» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3100 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098867 នាក់

៤​ប្រទេស​សហការសន្យា​ផ្តល់​វ៉ាក់សាំង «១​ពាន់​លាន​ដូ​ស​» ដល់​តំបន់​អាស៊ីអាគ្នេយ៍​-​ប៉ាស៊ីហ្វិក​

 

​អាមេរិក​៖​នៅក្នុង​កិច្ចប្រជុំ​តាម​ប្រព​ន្ធ័​វិ​ដេ​អូរ​មួយ​មាន ៤​ប្រទេស​ហៅ​កាត់​ថា ក្វាដ (Quad) ដែលមាន​សហរដ្ឋអាមេរិក​, អូស្ត្រាលី​, ឥណ្ឌា និង​ជប៉ុន ភាគី​ទាំងអស់​បាន​ព្រមព្រៀងគ្នា​ថា នឹង​ផ្តល់​វ៉ាក់សាំង​បង្ការ COVID-19 សរុប ១​ពាន់​លាន​ដូ​ស ដល់​បណ្តា​ប្រទេស​ភាគច្រើន​នៅ​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក នៅត្រឹម​ដំណាច់ឆ្នាំ​២០២២​។​a co quat 

​វ៉ាក់សាំង​ដែល​នឹងត្រូវ​ផ្តល់ ទៅកាន់​បណ្តា​ប្រទេស​អាស៊ី​នោះ គឺអាច​ជា​ផលិតផល​របស់​ក្រុមហ៊ុន​អាមេរិក Johnson & Johnson ដែល​ទើប​ទទួលបាន​ការអនុម័ត ឲ្យ​ប្រើប្រាស់​ក្នុងករណី​បន្ទាន់ ពី​សំណាក់​អង្គការ​សុខភាព​ពិភពលោក (WHO) ហើយ​ប្រទេស​ឥណ្ឌា​នឹងត្រូវ​ទទួលបន្ទុក សម្រាប់​ការផលិត​វ៉ាក់សាំង​បង្ការ COVID-19 ដែល​តម្រូវ​ឲ្យ​ចាក់​តែមួយ​ដូ​ស​នេះ​។​

​សហរដ្ឋអាមេរិក​បាន​លើកឡើង​ក្នុងឱកាស​នោះ​ថា កិច្ចព្រមព្រៀង​ដ៏​ធំ​ពេលនេះ នឹង​ធ្វើការ​ផ្តោតជាសំខាន់​បំផុត ទៅលើ​ការផ្តល់​វ៉ាក់សាំង ទៅកាន់​តំបន់​អាស៊ីអាគ្នេយ៍​។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក ចេក ស៊ូ​ល​លី​វែ​ន (Jake Sullivan) បានលើកឡើង ក្រោយ​កិច្ចប្រជុំ​ខាងលើនេះ​ថា «​ជាមួយនឹង​សមត្ថភាព​ផលិត​របស់​ឥណ្ឌា​, បច្ចេកវិទ្យា​ពី​អាមេរិក និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ជប៉ុន និង​អូស្ត្រាលី យើង​បាន​ប្តេជ្ញា​ផ្គត់ផ្គង់​វ៉ាក់សាំង​រហូតដល់ ១​ពាន់​លាន​ដូ​ស (​នៅត្រឹម​ដំណាច់ឆ្នាំ​២០២២)»​។​សូមបញ្ជាក់ថា​ប្រទេស​ចិន​បាននិងកំពុង​ផ្តល់ជំនួយ​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​ស៊ី​ណូ​ហ្វា​ម​ឲ្យ​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​។​

​