មាន​បណ្តា​គេហទំព័រ​ព័ត៌មាន និង​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook បាន​ចុះផ្សាយ​ពាក់ព័ន្ធ​ករណី អភិបាលរង​ស្រុក​អូររាំង​ម្នាក់ ប្រើប្រាស់​អាវុធខ្លី​ភ្ជង់​មេ​បញ្ជា​ផ្នែក​ការ​សឹក​រង​ស្រុក និង​អធិការ​ស្រុក​អូររាំង តាម​ដងផ្លូវ កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​សាលាឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ។​​ពាក់ព័ន្ធ​ជាមួយ​ករណី​ខាងលើ រដ្ឋបាល​ស្រុក​អូររាំង បាន​កំពុង​រៀបចំ​សំណើ ដើម្បី​គោរព​ជូន ឯកឧត្តម​អភិបាលខេត្ត​មណ្ឌលគិរី ពិនិត្យ និង​សម្រេច ដាក់វិន័យ​រដ្ឋបាល​ចំពោះ​បុគ្គល ដែល មាន​កំហុសឆ្គង​ខាងលើ ។ ចំពោះ អាវុធ​ត្រូវបាន​ដកហូត និង​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មណ្ឌលគិរី ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។​

​សូម​រំលឹកថា កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៥ ខែ កុម្ភៈ ឆ្នាំ​២០២៤ នៅត្រង់ចំណុច មុខ​សាលាឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​អភិបាលរង​ស្រុក​អូររាំង និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ប​ង្ត្រា​ប​បទល្មើស ស្រវឹង​ខ្លាំង​លែង​ស្គាល់​គ្នីគ្នា រហូតដល់​ដក​កាំភ្លើង​ប្រុង​បាញ់​មេទាហាន​ស្រុក និង​អធិការនគរបាល​ស្រុក តែ​ត្រូវបាន​លាក់លៀម​ទើបតែ​បែកធ្លាយ​។​​ទាក់ទង​រឿងនេះ​លោក ខាត់ សាក់ មេបញ្ជាការ​មូលដ្ឋាន​ក​ង​ទ័ព​ស្រុក​អូររាំង បាន​ឲ្យ​ដឹងថា អភិបាលរង​ស្រុក ឈ្មោះ សុខ សុវណ្ណារិទ្ធ បាន​បើកឡាន​ដេញ​ខ្លួន​ពីក្រោយ និង​បញ្ជា​ឲ្យ​ឈប់ ព្រមទាំង​ដក​កាំ​ភ្លើ​.​ង​ខ្លី​ភ្ជង់​មកលើ​រូបគាត់ ថែមទាំង​ប្រើពាក្យ​ប្រមាថ​ផ្សេងៗ​ទៀតផង​។​
​ករណី​យ៍​នេះ​លោក​អភិបាលស្រុក​អូររាំង​បាន​បញ្ជា​ឲ្យ​លោក​អធិការ​ស្រុក​អូររាំង ចុះទៅ​អន្តរាគមន៍​សម្របសម្រួល តែ​ក៏ត្រូវ​លោក​សុខ សុវណ្ណារិទ្ធ រេ​កាណុង​កាំភ្លើង​ភ្ជង់​លោក​អធិការ​ទៀត​។​​តែ លោក សុខ សុវណ្ណារិទ្ធ បាន​អះអាង​ប្រាប់​អ្នក​សែត​ថា នោះ​ជាការ​យល់ច្រឡំ ។ តាមពិត​ពុំមាន​ការ​បំផ្ទុះ​អាវុធ ឬក៏​ភ្ជង់​ស្អី​ទេ ព្រោះ​សុទ្ធតែ​គ្នាឯង ដោយ​ខាង​ខ្ញុំ​មាន​កាំភ្លើង ហើយ​ម្ខាង​ទៀត​ក៏មាន​កាំភ្លើង ដូច្នេះ​ខាង​ប៉ូលីស​គេ​សុំ​ដក​យកទៅ​រក្សាទុក​សិន ហើយ​រឿងនេះ​ក៏បាន​សម្របសម្រួល​គ្នា​បញ្ចប់​អស់ហើយ​ដែរ​? ។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី ០១ សីហា ឆ្នាំ​២០២៣​កន្លងទៅនេះ សាលាដំបូង​ខេត្តមណ្ឌលគិរី បានសម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​អតីត​អភិបាលស្រុក​អូររាំង​ពីបទ​ថា បានចេញ​សែក​ស្អុយ ឬ​មូល​ប្ប​ទា​នប​ត្រ​(​ពុំមាន​សាច់ប្រាក់​) និង​លួច​កាន់កាប់​អចលនទ្រព្យ​អ្នកដទៃ ។​​ជន​ត្រូវ​ចោទ​មានឈ្មោះ នង ទុ​ណ្ណា​រី ត្រូវបាន​សមត្ថកិច្ច​ក​ង រាជ​អាវុធហត្ថ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​៣០ កក្កដា ចុងខែ​កន្លងទៅ​ពាក់ព័ន្ធ​បទចោទប្រកាន់​រឿង​មិន​បំពេញ​តា​ព្វ​កិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ។​

​លោក មាស ប្រុស អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត មណ្ឌលគិរី បាន​ឲ្យ​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ដឹងថា ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន និង ប្រតិបត្តិ​ការទូទាត់ ការចេញ​សែក​ស្អុយ​ឬ មូល​ប្ប​ទា​នប​ត្រ​(​ពុំមាន​សាច់ប្រាក់​) ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​២​លាន​ដល់​៦​លាន​រៀល និង​ត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ , នេះ​ដោយ​មិនទាន់​គិតដល់ កាតព្វកិច្ច​ទូទាត់​សង​ចំនួន​ប្រាក់ នៃ​ឧបករណ៍​អាច​ជួញ ដូរ​បាន​នោះ​ទៅ​ជនរងគ្រោះ​ផង ។មានការកត់សម្គាល់ថានៅក្នុងអាណចក្រស្រុកអូររាំងសម្បូររឿងអាស្រូវកើតឡើងជាបន្តបន្ទាប់តាំងពីរឿងដីធ្លីការកាប់បំផ្លាញព្រៃឈើជាដើម។a govern orainga a govern oraing1 a oraing3 


​