» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5112 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100879 នាក់

លោក​មេ​គុក​ស្រុក​ខ្មែរ​ណែនាំ​ឲ្យ​ពង្រឹង​ការគ្រប់គ្រង​ការប្រើ​ទូរ​សព្ទ័​ក្នុង​គុក​!

 

​សៀមរាប​៖ លោក ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​ចាត់ទុកថា ការ​លួច​ប្រើ​ទូរស័ព្ទ​ដោយ​ជន​ដែល​កំពុង​ជាប់ឃុំ វា​អាច​បង្ក​ជា​បទល្មើស​ផ្សេងៗ​ទៀត​បាន ជាពិសេស​សកម្មភាព​ជួញដូរ​គ្រឿងញៀន​។​a chhem savu1 

​ការ​ថ្លែង​របស់​មេ​គុក​ស្រុក​ខ្មែរ​បានធ្វើ​ឡើង​ក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស បំពាក់​ឋានន្តរស័ក្ដិ និង​ប្រកាស​មុខតំណែង​ជូន​មន្ត្រី​អង្គភាព​ពន្ធនាគារ​ខេត្តសៀមរាប​ចំនួន ២៥៧​នាក់​នៅ​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ​។​, លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ឆែម សាវុធ បានឱ្យដឹងថា កន្លងមកនេះ អង្គភាព​ពន្ធនាគារ​ខេត្តសៀមរាប​ធ្វើការ​ងារ​បាន​យ៉ាង​ល្អ ទាំង​ការងារ​គ្រប់គ្រង​ជន​ជាប់ឃុំ និង​ការសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្តសៀមរាប​នេះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឆែម​សាវុធ បាន​ជំរុញ​ឱ្យ​អង្គភាព​ពន្ធនាគារ​ខេត្តសៀមរាប ត្រូវ​ពង្រឹង​ការគ្រប់គ្រង​បន្ថែមទៀត​លើក​ការ​លួច​ប្រើ​ទូរស័ព្ទ​របស់​ជន​ជាប់ឃុំ ព្រោះថា បើសិនជា​ជន​ជាប់ឃុំ​អាច​លួច​ប្រើ​ទូរស័ព្ទ​បាន ពួកគេ​អាច​បញ្ជា​ដល់​បក្ខ​ពួកគេ​ឱ្យធ្វើ​សកម្មភាព​បទល្មើស​ទៀត​បាន ជាពិសេស​កម្ម​ភាព​គ្រឿងញៀន​។

​បច្ចុប្បន្ននេះ នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ជន​ជាប់ឃុំ​ជិត ៤​ម៉ឺន​នាក់ ក្នុងនោះ ពន្ធនាគា​ខេត្តសៀមរាប ស្ថិតនៅក្នុង​លំដាប់​ទី​២​ដែលមាន​ជន​ជាប់ឃុំ​រហូតដល់​ជិត ៣​ពាន់​នាក់ បន្ទាប់ពី​ពន្ធនាគារ​ព្រៃ​ស​។​មានការ​កត់សម្គាល់ថា​កន្លងមក​សកម្មភាព​ពុករលួយ​ឃុ​ប​ឃឹ​ត​គ្នា​រវាង​អនុរក្ស​គុក​និង​ទ​ណ្ឌឹ​ត​បាន​បង្កើត​ឲ្យ​មាន​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆបោក​ចេញពី​ពន្ធ​ធនាគារ​តែ​មិន​ដេ​ល​សូវ​ឃើញ​មន្ត្រី​ណា​ម្នាក់​ត្រូវ​ទទួលពិន័យ​អ្វី​ឡើយ​!​។​a chhem savu2 

​