» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2061 នាក់

ម្សិលមិញ 24358 នាក់

សរុប 21097828 នាក់

ខឹង​និយាយ​ច្រើន​រឿង​សាច់ញាតិ​មិន​ពេញចិត្ត​ប្រច​ណ្ឌ័​ច្រើន​សម្លាប់​ប្រពន្ធ​អនិកជន​ចោល​


​សៀមរាប​៖​ឃាតក​សម្លាប់​ប្រពន្ធ​ជា​អនិកជន​ខ្មែរ មកពី​ប្រទេស​ស្វិ​ស​ចាប់ខ្លួនបាន​ហើយ​កាលពី​វេលា​ម៉ោង ១៩​និង​៥០​នាទី​ថ្ងៃទី​០៦​ខែឧសភា​ឆ្នាំ​២០២១ នៅ​ភូមិ​ព្រៃតូច ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ដោយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្តសៀមរាប សហការ​ជាមួយ​អាវុធហត្ថ​ខេត្តបាត់ដំបង​។​a kill sr 

​សម​ត្ត​កិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​លោក សៀក សោភា បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ​ម៉ឺន វិមល ភេទ​ប្រុស​៣៤​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្រុ​កំណើត​នៅ​ភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ​។​​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព «​ខ្លួន​ពិតជា​បាន​ចាក់​សម្លាប់​ទៅលើ​ឈ្មោះ​អ៊ុន​ចន្ថា ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជា​អានិកជន​ខ្មែរ​រស់នៅ​ប្រទេស​ស្វី​ស កាលពី​វេលា​ម៉ោង​ប្រហែល ១៩​និង​០០​នាទី​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០២១​ត្រង់ចំណុច​ផ្ទះជួល​ប្រា​ប្រាកដ​មែន​»​។​

«​មូលហេតុ ដោយសារ​ជនរងគ្រោះ បាន​និយាយ​រករឿង​ឈ្លោះ​ជាមួយ​ជនសង្ស័យ​រឿង​ដែល​ជនរងគ្រោះ យក​ខ្លួន​ធ្វើ​ប្តី​ដែល​ខាង​បងប្អូន​ជនរងគ្រោះ មិន​ពេញចិត្ត​ហើយ​ជនរងគ្រោះ មានការ​ប្រច័ណ្ឌ ដោយ​ជនរងគ្រោះ និយាយ​រករឿង​ខ្លួន​រហូត ខ្លួន​ក៏​ខឹង​ទ្រាំ​មិនបាន​ក៏​យក​អង្រែ​វាយ​ក្បាល​ជនរងគ្រោះ​សន្លប់ ហើយ​បាន​យក​កាំបិទ​ចិតបន្លែ​ចាក់​សម្លាប់​ជនរងគ្រោះ​តែម្តង​។​

​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​និង​សម្ភារៈ​៖1.​ម៉ូតូ​ម៉ាក​ហុងដា click ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​១HE-៩៦០៣។2.​ទូរស័ព្ទ​ម៉ាក​០១​គ្រឿង​ម៉ាក​POCO PHONE។-​បច្ចុប្បន្ន​ជនសង្ស័យ​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង​ប្រគល់​ឲ្យ​ការិយាល័យ​ជំនាញ​អាវុធហត្ថ​ខេត្តសៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​។​

​គួរ​បញ្ជាក់ថា​ហេតុការណ៍​ឃាតកម្ម​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃទី​០៥​ខែឧសភា ឆ្នាំ​២០២១​នៅ​ចំណុច​ផ្ទះជួល ស្ថិតនៅ​ភូមិ​ទ្រៀក សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​៕a kill sr3 a kill sr1 a kill sr2 

​