» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 205 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095120 នាក់

ផឹកស៊ី​ក្នុង​បំរាម​ហាម​ចេញពីផ្ទះ​ឧ​ត្ត​ម​សេនីយ៍​ទោ​ម្នាក់​ត្រូវ​បកសក្តិ​បញ្ជូនទៅ​តុលាការ​


​ភ្នំពេញ : ឧ​ត្ត​ម​សេនី​យ៏​ទោ នៅ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​បក្ខពួក​២​នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន​ដោយសារ​បង្កើត​កម្មវិធី ផឹកស៊ី រាំ ច្រៀង និង​ប៉ាត​ម្សៅ ដល់​អ្នក​ជួល​បន្ទប់​របស់ខ្លួន បំពាន​នឹង​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​១៤​ថ្ងៃ​ហើយ​មុន​និង​ធ្វើ​សវនាការ​កាត់ទោស​ក្រោយពី​បាន​បកសក្តិ​រួចហើយ​។​a co police1 

​លោក ឡុង ជាប​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន ធ្វើការ​ចោទប្រកាន់ អតីត​លោក​ផ្កាយ​២ អ៊ុង ចាន់​ធួ​ក និង​បក្ខពួក តាម​មាត្រា ៣ មាត្រា​៤ និង​មាត្រា​១១​នៃ​ច្បាប់ កូ​វីដ​-១៩ ដោយ​អនុវត្ត នីតិវិធី​បង្ហាញខ្លួន​ភ្លាម (​មាត្រា ៤៧ ក្រមនីតិវិធី​ព្រហ្មទណ្ឌ​) ត្រូវ​បញ្ជូនទៅ តុលាការ​ជំនុំជម្រះ នា​សៀ​ល​ថ្ងៃទី​១៧​មេសា​។​

​បន្ទាប់មក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ុក សុវណ្ណ​រិ​ទ្ធិ បានសម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​មុននេះ​បន្តិច​។​អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់ថា , ជនជាប់ចោទ​ទាំង ៣ រូប នាពេល​សវនាការ បាន​ស្នើសុំ​សិទ្ធិ​ពឹង​មេធាវី ដូច្នេះ​ដំណើរការ​នីតិវិធី​នៃ​ការដេញដោល​សួរ គឺ​ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន ដោយ​តាម​នីតិវិធី​ច្បាប់​ត្រូវ​ទុកពេល ២​សប្តាហ៍​ដើម្បី​ឲ្យ​ពួកគាត់​ស្វែងរក​មេធាវី​ដើម្បី​ការពារ​សិទ្ធិ​។ ដូច្នេះ​នៅ​រយៈពេល​ពីរ​សប្ដាហ៍​ខាងមុខនេះ នឹង​បើកសវនាការ​ជាថ្មី​ម្ដងទៀត​។​

​ជនជាប់ចោទ​រួមមាន​៖១-​ឈ្មោះ អ៊ុង ចាន់​ធួ​ក ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ម្ចាស់​ទីតាំង​ផ្ទះជួល ឋានៈ​អនុប្រធាន​សេនាធិការ នៃ​អគ្គ​ស្នង​ដ្ឋា​ន​ការ​នគរបាលជាតិ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ​។​២-​ឈ្មោះ ឡាយ ភា​រុណ ភេទ ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បំរើ​ការងារ​នៅផ្ទះ​ឈ្មោះ អ៊ុង ចាន់​ធួ​ក​។​៣-​ឈ្មោះ កុក ឃី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បំរើ​ការងារ​នៅផ្ទះ អ៊ុង ចាន់​ធួ​ក​។​​ត្រូវ​តុលាការ​ធ្វើការ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​


​សូមបញ្ជាក់ថា​ក្រោម​បញ្ជា​លោក ឃួ​ង ស្រេង ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នគរបាល​ខណ្ឌមានជ័យ​បាន​ចាប់​វាយខ្នោះ​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុង ចាន់​ធួ​ក មាន​តួនាទី​ជា​អនុប្រធាន​សេ​ធិ​ការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​បក្ខពួក​២​នាក់​ទៀត ដោយសារ​ហ៊ាន​រៀបចំ​កម្មវិធី​ផឹកស៊ី រាំ ច្រៀង និង​រហូត​មាន​ការលេង​ប៉ាត​ម្សៅ ជូន​អ្នក​ជួល​បន្ទប់​របស់គាត់​ជាច្រើន​នាក់​នៅ​យប់​ថ្ងៃទី​១៦​មេសា​ស្ថិត​ភូមិ​ដំណាក់​ធំ​សង្កាត់​ស្ទឹងមានជ័យ​រាជធានី​ភ្នំពេញ​។​

​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា​អ្ម​ក​ទាំង​៣​នាក់​នេះ បានធ្វើ​សកម្មភាព​ប្រមូលផ្តុំ​កម្មករ និង​ប្រជាពលរដ្ឋ​ចន្លោះ​ពី​៣០​ទៅ​៤០​នាក់ ដែល​ស្នាក់នៅ​ផ្ទះជួល​របស់ខ្លួន (​អ៊ុង ចាន់​ធួ​ក​) ផឹកស៊ី រាំច្រៀង លេង​ប៉ាត​ម្សៅ នៅក្នុង​ទីតាំង​របស់ខ្លួន​។​​បុរស​ទាំង​៣​នាក់​នេះ ត្រូវបាន​កម្លាំង​នគរបាល​ចាប់បញ្ជូន​ឡើង​រថយន្ត បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​តាមច្បាប់​បន្តទៀត​ដែល​អាច​នឹងត្រូវ​ដកហូត​សក្តិ​និង​បញ្ជូនទៅ​តុលាការ​កាត់​ទោ​ទៀតផង​។​a co police a co police2 a co police3 a co police4 

​