» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 764 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095679 នាក់

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោះលែង​សន្តិសុខ​ធនាគារ​ABA​ដែល​បាញ់សម្លាប់​មនុស្ស​

 

​ភ្នំពេញ​៖ នៅ​ព្រលប់​ថ្ងៃទី​៨ ខែមេសា អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តីប្រកាស​ជូនដំណឹង​មួយ​ជម្រាបជូន​សាធារណ ជន​ថា​: នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន ទទួល​សំណុំរឿង​ពី​មន្ត្រីនគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ឈ្មោះ ភឿង ភិ​រ​: បាន​បាញ់​ទៅលើ​ឈ្មោះ អ៊ូ សុផារ៉ា​ត់ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ នៅ​ចំណុច​ខាង មុខ​ធនាគារ ABA មហាវិថី​សហព័ន្ធ​រុស្សី ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី ភ្នំពេញ កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​។a kill release1

ក្រោយពី​បាន​សាកសួរ​លើ​ឈ្មោះ ភឿង ភិ​រៈ និង​បាន ពិនិត្យ​ភស្តុតាង​ជា​វីដេអូ និង​ឯកសារ​ពាក់ព័ន្ធ​នានា​ក្នុង​សំណុំរឿង ព្រះរាជអាជ្ញា​បាន​ដោះលែង​ឈ្មោះ ភឿង ភិ​រៈ ឲ្យ​មាន​សេរីភាព ហើយ​បន្ត​ការស៊ើបអង្កេត​លើ​ករណីនេះ​ជា​បន្តទៀត​។​​សូមបញ្ជាក់​ថា​កាលពី​ព្រឹក​ថ្ងៃទី ០៨ មេសា ២០២១ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជូន​ជនសង្ស័យ ជា​ក្មាន់កាំភ្លើង ឈ្មោះ ភឿន ភិ​រះ ជា​សន្តិសុខ​ធនាគារ ABA ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​កាត់ទោស​តាមផ្លូវ​ច្បាប់ បន្ទាប់ពី ខ្លួន​បាន​បាញ់សម្លាប់​បុរស​ម្នាក់ ស្លាប់​នឹង​កន្លែង​។ គេ​ក៏​ឃើញ វត្តមាន ក្រុមហ៊ុន​មេធាវី ដ័ន & ដ័ន ភ្នំពេញ បានធ្វើ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី ការស្ម័គ្រចិត្ត​ផ្តល់ ការការពារ​ក្តី​ជូន លោក ភឿន ភិ​រះ ដោយ​ឥត​គិត​កម្រៃ​។

​មូលហេតុ ដោយសារតែ មើលឃើញ​ពី ស្ថានភាព​គ្រួសារ​របស់ ជនសង្ស័យ ជា​កូនកំព្រា​ឪពុក មិនតែប៉ុណ្ណោះ បុគ្គល​រូបនេះ ក៏​ជា​អតីត​បញ្ញា​វ័​ន្ត​ដែល​ទទួល​អាហារូបករណ៍ នៅ​ដេ​ប៉ា​តេ​ម៉​ង់​ផ្នែក ភាសា​បារាំង នៃ​សាកល​វិ​ទ្យ​ល័យ​ភូមិន្ទ​ភ្នំពេញ លើសពីនេះទៅទៀត សព្វថ្ងៃនេះ មាន​មេធាវី​ចំនួន ៩​រូប ដែល​កំពុង ចូលជួប​ប្រាស្រ័យ ជាមួយ លោក ភឿង ភិ​រះ ដើម្បី​បំពេញ​និ​តី​វិធី ក្នុងការ​ការពារ​ក្តី​និ​តី​វិធី​ច្បាប់ ជា​ធរមាន​។​

នគរបាល​រូបនេះ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៥៧E1 ផ្លូវ​១១៨ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​។ គាត់​បាន​បាញ់​ដើម្បី​ការពារ​ខ្លូន​ទៅលើ​ឈ្មោះ អ៊ូ សុផារ៉ា​ត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល​លេខ​១០៤ ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន​) បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​វីដេអូ​កាមេរ៉ា​សុវត្ថិភាព ដែល​ត្រូវបាន​គេ​ចែកចាយ​បង្ហាញថា ដើមហេតុ ដែល​បណ្តាលឱ្យមាន​ករ​ណី​ខាងលើនេះ គឺមាន​ក្មេង​ទំនើង​២​នាក់ ដេញ​វាយតប់​គ្នា​នៅតាម​ផ្លូវ ហើយ​ក្មេង​ទំនើង​ម្នាក់​ដែល​ត្រូវគេ​ដេញ​វាយ បានរ​ត់ទៅ​ឲ្យ​សន្ដិសុខ​យាម​ធនាគារ ABA (​ម្នាក់​ជា​នគរបាល​ខាងលើ​) នៅក្បែរនោះ​ដើម្បី​ជួយ​អន្ដរាគមន៍​។ ពេលនោះ​ជនបង្ក​បាន​ខឹងសម្បា​យ៉ាងខ្លាំង​ទៅលើ មន្ដ្រីនគរបាល​ដែល​យាម និង​សន្ដិសុខ​នោះ ហើយក៏​ប្រើប្រាស់​ហិង្សា​ទៅលើ​នគរបាល​តែម្ដង​។​a kill release a kill release3 a kill release2 


​